Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ចស្រុកសង្កែ ចាប់ខ្លួនយុវជនម្នាក់ តាមដីកាតុលាការ ពីបទរំលោភសេពសន្ថវៈ

  • បោះពុម្ព

បាត់ដំបង៖ សមត្ថកិច្ចនគរបាល ស្រុកសង្កែ បានចុះអនុវត្តចាប់ខ្លួន យុវជនម្នាក់ តាមដីកាតុលាការ ពីបទរំលោភ សេពសន្ថវៈ កាលពីវេលាម៉ោង ១០ ៖១៥នាទី ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ នៅចំណុចភូមិជំនីក ឃុំអន្លងវិល ស្រុកសង្កែ រួចបញ្ជូនមក ស្នងការនគរបាលខេត្ត នៅរសៀលថ្ងៃទី១៤ ខែតុលា ដើម្បីបញ្ជូន បន្តទៅតុលាការខេត្ត ចាត់ការតាមច្បាប់ ។

មន្រ្តីនគរបាល ស្រុកសង្កែម្នាក់ បានឲ្យដឹងថា បន្ទាប់សមត្ថកិច្ច បានទទួលដីកា បង្គាប់ឲ្យចាប់ខ្លួន លេខ ៣៤៤ ដ.ច.ខ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០០៩ ចេញដោយចៅក្រម ស៊ើបសួរ លោក ប្លុង វិសាល រួចមក សមត្ថកិច្ចជំនាញ បានចុះ អនុវត្ត និងបានចាប់ ខ្លួនជនជាប់ចោទ ឈ្មោះ ហ៊ុន កំសត់ ហៅ វៀច ភេទប្រុសអាយុ ២៧ឆ្នាំ រស់នៅភូមិ ជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ដោយជាប់ចោទពីបទ រំលោភ សេពសន្ថវៈ ( ស្តីពីស្ថានទម្ងន់ទោស បទឧក្រិដ្ឋ ) ដែល បានប្រព្រឹត្តកាល ពីថ្ងៃទី២ ខែមករា ឆ្នាំ២០០៩កន្លងទៅ នៅភូមិស្វាធំ ឃុំអូរដំបង២ ស្រុកសង្កែ រួចរត់គេចខ្លួន ទៅសម្ងំលាក់ខ្លួន នៅក្នុងព្រៃរនាម បឹងទន្លេសាប បាត់រហូត។

លុះក្រោយមក ជនជាប់ចោទ បានលួចចេញ ចូលមកលេងផ្ទះ ជាបន្តបន្ទាប់ លុះដល់វេលាម៉ោង ១០៖១៥នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ ក៏ត្រូវសមត្ថកិច្ច យើងចុះអនុវត្តដីកា ចាប់ខ្លួនបាន រួចនាំយកមក អធិការស្រុកសង្កែ រៀបចំសំណុំ រឿងបញ្ជូនខ្លួន មកស្នងការ នគរបាលខេត្ត នៅរសៀលថ្ងៃដដែល ដើម្បីប្រគល់ ឲ្យមន្រ្តីជំនាញ បញ្ជូនបន្តទៅ តុលាការខេត្ត ដើម្បីចាត់ការ តាមច្បាប់ ៕

ដកស្រង់ពី៖ ដើមអម្ពិល