Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយកដ្ឋានបសុពេទ្យ គួរតែមានវិធានការ ចំពោះមន្ត្រីពេទ្យសត្វ ខេត្តកំពង់ចាម បន្ទាប់ពីបែកធ្លាយ រឿងពុករលួយ

  • បោះពុម្ព

កំពង់ចាម៖ មន្ត្រីពេទ្យសត្វ ខេត្តកំពង់ចាម ឈ្មោះ ឈិន ផល្លា ត្រូវបានគេរាយការណ៍ថា កំពុងបន្តការ គាបសង្កត់ ជំរិតទារប្រាក់ ខ្លាំងជាងមុន ពីឈ្មួញដឹកគោ ក្របី ហើយប្រការនេះ គឺបានចាប់ផ្តើម ក្រោយពីបានចុះផ្សាយ មាននូវការ ផ្តល់បទសម្ភាស ពីឈ្មួញដឹកគោ ដែលឈ្មោះ ផល្លា ធ្លាប់ជំរិតទារប្រាក់ ក្នុងកំហុសនីតិវិធី បន្តិចបន្តួច នាពេលថ្មីៗ កន្លងទៅនេះ ។

ជាក់ស្តែង កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ មានឈ្មួញម្នាក់ ដឹកសត្វក្របីជាង ២២ក្បាល មកពីខេត្តកំពង់ឆ្នាំង ឆ្លងកាត់ខេត្តកំពង់ចាម ឆ្ពោះទៅលក់នៅស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានឈ្មោះ ឈិន ផល្លា មន្ត្រីពេទ្យសត្វ ខេត្តកំពង់ចាម ហៅឃាត់ សួររកឯកសារអនុញ្ញាត ។

ប៉ុន្តែក្រោយពីពិនិត្យទៅ ឃើញមានខ្វះចន្លោះ ក៏ផ្តើមគាបជំរិតទារប្រាក់ អ្នកដឹកក្របីនោះ ចំនួន៤០ម៉ឺនរៀល ប៉ុន្តែដោយសារតែ ឈ្មួញដឹកក្របី បានអង្វរកយ៉ាងយូរនោះ ទើបមន្ត្រីឈ្មោះ ផល្លា ព្រមទទួលយកលុយ ពីឈ្មួញដឹកគោ ចំនួន ១៥ម៉ឺនរៀល ជាថ្នូរនឹងកំហុស បន្តិចបន្តួចនោះ រួចអនុញ្ញាត ឲ្យដឹកក្របីចេញទៅ ។

ប្រភពពីឈ្មួញ ដឹកក្របីបានឲ្យដឹងថា បច្ចុប្បន្ន មន្ត្រីពេទ្យសត្វ ខេត្តកំពង់ចាម បានជំរិតទារ ឲ្យបង់ប្រាក់ សេវាកម្មដឹកជញ្ជូន ក្នុងស្រុក សត្វគោ ឬសត្វក្រី១ក្បាល តម្លៃ៣ម៉ឺនរៀល ។ ជំវិញព័ត៌មាន អំពើពុករលួយ របស់មន្ត្រីពេទ្យសត្វ ខាងលើនោះ មជ្ឈមណ្ឌល ព័ត៌មានមិនអាច រកការបំភ្លឺពី ឈ្មោះ ផល្លា មន្ត្រីពេទ្យសត្វ ខេត្តកំពង់ចាមបានទេ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ នេះ ។

ប៉ុន្តែយ៉ាងណាក៏ដោយ ប្រភពដែល ដឹងអំពីច្បាប់ដឹកគោ ក្របីក្នុងស្រុក បានឲ្យដឹងថា លើសេវា កម្មអនុញ្ញាតដឹកជញ្ជូន សត្វគោ ឆ្លងកាត់ខេត្ត ក្នុងប្រទេស គឺតម្លៃ គោ ឬសត្វក្របី ១ក្បាល ត្រឹមតែ ២០០០រៀល តែប៉ុណ្ណោះ ។ ហើយប្រការ ដែលទង្វើ របស់មន្ត្រីឈ្មោះ ឈិន ផល្លា កំពុងធ្វើបច្ចុប្បន្ន គេមិនដឹងថា ជាការបើកភ្លើងខៀវ ពីលោក នង ម៉េងហ៊ាង ប្រធានការិយាល័យ ពេទ្យសត្វ ខេត្តកំពង់ចាម ឬយ៉ាងណានោះទេ បានជាក្រោយពីការ ចុះផ្សាយនូវករណីបែកធ្លាយ រឿងជំរិតទារប្រាក់នោះ ហើយ មិនត្រឹមតែ លោកប្រធានការិយាល័យរូបនេះ មិនមានចំណាត់ការ បែជាបណ្តោយឲ្យឈ្មោះ ឈិន ផល្លា ជាមន្ត្រីរបស់ខ្លួន បន្តគាបសង្កត់ រកល្បិចជំរិតទារប្រាក់ ពីឈ្មួញដឹកគោ ក្របី កាន់តែខ្លាំងជាងមុនទៅ ទៀត។

សូមបញ្ជាក់ដែរថា ទាក់ទិនទៅនឹងការគាប ឈ្មួញដឹកសត្វគោ ក្របីយកលុយ របស់មន្ត្រីពេទ្យសត្វឈ្មោះ ផល្លា នេះ ឈ្មួញដឹកគោ ម្នាក់ឈ្មោះ ជួង ផាន់ ធ្លាប់បានផ្តល់បទសម្ភាស ប្រាប់មជ្ឈមណ្ឌលព័ត៌មានថា កាលពីវេលាម៉ោងជាង ៨យប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤ គាត់បានដឹកគោចំនួន ៩ ក្បាល ដោយរថយន្តកូរ៉េ ២តោនកន្លះមួយគ្រឿង ចេញពីស្រុកព្រៃឈរ ខេត្តកំពង់ចាម បម្រុងយកទៅ លក់ នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ប៉ុន្តែនៅពេលដែលគាត់ បានដឹកមកដល់ ចំណុចទន្លេអុំ ចូលទីរូមខេត្តកំពង់ចាម ក៏ត្រូវឈ្មោះ ឈិន ផល្លា មន្ត្រីពេទ្យ សត្វខេត្តកំពង់ចាម និងបក្ខ ពួកម្នាក់ទៀត មិនស្គាល់ឈ្មោះ បានឃាត់រថយន្តរបស់គាត់ និងបានបង្គាប់ឲ្យគាត់បង់ប្រាក់១លានរៀល ប៉ុន្តែពេលនោះ ដោយគាត់សុំអង្វរ មិនព្រមបង់ប្រាក់ទើប ខាងមន្ត្រីពេទ្យសត្វ ឈ្មោះ ឈិន ផល្លា បាន បញ្ជារថយន្តរបស់គាត់ ចូលក្នុងមន្ទីរកសិកម្មខេត្តកំពង់ចាម រួចចាក់សោរទុករថយន្ត ដឹកគោ និងគាត់ នៅក្នុងនោះ ។

លោក ជួង ផាន់ បានបន្តទៀតថា រហូតដល់ព្រឹកថ្ងៃទី៤ ខែតុលា ទើបមន្ត្រីពេទ្យសត្វដដែលនោះ មក និយាយគ្នាម្តងទៀត ហើយខណៈនោះ គាត់បានខំប្រឹងនិយាយអង្វរ រហូតមន្ត្រីពេទ្យសត្វឈ្មោះឈិន ផល្លា ព្រមព្រាងយកលុយចំនួន ២៥ ម៉ឺនរៀល ជាថ្នូរនឹងការដោះលែងរថយន្តរបស់គាត់វិញ ។

លោក ជួង ផាន់ ម្ចាស់គោ ដដែល បានឲ្យដឹងដែរថា ការចាប់រថយន្តគាត់បង្គាប់ឲ្យបង់ប្រាក់ រហូតដល់ ទៅ១លានរៀលនោះ ដោយសារមន្ត្រីពេទ្យសត្វឈ្មោះ ឈិន ផល្លា ខឹងគាត់ដឹកគោឆ្លងកាត់ ខេត្តកំពង់ ចាម មិនទូរស័ព្ទប្រាប់មុន ។ ជាមួយគ្នានេះដែរ ម្ចាស់គោ លោក ជូង ផាន់ បានបញ្ជាក់ឲ្យដឹងដែរថា ការ បង់ប្រាក់ចំនួន២៥ម៉ឺនរៀលឲ្យទៅឈ្មោះ ផល្លា មន្ត្រីពេទ្យសត្វនោះ គឺគ្មានបានធ្វើលិខិតស្នាមអ្វីពីការិ យាល័យបសុពេទ្យខេត្តកំពង់ចាមនោះទេ ពោលគឺគ្រាន់តែនិយាយគ្នាផ្ទាល់មាត់តែប៉ុណ្ណោះ ។

ដូច្នេះសន្ទុះនៃការគាបសង្កត់ឈ្មួញដឹកគោ ក្របី របស់មន្ត្រីពេទ្យសត្តខេត្តកំពង់ចាម ឈ្មោះ ផល្លា នោះ បើនៅតែគ្មានចំណាត់ការ ពីប្រធានអង្គភាពថ្នាក់ខេត្តទេនោះ មានតែខាងនាយកដ្ឋានបសុពេទ្យ តែ ប៉ុណ្ណោះ ដែលអាចបន្តរាគមន៍លុបបំបាត់ នូវមន្ត្រីអសកម្មដូចខាងលើនោះបាន ៕

ដកស្រង់ពី៖ ដើមអម្ពិល