Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្ទះប្រជាពលរដ្ឋ ២៨ខ្នង ត្រូវប្រឈមការរុះរើ ដោយសារ បាំងច្រាំងទន្លេ នៅឃុំសូរគង

  • បោះពុម្ព

កំពង់ចាម៖ ដោយសារតែការ បាក់ច្រាំងទន្លេ ជាបន្តបន្ទាប់ នៅភូមិបឹងសាងកើត និងភូមិបឹងសាងលិច ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាមនោះ ផ្ទះប្រជាពលរដ្ឋ ចំនួន២៨ខ្នង ដែលនៅ ជាប់មាត់ទន្លេ ត្រូវប្រឈម នឹងការរុះរើចេញ ជាបន្ទាន់ ខ្លាចបាក់ ឫស្រុតចូលទន្លេ នាំឲ្យមានគ្រោះថ្នាក់ ។

មន្រ្តីនគរបាល ស្រុកកងមាស បានឲ្យដឹងថា ច្រាំងទន្លេ ត្រូវបានបាក់ និងស្រុត ចូលទៅក្នុងទឹកទន្លេ ដូច្នេះការរុះរើ ផ្ទះប្រជាពលរដ្ឋ ត្រូវបានធ្វើឡើង ជាបន្តបន្ទាប់ ដោយមិនទុកបង្អង់ យូរនោះឡើយ។

មន្រ្តីនគរបាល បានបន្តទៀតថា ដោយមើលឃើញ បញ្ហាប្រឈមនេះ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន បានបញ្ជូនកម្លាំង នគរបាល អន្តរាគមន៍ របស់ខេត្ត សហការជាមួយ កម្លាំងនគរបាលស្រុក មូលដ្ឋាន អាជ្ញាធរ និងប្រជាពលរដ្ឋ ជាច្រើននាក់ បានជួយគ្នា រុះរើ និងដឹកជញ្ជូន ផ្ទះជាបន្តបន្ទាប់ ។បើតាមមន្រ្តីនគរបាល គិតត្រឹម ព្រលប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ ផ្ទះចំនួន១១ ខ្នងត្រូវបានរុះរើ ទាំងស្រុង ហើយនៅសល់ ប៉ុន្មានខ្នងទៀតនោះ ស្ថិតក្រោមការរុះរើ បន្តទៀត រហូតមកដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤នេះ ។

ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា ក្រោយទទួល សេចក្តីរាយការណ៍ និងព័ត៌មានភ្លាម លោកបានបញ្ជូន កម្លាំង នគរបាល អន្តរាគមន៍ ជាច្រើននាក់ ទៅជួយរុះរើ ដោយកម្លាំងខ្លះ រុះរើ កម្លាំងខ្លះជួយ ដឹកជញ្ជូន និងកម្លាំងខ្លះទៀត ជួយសង់ទីជំរក ជាបណ្តោះអាសន្ន ជូនដល់ ប្រជាពលរដ្ឋ ។យ៉ាងណាក៏ដោយ បើតាមការបញ្ជាក់ របស់លោកស្នងការ ដោយសារតែ ការជួយអន្តរាគមន៍ ទាន់ពេលវេលានោះ គ្រោះធម្មជាតិមួយនេះ មិនបានបណ្តាល ឲ្យមាន គ្រោះថ្នាក់ដល់ ប្រជាពលរដ្ឋណាម្នាក់ ឫសត្វពាហនៈនោះឡើយ៕