Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាំ​គ្នា​ព្រួត​វាយ​គេ ​ប្លន់​យក​ម៉ូតូ​ ប៉ះ​ចំ​ម៉ូតូ​បែក​កង់ ​ជិះ​រត់​មិន​រួច​ សមត្ថកិច្ចតាម​ចាប់​ខ្លួន​បាន​ម្នាក់​ រត់​រួច​ម្នាក់

  • បោះពុម្ព

ភ្នំពេញ៖ មនុស្សម្នាក់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនភ្លាមៗ នៅកន្លែងកើតហេតុ ជាប់ចោទពីបទនាំ បក្ខពួកព្រួតវាយ គេប្លន់ដណ្ដើមយកម៉ូតូ មួយគ្រឿងនៅ វេលាយប់ ថ្ងៃទី១៩ ខែតុលានេះ នៅតាមបណ្ដោយផ្លូវ លំមួយក្នុងភូមិ ផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនដែលត្រូវ បានគេចាប់ខ្លួននោះ ឈ្មោះ ឈូក សុខា ភេទប្រុស អាយុ ២៧ឆ្នាំ គ្មានមុខរបរ និងទីលំនៅពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិ ស្លែងរលើង សង្កាត់ ទឹកថ្លាខណ្ឌសែនសុខ។

ប៉ូលិសនិយាយថា ជនល្មើសខាងលើ និងបក្ខពួកម្នាក់ទៀត បាននាំគ្នាព្រួតវាយ ដំមកលើជនរងគ្រោះ ម្នាក់ឈ្មោះ ឡេង រិទ្ឋ ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិ ស្លែងរលើង សង្កាត់ទឹកថ្លាប្លន់ ដណ្តើមយកម៉ូតូ មួយគ្រឿងម៉ាកសង់ C125 ស៊េរី ឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ1 AA 3454 មានភិនភាគសំគាល់ លេខតួ និងម៉ាសីន 8245724 ។

ជនរងគ្រោះ និយាយថា មុនពេលកើតហេតុ គាត់បានឌុប បងស្រីទៅទិញម្ហូប នៅផ្លូវ២០០២ តែពេលនោះ ម៉ូតូបែកកង់ ខណៈកំពុងនៅរង់ចាំបង ក៏ស្រាប់តែលេចមុខ ជនល្មើសខាងលើ មានគ្នាពីរនាក់ មកព្រួតវាយគាត់ ប្លន់ដណ្ដើម យកម៉ូតូជិះ ទៅទាំងបែកកង់។ នៅពេលនោះដែរ ជនរងគ្រោះស្រែកចោរៗ ឲ្យគេជួយ ហើយភ្លាមៗនោះ ប៉ូលិសមូលដ្ឋាន មកទាន់សួរនាំភិនភាគ ម៉ូតូក៏តាមចាប់បាន ម្នាក់ និងដកហូតម៉ូតូ មកវិញតែបក្ខពួក គេម្នាក់រត់គេចខ្លួនបាត់ ៕

ដកស្រង់ពី ៖ កម្ពុជាថ្មី