Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មូលហេតុ​អ្វី​ពិតប្រាកដ?ករណី​សុគត​ព្រះសង្ឃ​១​អង្គ​នៅ​វត្ត​កណ្តាល

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ព្រះសង្ឃមួយអង្គបានសុគត ក្នុងស្ថានភាពស្បែកត្រូវរលាករលួយពេញដងខ្លួនដោយសារភ្លើងឆេះ តែមិនទាន់ដឹងច្បាស់ពីមូលហេតុ ។

យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តបាត់ដំបងឱ្យដឹងទៀតថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី២១ កញ្ញា ២០២០ ស្ថិតនៅបរិវេណវត្តកណ្តាល ក្នុងភូមិរំចេក5 ឃុំរតន: ក្រុងបាត់ដំបង កើតឡើងករណីដែលសង្ស័យធ្វើអត្តឃាតដោយចាក់សាំងដុតខ្លួនឯង បណ្តាលឱ្យសុគត់ក្នុងកុដ្ឋ ។

ប្រភពដដែលបន្តថា ព្រះសង្ឃរងគ្រោះ មានព្រះនាម ហ៊ាត់ ហាក់ ព្រះជន្ម២១វស្សា បានមកគង់កាន់បិណ្ឋនៅវត្តកណ្តាលនេះ ។ រីឯលំនៅឋានរបស់ព្រះអង្គ ត្រូវបានដឹងថា គឺស្ថិតនៅភូមិត្រពាំងស្វាយ ឃុំបាឡាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ទោះបីជាយ៉ាងណា មូលហេតុជាក់លាក់ច្បាស់យ៉ាងណាលើករណីនេះ សមត្ថកិច្ចនៅមិនទាន់កំណត់បានច្បាស់នៅឡើយទ ខណៈកំពុងស្រាវជ្រាវបន្តទៀត ។ ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

ដកស្រង់ពី៖កោះសន្តិភាព