បណ្តាញសង្គម

បញ្ជូនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងខេត្ត ពីបទប្រើប្រាស់ឧបករណ៍ ឆក់ត្រីខុសច្បាប់

ក្រចេះ៖ មន្ត្រីជំនាញ ខណ្ឌរដ្ឋបាល ជលផលខេត្ត បានបញ្ជូនខ្លួនជន សង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ពន្ឋ័ នឹងករណីប្រើប្រាស់ ឧបករណ៍ នេសាទ ឆក់ត្រីខុសច្បាប់ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៤ នេះ ។

ការបញ្ជូន ខ្លួនជនសង្ស័យ ខាងលើនេះ ធ្វើឡើងបន្ទាប់ពី មន្ត្រីផ្នែករដ្ឋបាល ជលផល កាំពី សហការជា មួយកម្លាំង នគរបាល ប៉ុស្តិ៍រដ្ឋបាល ឃុំដារ ស្រុកចិត្របុរី ធ្វើការចាប់ឃាត់ខ្លួន ដោយបានរកឃើញ និងរឹប អូសវត្ថុតាំង ខណៈដែលជនសង្ស័យ បានធ្វើ សកម្មភាព ដោយប្រើប្រាស់ នូវឧបករណ៍ នេសាទឆក់ត្រី ខុសច្បាប់ កាលពីល្ងាច ថ្ងៃទី១៩ ម្សិលមិញនេះ ។

ជនសង្ស័យ ឈ្មោះ ហឿន ហ៊ាត ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ ភូមិជួរជ្រែ ឃុំដារ ស្រុកចិត្របុរី ត្រូវបានសមត្ថកិច្ច ជំនាញ បញ្ជូនខ្លួនទៅ កាន់សាលាដំបូង ខេត្តក្រចេះ ហើយកាលពីព្រឹកមិញនេះ និងបានកសាង សំណុំរឿងបន្ត ចាត់ការតាមនីតិវិធី ៕ 

ដកស្រង់ពី៖ ដើមអម្ពិល