Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តយីឌុប ព្រលះម៉ូតូស្មាស់ ស្លាប់២នាក់ នៅជិតរង្វង់មូលចោមចៅ

  • បោះពុម្ព

ភ្នំពេញ៖ គ្រោះថ្នាក់ ចរាចរណ៍ បង្កដោយ រថយន្តយីឌុប មួយគ្រឿង បានបើកបុក អ្នកជិះម៉ូតូ ស្មាស់រីវ៉ូ ប្រុស ២នាក់ បណ្តាលឲ្យ ស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ ត្រង់ចំណុច មុខផ្ទះលេខ៣A ឈ្មោះស៊ីម ឆៃហ៊ាង លក់គ្រឿង បន្លាស់រថយន្ត លើផ្លូវជាតិលេខ ៤ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែន ពោលនៅជិតរង្វង់ មូលចោមចៅ កាលពីវេលា ម៉ោងប្រមាណ ៩៖៣០នាទី យប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ ។

បើតាមនាយរង ការិយាល័យ នគរបាល ចរាចរផ្លូវគោក លោក សែម គន្ធា បានឲ្យដឹងថា បើកបរដោយឈ្មោះ ខាន់ ជៀម ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ ប្ញស្សីជុកទី១ ឃុំសៀងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង រួមដំណើរជាមួយឈ្មោះ កេត បុត្រាឧត្តម ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សាក្សីនៅនឹង កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ ជនរងគ្រោះទាំង ២នាក់ អ្នកបើក ម៉ូតូម៉ាសស្មាស់ រីវ៉ូ ពាក់ស្លាកលេខ ភ្នំពេញ 1AR-5371 តាមផ្លូវជាតិលេខ៤ ស្រាប់តែជិតដល់ រង្វង់មូលចោមចៅ ស្រាប់តែម៉ូតូ របស់ជនរងគ្រោះ បានទាក់ ចង្កូតជាមួយ កព្ចាក់មើល ក្រោយរថយន្ត ដែល ចតស្ងៀម មួយគ្រឿង បណ្តាលឲ្យ ម៉ូតូដួលខ្ទាត អ្នកបើក និងអ្នករួមដំណើរ លើផ្លូវ ត្រូវរថយន្ត សណ្តោង កុងទីន័រ មួយគ្រឿង ដែលធ្វើដំណើរ ស្របទិសគ្នាម៉ាក HINO ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3A-5984 កិនស្លាប់ នៅកន្លែង កើតហេតុទាំង ពីរនាក់ ក្រោយពេល កើតហេតុ រថយន្តចតស្ងៀម បើកទៅបាត់ ចំណែក អ្នកបើកបរ រថយន្តសណ្តោង កុងទីន័រ ចុះគេចខ្លួនបាត់ ។

សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ពិនិត្យមើល និងស្វែងរក សាច់ញាតិ ដើម្បីប្រគល់ជូន ធ្វើបុណ្យ តាមប្រពៃណី ។ ដោយឡែក ម៉ូតូ និងរថយន្ត ត្រូវបានយកទៅរក្សាទុក ជាបណ្តោះអាសន្ន រង់ចាំការ ដោះស្រាយបន្តទៀត តាមផ្លូវច្បាប់៕

 ដកស្រង់ពី៖ ដើមអម្ពិល