Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធាន​ការិយាល័យ​អប់រំ ​ស្រុក​បរសេដ្ឋ ត្រូវ​បាន​សង្ស័យ​ថា បាន​លាក់​ឈ្មោះគ្រូ មិន​មាន​វត្តមាន​បង្រៀន​សិស្ស​ ទុក​បើក​ប្រាក់ខែ​​

  • បោះពុម្ព

កំពង់ស្ពឺ៖ ប្រធានការិយាល័យ អប់រំ ស្រុកបរសេដ្ឋ លោក សំ វណ្ណា ត្រូវបានគេសង្ស័យថា បានលួចលាក់ ទុកឈ្មោះ លោកគ្រូ-អ្នកគ្រូ មួយចំនួន ខណៈលោកគ្រូ -អ្នកគ្រូ ទាំងនោះ បានព្យួរឈ្មោះ ដោយចេញទៅធ្វើការ តាមបណ្ដាក្រុមហ៊ុន និងមួយចំនួន ទៀតបានចេញ ក្រៅប្រទេស។

តាមសេចក្តីរាយ ការណ៍បានឲ្យដឹងថា ថ្មីៗនេះមានការ បែកធ្លាយ ព័ត៌មាន ដែលគួរឲ្យ សង្ស័យនៅក្នុង ការិយាល័យ អប់រំ ស្រុកបរសេដ្ឋថា មានករណីលួចលាក់ទុក បើកប្រាក់បៀវត្សរ៍ លោកគ្រូ -អ្នកគ្រូ មួយចំនួន ដែលមិនបាន បម្រើការ ឬព្យួរ ឈ្មោះ ជាច្រើននាក់ ដើម្បីអោយ ប្រធាន ការិយាល័យ អប់រំ ស្រុកធ្វើការ បើកជំនួស តែម្តង។

ប្រភពបន្តថា ករណីនេះ បានបែកធ្លាយ ដោយសារ តែមួយរយៈពេលនេះ ប្រាក់បៀវត្ស របស់លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវបានបង្វិលមកបើក តាមរយៈធនាគារ អេស៊ីលីដា (ATM) វិញទើបត្រូវ បានគេដឹងថា មានឈ្មោះគ្រូមួយ ចំនួនមិនមាន វត្តមាន នៅបម្រើការ ក្នុងក្របខណ្ឌ រាល់ថ្ងៃនោះទេ។

ប្រាក់ខែបច្ចុប្បន្ន ដែលលោកគ្រូ និងអ្នកគ្រូ ត្រូវបើកមាន ចាប់ពី ៧០ម៉ឺន រហូតដល់ ១លានរៀល ។ តាមការឲ្យដឹង ចុងក្រោយ បានឲ្យដឹងថា ចំពោះករណីនេះ ខាងសាលាខេត្ត ក៏បានឲ្យលោក សំ សម្តនា ប្រធានមន្ទីរ អប់រំ ខេត្តកំពង់ស្ពឺ ចុះស្រាវជាបន្ទាន់ ចំពោះករណីនេះផងដែរ។

\ក្រោយពីបាន ស្រាវជ្រាវ រួចរាល់លោកប្រធានមន្ទីរ បានរាយការណ៍ថា គ្មានករណីនេះទេ ហើយករណីនេះ គេនិយាយថា លោក សំ សម្តនា ប្រធានមន្ទីរ អប់រំខេត្តកំពង់ស្ពឺ មិនមានឆន្ទៈ ក្នុងការដកលោក សំ វណ្ណា ប្រធានការិយាល័យ អប់រំ ស្រុកបរសេដ្ឋ នោះទេ ដោយសារតែ លោកប្រធានមន្ទីរ ជាអ្នករៀបចំ តំណែងរបស់លោក សំ វណ្ណា នេះដោយផ្ទាល់។

ចំពោះរឿងរ៉ាវនេះ មិនអាចរក ប្រភពទាក់ទង និងលោក សំ វណ្ណា ប្រធានការិយាល័យអប់រំ ស្រុកបរសេដ្ឋ នោះបំភ្លឺបានទេ តែលោក សំ សម្តនា ប្រធានមន្ទីរអប់រំ ខេត្តកំពង់ស្ពឺ បានប្រាប់តាមទូរសព្ទ័ថា រឿងនេះលោកបាន បញ្ជាឲ្យមានការ ស្រាវជ្រាវហើយ គឺមិនមានករណីនេះ កើតឡើងទេនេះ គ្រាន់តែជាការ សង្ស័យតែប៉ុណ្ណោះ។ឮ

ដោយឡែករឿងរ៉ាវ របស់មន្ទីរអប់រំ ខេត្តកំពង់ស្ពឺ ត្រូវបានលេច ឭព័ត៌មានមកថា លោក សំ សម្តនា ប្រធានមន្ទីរ កំពុងដំណើរការរៀបចំមុខតំណែង ប្រធានការិយាល័យអប់រំ ស្រុកមួយចំនួន ក្នុងខេត្ត ដោយរើសប្រកាន់ បក្សពួក មិនស្របតាម លក្ខណ៍វិនិច្ឆ័យសម្រាប់ការតែងតាំង។

ហើយបច្ចុប្បន្ន ត្រូវបានគេដឹងថា មានបុគ្គលមួយចំនួន កំពុងរត់ការធ្វើ ជាប្រធានការិយាល័យ អប់រំស្រុក ដោយមានការត្រូវ រ៉ូវគ្នា តែត្រឹមលោក ប្រធានមន្ទីរតែប៉ុណ្ណោះ។ ឆ្លើយនិងការចោទ ប្រកាន់ខាងលើ លោក សំ សម្តនា បានបញ្ជាក់ថា មិនមានរឿងរ៉ាវ ដូចការចោទនោះទេ លោកបានធ្វើអ្វីៗ ស្របតាមគោលការណ៍ របស់រាជរដ្ឋាភិបាល និងស្របតាមគោលការណ៍ របស់ក្រសួង អប់រំយុវជន និង កីឡា ដើម្បីធានាដល់វិស័យ អប់រំ ។

ផ្អែកតាមសេចក្តីណែនាំ ស្តីពី នីតិវិធី ក្នុងការជ្រើសរើស និងតែងតាំងមន្ត្រី គ្រប់គ្រងរបស់ក្រសួង អប់រំ យុវជន និងកីឡា លេខ២១ អ.យ.ក ស.ណ.ន ចុះថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៤ បានសរសេរថា ដើម្បីអនុវត្ត ឲ្យបានសម្រេចនូវ យុទ្ធសាស្ត្រកំណែ ទម្រង់ការងារគ្រប់គ្រងបុគ្គលិក ក្នុងវិស័យអប់រំ យុវជន និងកីឡា លើការងារតែតាំង មន្ត្រីគ្រប់គ្រង ឲ្យទទួលបានប្រសិទ្ធភាព ដោយការជ្រើសរើសមន្ត្រីឲ្យ កាន់មុខតំណែង ស្របតាមឧបនិស្ស័យ កម្រិតសញ្ញាបត្រ ជំនាញ សមត្ថភាពបំពេញការងារ បទពិសោធន៍ការងារ សមិទ្ធផលការងារ និងបុគ្គលិក លក្ខណៈជាមន្ត្រី គ្រប់គ្រង ប្រកបដោយមនសិការ វិជ្ជាជីវៈខ្ពស់។

ជៀសវាងនូវ ការឆ្លៀតឱកាស ក្នុងការតែងតាំង ឬប្រកាន់បក្សពួក ហើយបុគ្គលិក អប់រំ ក្នុងអង្គភាពភាគច្រើន មានឱកាសចូលរួមជ្រើសរើស អ្នកគ្រប់គ្រង របស់ខ្លួនដោយអនុវត្ត តាមនីតិវិធី ត្រឹមត្រូវ ប្រកបដោយ សុក្រឹតភាព ។ ចំពោះការ ជ្រើសរើស ប្រធានការិយាល័យ អប់រំស្រុក ឲ្យមានប្រសិទ្ធ ភាពស្របតាម ការណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវអនុវត្ត ដូចបានចែង នៅក្នុងឧបសម្ពន្ធ ទី០១ នៃសេចក្តីសំរេច នេះ៕

ដកស្រង់ពី៖ កម្ពុជាថ្មី