Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទ្រាំ​លែង​បាន​! លួចលាក់​មាន​ស្រី​ជា​ច្រើន រួច​ដេក​ឱប​គ្នា​ក្នុងផ្ទះ​ចំការ​ទៀត ជូន​​៣​កាំបិត

  • បោះពុម្ព

ខេត្តស្ទឹងត្រែង ៖ ស្ត្រីវ័យ៣៦ឆ្នាំម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗ ក្រោយពីចាក់ប្រហារសម្លាប់ប្តីរបស់ខ្លួន ដោយប្រើកាំបិតចុងស្រួច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ៅង៣និង១០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចវាលរំពេ ភូមិកាតូត ឃុំកំភុន ស្រុកសេសាន។ ស្រី្តជាជនដៃដល់ខាងលើឈ្មោះ ហួត សុខឡេង អាយុ៣៦ឆ្នាំ រស់នៅសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានចាក់ប្រហារទៅលើប្តីរបស់ខ្លួនឈ្មោះ ម៉ុល ចាន់ អាយុ៣៣ឆ្នាំ បង្កឱ្យមានស្លាកស្នាមរបួសចំនួន៣កន្លែង ដោយស្លាកស្នាមទី១-គល់ភ្លៅខាងស្តាំមួយកាំបិត ទី២-ក្រោមជង្គង់ខាងស្តាំមួយកាំបិត និងស្លាកស្នាមទី៣-ប្រអប់ដៃខាងឆ្វេងមួយកាំបិត នេះបើតាមការអះអាងរបស់នគរបាល។

ទាក់ទិននឹងករណីឃាតកម្មខាងលើនេះ បើតាមការរៀបរាប់របស់ស្ត្រីដៃដល់ បានប្រាប់ទៅសមត្ថកិច្ចឱ្យដឹងថា ដោយសារតែខ្លួនទ្រាំទ្រពុំបាននៅពេលដែលប្តីរបស់ខ្លួនលួចលាក់មានស្រីជាច្រើន រហូតដល់ថ្នាក់យកមកលាក់នៅផ្ទះចំការ រួចដេកអោបគ្នា ដោយគ្មានគិតប្រពន្ធ និងកូនឈឺទាល់តែសោះ។ ស្ត្រីដដែលបន្តថា ពេលដែលនាងតាមមកដល់ផ្ទះចំការក៏ឃើញហេតុការណ៍ជាក់ស្តែងបែបនេះ នាងក៏បានប្រវាយប្រតប់ ហើយចាប់បានកាំបិតចាក់ទៅប្តីខ្លួនតែម្តង។

នគរបាលនៃអធិការដ្ឋានស្រុកសេសាន បានឱ្យដឹងថា ស្ត្រីដែលជាជនដៃដល់ ក្រោយធ្វើសកម្មភាពចាក់សម្លាប់ប្តីរួចហើយនោះ គឺមិនបានរត់គេចខ្លួនទៅណាឡើយ ដោយរង់ចាំប្រគល់ខ្លួនជូនសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកស្ត្រីដៃដល់ត្រូវកម្លាំងនគរបាលស្រុក ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព