Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ចបញ្ចេញ​សាច់ដុំ ​បោសសំអាត​ ក្រុម​រកស៊ី​ផ្លូវភេទ ​នៅ​តាម​មាត់​ស្ទឹង​ ក្នុង​ក្រុង​សៀមរាប ​​នៅពេល​រាត្រី

  • បោះពុម្ព

សៀមរាប៖ នារី ៤នាក់ និងភេទទីបីចំនួន ៣សរុប ចំនួន៧នាក់នេះ ត្រូវបានកម្លាំងនគរបាល ប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាល ខេត្តសៀមរាប ធ្វើការចាប់ប្រមូល បានជាប្រចាំ រួចយកមកកាន់ ការិយាល័យ នគរបាលជំនាញដើម្បីធ្វើការ សួរនាំនិងធ្វើ ការអប់រំ អោយបញ្ឈប់ នូវសកម្មភាព រកស៊ីផ្លូវភេទ។

ដោយប្រើរូបភាព ជាអង្គុយលេង នៅតាមកៅអីបង់ នៅតាមសួនច្បារ និងនៅតាមមាត់ស្ទឹង នៅពេលយប់ ក្នុងក្រុងសៀមរាប ។ ជាប់ពាក់ព័ន្ធជុំវិញ បញ្ហាខាងលើនេះ លោកវរសេនីយ៍ត្រី ជា ហេង នាយរងការិយាល័យ ប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានអោយដឹងថា ការឈានដល់ ធ្វើការឃាត់ខ្លួនស្ត្រីភេទទី៣ និងស្ត្រី ដែលរកស៊ីផ្លូវភេទនៅពេលរាត្រី តាមសួនច្បារ នៅក្នុងសៀមរាបនេះ ដើម្បីយកមកធ្វើការ អប់រំ ហើយនិងធ្វើកិច្ចសន្យា អោយបញ្ឈប់ រាល់ទង្វើដែលពួកគេទាំងនោះ បានប្រព្រឹត្ត ដែលសង្គមកំពុង តែស្អប់ហើយមិន តែប៉ុណ្ណោះក៏ ធ្វើអោយបាត់បង់ នៅតម្លៃស្ត្រីខ្មែរផងដែរ។

លោកវរសេនីយ៍ត្រី ជា ហេង នាយរងការិយាល័យ ប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន បានបន្តទៀតថា ចំពោះស្ត្រីទាំងពីរភេទ ដែលត្រូវបាន សមត្ថកិច្ចយើង ធ្វើការឃាត់ខ្លួន មកកាន់ការិយាល័យ ដើម្បីធ្វើការអប់រំ អោយបានយល់ ហើយក៏ធ្វើកិច្ចសន្យា រួចដោះលែង អោយត្រឡប់ទៅផ្ទះវិញ។

លោកបាន បញ្ជាក់ទៀតថា ក្នុងនាមលោកជា សមត្ថកិច្ចសូម អះអាង និងចុះកិច្ច ប្រតិបត្តិការបង្ការ ទប់ស្កាត់ និងធ្វើការបង្ក្រាប អោយដូចភ្លៀងរលឹម ដើម្បីធានា អោយបាននូវការ អនុវត្តគោល នយោបាយភូមិឃុំ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាព ខ្ពស់ផងដែរ ។

ទោះបីជាសមត្ថកិច្ច ជំនាញធ្វើការបង្ក្រាប ករណីដូចខាងលើនោះ ក៏ពិតមែន តែបើតាម ង្កេតឃើញរាល់រាត្រី នៅតែមានក្រុមក្មេងប្រុសស្រី ជាច្រើនបាននាំគ្នា មកអង្គុយអោបរឹត គ្នាពពាក់ពពូន នៅលើបង់តាម មាត់ស្ទឹងសៀមរាប នៅជាប់ព្រះរាជ ដំណាក់ផងដែរ ដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចភ្ញៀវជាតិ សូមអោយ សមត្ថកិច្ច បន្តធ្វើការបង្ក្រាប បន្តទៀតដើម្បី មុខមាត់ខេត្ត ទេសចរណ៍ របស់យើងទាំងអស់គ្នា៕

 ដកស្រង់ពី៖ កម្ពុជាថ្មី