បណ្តាញសង្គម

នារីវ័យក្មេងម្នាក់ ខឹងសង្សារបែកចិត្ដ ឡើងលើស្ពានអាកាស លោតសម្លាប់ខ្លួន តែមិនស្លាប់

ភ្នំពេញ៖ នារីវ័យក្មេង មានរូបសម្ផស្ស ស្រស់ស្អាតមួយរូប ដែលមានអាយុខ្ទង់ ២០ឆ្នាំ បានដាច់ចិត្ដដើរ ឡើងទៅលើ ស្ពានអាកាស ហើយលោត សម្លាប់ខ្លួន តែសំណាងល្អមិនស្លាប់ បានត្រឹមតែរងរបួស ព្រោះកម្ពស់ដែល នាងលោត គឺមានត្រឹមតែជាង ៣ម៉ែត្រ ប៉ុណ្ណោះ ។

ហេតុការណ៍ ស្ដ្រីវ័យក្មេង លោតសម្លាប់ ខ្លួនពីលើស្ពានអាកាស ខាងលើនេះ បានកើត ឡើងកាលពីវេលាម៉ោង៤ និង៤៥នាទីទាបភ្លឺ ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤នេះ ស្ថិត នៅលើស្ពានអាកាស ៧មករា ក្នុងសង្កាត់ទឹក ថ្លា ខណ្ឌសែនសុខ ។

នារីរងគ្រោះ ខាងលើនេះ មិនត្រូវបានគេ ស្គាល់អត្ដសញ្ញាណនោះឡើយ គឺមានវ័យ ខ្ទង់២០ឆ្នាំ មានរូបសម្ផស្ស ស្រស់ស្អាត ស្លៀក ខោខ្លី និងអាវយឺតដៃខ្លី ពណ៌ខ្មៅ ។ ប្រភពព័ត៌មាន ពីសមត្ថកិច្ចដែលយាម នៅស្ពានអាកាស ៧មករា បានឱ្យដឹងថា នៅ មុនពេលកើតហេតុ គេឃើញស្ដ្រីវ័យក្មេង ខាងលើនេះ ដើរឡើងលើ ស្ពានអាកាសពីលិច ទៅកើត ដើរបណ្ដើរយំបណ្ដើរ ហើយពេល ដើរឡើងទៅដល់ កណ្ដាលស្ពាន ក៏ឡើងឈរ លើបង្កាន់ដៃប្រុងលោត សមត្ថកិច្ចឃើញក៏ ស្ទុះទៅចាប់ ហើយធ្វើការនិយាយ លួងលោម កុំឱ្យរូបនាងគិតខ្លី ចង់សម្លាប់ខ្លួនបែបនេះ ហើយក៏ដឹកដៃ នាំដើរចុះមកក្រោមវិញ ពេលដើរមក ដល់ក្រោម ខណៈសមត្ថកិច្ច ព្រលែងដៃ ស្រាប់តែនាង រត់ឡើងទៅលើ ស្ពានវិញ ដល់ចំណុចដែលមាន កម្ពស់ប្រមាណជិត ៣ម៉ែត្រ ស្រាប់តែឡើង លើបង្កាន់ដៃ ហើយលោត ចុះមកក្រោម ចំចំណុចឥដ្ឋិការ៉ូ ឡា បណ្ដាលឱ្យរងរបួស ហើយក៏ត្រូវបាន សមត្ថកិច្ច ហៅរថយន្ដ សង្គ្រោះមកដឹកយក ទៅសង្គ្រោះបាត់ទៅ ។

ពាក់ព័ន្ធទៅនឹង ករណីខាងលើ គេនៅមិន ទាន់ដឹងពីមូលហេតុ និងអត្ដសញ្ញាណរបស់ ស្ដ្រីខាងលើនេះ ពិតប្រាកដនៅឡើយនោះទេ តែបើយោងតាម សាក្សីនៅកន្លែងកើតហេតុ ដែលស្ដាប់ឮ សំដីរបស់នាង ពេលយំរៀបរាប់ បានធ្វើឱ្យគេសន្និដ្ឋានថា ទំនងជានាងមាន វិបត្ដិស្នេហា ទើបដាច់ចិត្ដលោត ធ្វើអត្ដឃាតបែបនេះ ៕

ដកស្រង់ពី៖ដើមអម្ពិល