Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហជីព ចាប់ផ្តើមដង្ហែក្បូន មកកាន់ទីលានប្រជាធិបតេយ្យ ដើម្បីស្នើសុំប្រាក់ខែសមរម្យ សម្រាប់កម្មករ

  • បោះពុម្ព

ភ្នំពេញ៖ សហជីពធំៗ ចំនួន៦ ព្រមទាំងលោក ដេវីត ចនវើល ប្រធានសហជីព ACILS ដែលមាន មូលដ្ឋាននៅ សហរដ្ឋ អាម៉េរិក និងជាអ្នក ឃ្លាំមើល សកម្មភាព សហជីពប្រចាំ នៅកម្ពុជា បានចាប់ផ្តើម ដង្ហែក្បួនចេញ ពីបណ្តារោងចក្រ មួយចំនួន ដោយមាន កម្មករជិត ៤.០០០នាក់ ជិះរថយន្ត សំដៅមក កាន់ទីលាន ប្រជាធិបតេយ្យ នៅព្រឹកថ្ងៃ អាទិត្យ ទី១២ ខែតុលា ឆ្នាំ២០១៤នេះ ។

ដើម្បីធ្វើយុទ្ធនាការ ទាមទារប្រាក់ខែ សមរម្យបន្ទាប់ពី សហជីពទាំងនោះ បានធ្វើ យុទ្ធនាការ ទាមទារ ប្រាក់ឈ្នួល សមរម្យសម្រាប់ កម្មករនិ យោជិត តាមរយៈការ ផ្សព្វផ្សាយឡូហ្គោ តាមហ្វេស ប៊ុក របស់ពួក គេកាលពីកន្លងមកនេះ។

ការដង្ហែក្បួន ធ្វើឡើងដោយមានការ អនុញ្ញតិពី ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១០ ខែតុលាឆ្នាំ២០១៤ និងបាន គូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានឯកភាព តាមយោបល់ របស់សាលា រាជធានីភ្នំពេញ អនុញ្ញាតឱ្យ សហព័ន្ធ សហជីពទាំង៦ ធ្វើការជួបជុំ សម្តែងមតិ តាមស្មារតី ដែលបានឯកភាព គ្នាជាមួយ សាលារាជធានី ភ្នំពេញ។

សហជីព ទាំង៦នោះរួមមាន៖ សម្ព័ន្ធសហជីព ចលនាកម្មករ,សហព័ន្ធ សហជីពជាតិ នៃឧស្សាហកម្ម វាយនភណ្ឌ កាត់ដេរកម្ពុជា, សហព័ន្ធ សហជីព មិត្តភាពកម្មករ, សម្ព័ន្ធសហជីពជាតិ, សហព័ន្ធសហជីព ដើម្បីកម្មករ, សហព័ន្ធសហជីព យុវជនឯករាជ្យ ដោយមានកម្មករ -កម្មារិនីពាក់អាវ ជាមួយនឹងពាក្យស្លោក ថា « យើងត្រូវការប្រាក់ឈ្នួល សមរម្យ »។

មន្រ្តីសហជីព បានឱ្យដឹងថា ក្រុមរបស់ពួកគេ បានចាប់ផ្ដើម បង្ហោះនូវលិខិត យុទ្ធនាការ ដែលបានដាក់ពាក្យស្លោក ថា យុទ្ធនាការ ប្រាក់ឈ្នួលសមរម្យ ។ ទោះជាយ៉ាង ណាក៏ដោយ ក្រុមសហជីព ដែលបានធ្វើ យុទ្ធនាការ ទាមទារប្រាក់ឈ្នួល កន្លងមក ហាក់ បីដូចជាមាន ភាពចាស់ទុំ ដោយប្រកាន់ភ្ជាប់ នូវយន្តការ ជជែកជាមួយ ភាគីពាក់ព័ន្ធ និងការជួបជុំ សម្តែងមតិ ដោយសន្តិវិធី ដែល ខុសពីព្រឹត្តិការណ៍ កាលពីដើមឆ្នាំ២០១៤ និងចុងឆ្នាំ ២០១៣។

តាមកម្មវិធីគ្រោងទុក ក្រុមសហជីពទាំង ៦ខាងលើ ក្រៅពីជួបជុំ សម្តែងមតិ នៅទីលានប្រជាធិបតេយ្យ វេលាម៉ោង ៨ និង៣០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤នេះ ពួកគេនឹងហែក្បួន យកញត្តិទៅដាក់ស្ថាន ទូតអាម៉េរិក សហភាពអឺរ៉ុប និងរដ្ឋសភាផងដែរ៕

 ដកស្រង់ពី៖ ដើមអម្ពិល