បណ្តាញសង្គម

ឯកឧត្តម វង់ សូត រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច ជំរុញឲ្យ លុបបំបាត់មន្រ្តីខ្មោច កាត់បន្ថយ ការចំណាយ ថវិកាជាតិ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីតយុទ្ធ និង យុវនីតិសម្បទា ឯកឧត្តម វង សូត បានថ្លែងជំរុញឲ្យ មន្រ្តីក្រោមឱវាទ របស់លោកគ្រប់អង្គភាព ត្រូវតែកាត់បន្ថយ និងលុបបំបាត់មន្រ្តីខ្មោច ដើម្បីកាត់បន្ថយការ ចំណាយរបស់រដ្ឋ។

នៅក្នុងកិច្ចប្រជុំ ពង្រឹងការងារ ក្រសួងសង្គម កិច្ចកាលពីថ្ងៃទី៣០ ខែតុលា ឯកឧត្តម វង សូត បានថ្លែងទៅ កាន់មន្រ្តីរបស់ លោកថា «ទន្ទឹមនឹងសមិទ្ធផល ដែលសម្រេចបាននា ពេលកន្លងមក នូវមានភាពខ្វះចន្លោះ មួយចំនួនផងដែរ៊។ ដូច្នេះ ទាមទារឲ្យ ថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីទាំងអស់ ត្រូវពង្រឹងសមត្ថភាព បន្ថែមទៀត ដើម្បីអនុវត្តការងារ តាមជំនាញនីមួយៗ ប្រកបដោយ ភាពទទួលខុសត្រូវខ្ពស់។

មន្រ្តីទទួលបន្ទុក តាមអង្គភាពនីមួយៗ ត្រូវពង្រឹងទៅលើ ចំនួនជាក់លាក់របស់ មន្រ្តី និងចាត់វិធាន ការលុប ឬបញ្ឈប់ទៅ លើមន្រ្តីខ្មោច (មន្ត្រីកិច្ចសន្យា,មន្រ្តីក្របខណ្ឌ) ដើម្បីកាត់បន្ថយចំណាយ របស់រដ្ឋ»។

ជាមួយការជំរុញ ឲ្យមន្រ្តីពង្រឹងការងារ និងលុបបំបាត់ភាពអស់កម្មនោះ នៅក្នុងកិច្ចប្រជុំកាល ពីម្សិលមិញ លោករដ្ឋ មន្រ្តី ក៏បានសម្តែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង សង្គមកិច្ចគ្រប់លំ ដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង អនុវត្តការងារ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ទទួលបាននូវសមិទ្ធផលជា ច្រើនគួរឲ្យកត់សម្គាល់។

លោករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើ និងណែនាំឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ប្រឹងប្រែងអនុវត្តការងារ តាមស្មារតីអង្គប្រជុំ គណៈរដ្ឋមន្រ្តី ជាពិសេសបន្តសហការ សាមគ្គីភាពឲ្យបានល្អ ដើម្បីលើកកម្ពស់ វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវ នីតិសម្បទាឲ្យ មានភាពល្អប្រសើរថែមទៀត៕

ដកស្រង់ពី៖ដ់ើមអម្ពិល