បណ្តាញសង្គម

យុវជន​ញៀន​ថ្នាំ ​ប៉ះចំ​ជើងកាង ​ប្រចាំ​ភូមិ​ដើម​ចាន់១ ​ចាប់​អារ​​ក​ទាំង​ព្រឹក​ ប៊ិះ​ក្ស័យជីវិត

ភ្នំពេញ៖ មានហេតុការណ៍ ភ្ញាក់ផ្អើលមួយ នៅចំណុចក្រុមទី៤ ភូមិដើមចាន់១ សង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលគេបាន ឃើញយុវជនម្នាក់ ដេកប្រកាច់ រមួលក្បែរផ្ទះ ប្រជាពលរដ្ឋ ដោយមានស្នាម រយះបំពង់.ក និងផ្ទៃមុខសឹង សុសសាច់ ដោយឡែកផ្ទៃមុខ និងក្បាល ហើមពោរ ហូរឈាមស្រោច ពេញដីដោយសារ តែក្រុមជើងកាង ប្រចាំតំបន់នោះ ចាប់អារ.ក ដើម្បីជាការព្រមាន។

ក្រោយកើតហេតុ ជនសង្ស័យ ជាអ្នកបង្ក ក៏ត្រូវបាន សមត្ថកិច្ច ធ្វើការឃាត់ខ្លួន បានភ្លាមៗ។ ហេតុការណ៍ ខាងលើនេះ បានកើតឡើងនៅ វេលាម៉ោង១១ និង៥នាទី ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤។ ជនរងគ្រោះ ក្នុងហេតុការណ៍នេះ ត្រូវបានគេស្គាល់ ឈ្មោះស ឌឹង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាង សំណង់ជាជនជាតិ វៀតណាម មានទីលំនៅ ផ្ទះជួលម្តុំផ្សារថ្មី ខណ្ឌដូចពេញ រាជធានីភ្នំពេញ ។

ដោយឡែក ជនសង្ស័យ ដែលសមត្ថកិច្ច ខ្លួនបានឈ្មោះ សម សំណាង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅផ្ទះជួល ម្តុំចំណុច កើតហេតុ ដែលអ្នកភូមិច្រើន ឲ្យរហស្សនាម ថាក្រុមជើងកាង ប្រចាំភូមិ ។ តាមចម្លើយ សារភាព របស់ជនសង្ស័យ ឈ្មោះ សម សំណាង បាននិយាយថា មូលហេតុដែល រូបគេហ៊ាន លើកដៃចាប់ អារ.ក និងវាយ ដំដោយដុំថ្ម ទៅលើក្បាល ឈ្មោះស ឌឹង នេះ ដោយសារ តែមុនពេលកើតហេតុ ឈ្មោះស ឌឹង បានធ្វើដំណើរ មករកចាក់ ថ្នាំញៀន ក្បែរផ្ទះជួល របស់ខ្លួន ហើយពេលនោះ ខ្លួនបានគំរាម ឲ្យចេញពីភូមិ ព្រោះមុននឹង ចូលចាក់ថ្នាំ ឬទិញថ្នាំញៀន គឺត្រូវឆ្លងកាត់ ការអនុញ្ញាត ពីរូបខ្លួនសិន បើយកល្អ ត្រូវបង់លុយ ទៅតាមលទ្ធភាព ប៉ុន្តែឈ្មោះ ស ឌឹង ពុំត្រឹមតែ ប្រគល់លុយ ឲ្យខ្លួនតាម សម្រួលនោះទេ គឺរូបគេ (ស ឌឹង) ប្រើកែវភ្នែក សម្លឹងឌឺដង ។

ជនសង្ស័យ សម សំណាង បានបន្តទៀតថា សកម្មភាពរបស់ ស ឌឹង ធ្វើឲ្យរូបខ្លួន ទ្រាំពុំបានក៏ស្ទុះ ទៅវាយពីក្រោយ រួចយកដុំថ្មសំពង លើក្បាលធ្វើឲ្យ ស ឌឹង សន្លប់បាត់មាត់ បាត់.កទើបរូបគេ យកផ្លែឡាម ពីក្នុងហោប៉ៅចំនួន ៣មក ចាប់អារ.ក ម្តងមួយៗ រយះសុសសាច់ ហើយ ស ឌឹង កម្រើកខ្លួន លែងបានទើប គេស្រវាយក លុយចេញ ពីហោប៉ៅខោស ឌឹង រត់គេចខ្លួន ប៉ុន្តែត្រូវបាន កម្លាំងនគរបាល ប៉ុស្ដិ៍ច្បារអំពៅ ២ចាប់ឃាត់ ខ្លួនបានតែម្តង ។

ឮយោងតាម ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សម សំណាង ពីដើមឡើយ មានឪពុកម្តាយ និងមានលំនៅដ្ឋាន ក្នុងភូមិកើតហេតុ ប៉ុន្តែដោយសារ ពួកគាត់ទ្រាំពុំបាន នឹងសកម្មភាព របស់កូនរមិល គុណរូបនេះ ប្រដែប្រដៅមិនបាន គាត់ក៏សុខចិត្ត លក់ផ្ទះដើរចេញ បន្ទាប់ពី សម សំណាង ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនពីបទបង្ក របួសស្នាម នៅដើមឆ្នាំ២០១២ ហើយត្រូវបាន ឃុំខ្លួននៅ គុកព្រៃស អស់រយៈពេលជាង ២ឆ្នាំ ដែលទើបនឹងចេញពី គុក នៅខែឧសភា ឆ្នាំ២០១៤នេះ ប៉ុន្តែរូបគេក្លាយខ្លួន ជាក្រុមជើងកាងប្រចាំភូមិ ដោយវាយធ្វើ បាបអ្នកស្រុក បើសិនជាពុំ ឲ្យលុយទៅតាម ការស្នើសុំរបស់វា។

ឮក្នុងពេលចុះ បង្ក្រាបជនសង្ស័យ ខាងលើនេះ គេបានសង្កេតឃើញ វត្តមានលោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ និងលោកទេព បូរ៉ា នាយនគរបាលប៉ុស្ដិ៍ បានដឹកនាំកម្លាំង ចុះឃាត់ខ្លួន ជនសង្ស័យ និងបានទូរស័ព្ទ ហៅរថយន្តសង្គ្រោះ ដឹកជនរងគ្រោះ ទៅព្យាបាល នៅមន្ទីរពេទ្យ កាល់ម៉ែត ហើយយោងតាម ការពិនិត្យ របស់លោកគ្រូពេទ្យ បានបញ្ជាក់ថា ជនរងគ្រោះ មានសង្ឃឹមរស់តិចតួចបំផុត ៕

ដកស្រង់ពី៖ កម្ពុជាថ្មី