បណ្តាញសង្គម

ចោរប្រដាប់អាវុធមួយក្រុម ប្លន់បាញ់សម្លាប់ អាជីវករលក់មាស និងដូរលុយ រួចគេចខ្លួនបាត់ស្រមោល

កំពង់ឆ្នាំង៖ តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានអោយដឹងថា វេលាម៉ោងជាង ៤ល្ងាច ថៃ្ងទី២១ ខែតុលា ឆ្នាំ២០១៤នេះ នៅផ្សារព្រៃខ្មែរ ស្ថិតក្នុងឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានចោរប្រដាប់អាវុធ មួយក្រុម មានគ្នា៣នាក់ ជិៈម៉ូតូមួយគ្រឿង មានអាវុធវែងមួយដើម និងខ្លី១ដើម ធ្វើសកម្មភាពបាញ់ប្លន់ អាជីវករលក់មាស និងដូរលុយ បានបណ្តាលអោយ ស្លាប់ម្នាក់ ឈ្មោះ សួន រដ្ឋា ភេទប្រុសអាយុប្រមាណ ៣០ឆ្នាំ និងប្អូនស្រី ត្រូវរបួសធ្ងន់ ឈ្មោះ សួន បូរិន អាយុប្រមាណ ២០ឆ្នាំ។

ក្រោយពីប្លន់ យកស្បោងលុយ និងស្បោងមាសរួច ចោរទាំង៣នាក់នោះ បានគេចខ្លួនបាត់។ បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវ ចាប់ជនល្មើស យកមកផ្តន្ទាទោស តាមច្បាប់។