បណ្តាញសង្គម

ចោរឆក់​កាបូប​មិន​បាន​សម្រេច ត្រូវ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចាប់​បាន​២​នាក់

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវជនសង្ស័យធ្វើសកម្មភាពឆក់កាបូបលុយមិនបានសម្រេចត្រូវបាន ប្រជាពលរដ្ឋនឹងសមត្ថកិច្ច ឃាត់ខ្លួនបាន២នាក់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៩យប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបុរីញ៉ូថោន ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទី១-ឈ្មោះ រិទ្ធ ឧត្ដម ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។ទី២-ឈ្មោះ ព្រឹម ឃ្នីត ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាព ម៉ាក nex ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DL-0182 ជិះគ្នាពីរនាក់។

ជនរងគ្រោះឈ្មោះ ម៉ម សុវណ្ណ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។តាមប្រភពព័ត៌មានពីជនរងគ្រោះ បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូមកពីភូមិជ្រៃកោង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ទៅទិញអីហូប លុះទិញរួចហើយក៏ជិះម៉ូតូត្រឡប់មកវិញក្នុងគោលបំណងត្រឡប់ទៅផ្ទះនៅឯភូមិព្រៃជីសាក់លុះមកដល់ចំណុចកើតហេតុនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី កំពុងតែជិះសុខៗក៏ស្រាប់តែមានជនសង្ស័យជិះម៉ូតូ១គ្រឿងម៉ាក nex ពណ៌សលាយខ្មៅ មានគ្នាពីរនាក់ហើយបានធ្វើសកម្មភាពឆក់កាបូបរបស់គាត់បានហើយតែត្រូវបានជនរងគ្រោះជិះម៉ូតូដេញតាមបុកដួលបែកកង់ហើយជនសង្ស័យបើកទៅមុខលែងរួចជនសង្ស័យខាងលើបាននាំគ្នារត់ចោលម៉ូតូព្រមទាំងបោះកាបូបលុយចោលវិញភ្លាមៗនោះជនរងគ្រោះបានស្រែកចោរៗប្រជាពលរដ្ឋឃើញហើយក៏នាំគ្នាដេញស្ទាក់ឃាត់ខ្លួនបានម្នាក់ភ្លាមៗប្រគល់ទៅសមត្ថកិច្ចក្នុងមូលដ្ឋានចោមចៅទី៣។

ម្នាក់ទៀតបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុបន្ទាប់មកសមត្ថកិច្ចបានសួរនាំរួចហើយក៏ដឹកនាំកម្លាំងចុះទៅចាប់ឃាត់ខ្លួនម្នាក់ទៀតបានភ្លាមៗនាំមកសួរនាំបន្តនៅប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានសួរនាំរួចទៅជនសង្ស័យពិតជាបានសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះពិតមែន បន្ទាប់មកសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌព្រហ្មទណ្ឌបន្តដើម្បីចាត់ការទៅតាមច្បាប់៕

ដកស្រង់ពី៖កោះសនិ្តភាព