Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុវជនម្នាក់ ត្រូវក្រុមចោរប្លន់ សម្លាប់យកម៉ូតូ១គ្រឿង នៅក្នុងចំការអំពៅ នៅជាអូរព្រំដែន

  • បោះពុម្ព

បន្ទាយមានជ័យ៖ យុវជនម្នាក់ ត្រូវបានក្មេងៗ ដើទៅកាប់ដើមអំពៅ ប្រទះឃើញ ដេកស្លាប់ ហើមស្អុយ ភ្លាមនោះ ក្មេងៗ បានរត់ទៅប្រាប់ ប្រជាពលរដ្ឋ និងបានរាយការណ៍ ប្រាប់សមត្ថកិច្ច មូលដ្ឋាន ចុះមកត្រួតពិនិត្យសព ។

ហេតុការណ៍នេះ នៅត្រង់ចំការ ដើមអំពៅ ជាប់អូរព្រំដែនកម្ពុជា ថៃ កាលពិវេលម៉ោង ២និង៤០នាទី រសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅភូមិដំបូកវិល ឃុំ-ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ សមត្ថកិច្ចមូលដ្ឋាន ប្រាប់ឲ្យដឹងថា ក្រោយពីបាន រាយការណ៍ ពីប្រជាពលរដ្ឋ មានសពយុវជនម្នាក់ ដេកស្លាប់ផ្កាប់មុខ នៅក្នុងចំការដើមអំពៅ ភ្លាមនោះកម្លាំង សមត្ថកិច្ចបាន ចុះទៅត្រួតពិនិត្យ និងធ្វើកោសលវិច្ឆ័យ លើសាកសពផងដែរ និងស្រាវជ្រាវ រកក្រុមគ្រួសារ សាច់ញាតិ ដើម្បីយយក ទៅធ្វើបុណ្យ តាមប្រពៃណីខ្មែរ ។

សមត្ថកិច្ច មូលដ្ឋានបានបន្តថា យុវជនរងគ្រោះ មាន ឈ្មោះ ឃឹម ហាវិន ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅភូមិថ្មី ឃុំ-ស្រុកម៉ាឡៃ និងមាន ឪពុកឈ្មោះ អ៊ុច ប៊ុនធឿន ជាមេការតភ្លើងអគ្គិសនី ស្រុកម៉ាឡៃ និងម្តាយឈ្មោះ តូច រិទ្ធី ។ ក្រោយពីសមត្ថកិច្ច បានត្រួតពិនិត្យ នៅកន្លែងកើតហេតុ ឃើញមាន សំបកកំប៉ុងស្រាបៀរ ចំនួន៣ ត្រនាប់ជើង ១គូរ ន្ទោងសំរាប់ជក់ គ្រឿងញៀនចំនួន១ ។

ក្រោយពីសមត្ថកិច្ច ជំនាញបានធ្វើកោសលវិច្ឆ័យ និងបាន សន្និដ្ឋានថា សពជនរងគ្រោះ ខាងលើនេះគឺ គេវាយស្លាប់ ជារឿងគំនុំ និងពាក់ព័ន្ធ ប្លន់ម៉ូតូ ១គ្រឿង ម៉ាក់សង ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង 1M-1011 ផងដែរ ។

បច្ចុប្បន្នសមត្ថកិច្ច បានប្រគល់សព រងគ្រោះទៅកាន់គ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីខ្មែរ ចំណែកជន ដៃដល់គេចខ្លួន ទោះបីជាយ៉ាងសមត្ថកិច្ច នៅតែតាមប្រមាញយកជន ដៃដល់មកផ្តន្ទាទោស តាមផ្លូវច្បាប់តែបានមុខនេះ ៕