Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមឈ្មួញសម្រុក ដឹកឈើប្រភេទ លេខ១ ទៅវៀតណាម ក្រោមការបើកដៃ ពីសមត្ថកិច្ច ច្រករបៀង ភូមិឡំ ស្រុកអូរយ៉ាវ

  • បោះពុម្ព

រតនគិរី៖ បន្ទាប់ពី ឈើប្រណិត ប្រភេទក្រញូង បេង នាងនួន និងធ្នង់ ដែលជាតម្រូវការ ទីផ្សារនៅ ប្រទេសវៀតណាមនោះ។ ឥឡូវនេះ ទីផ្សារនៅប្រទេសវៀតណាម បានកម្ម៉ង ទិញឈើប្រភេទ លេខ១ (សុក្រំ) ដោយតម្រូវ ឲ្យក្រុមឈ្មួញខែ្មរ ដឹកឈើ ដែលមានមុខកាត់ធំៗ និងមានប្រវែង វែង ដោយតម្លៃខ្ពស់ ទៀតផង ។

ជាក់ស្តែឈើ ប្រភេទលេខ១ (សុក្រំ) ប្រមាណ ៥០កំណាត់ ដែលមានមុខកាត់៣០ឃ្លុំ ៤០ឃ្លុំ និង៥០ឃ្លុំ ប្រវែង ២,២ម៉ែត្រដល់២,៥០ម៉ែត្រ លាយចម្រុះគ្នា ត្រូវបានក្រុមឈ្មួញ ដឹកកាត់ តាមក្រុមហ៊ុន អភិវឌ្ឍន៍ដំណាំ កៅស៊ូ៧៤ ត្រង់ចំណុចK3 ឆ្ពោះទៅវៀតណាម តាមច្រករបៀង ភូមិឡុំ ស្រុកអូរយ៉ាដាវ ដោយរលូន រួចស្រេចហើយ កាលពី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ កន្លងទៅនេះ។

បើតាមសមត្ថកិច្ច មូលដ្ឋានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ កម្លាំងចម្រុះ របស់គណៈ បញ្ជាការ ឯកភាព ស្រុកអូរយ៉ាដាវ បានចុះទៅត្រួតពិនិត្យ គំនរឈើនោះ បម្រុងនឹងចាប់បញ្ជូន មករដ្ឋបាល ព្រៃឈើទៅហើយ តែត្រូវបានរារាំង ដោយក្រុមសមត្ថកិច្ច ច្រករបៀងភូមិឡុំ ដែលមានលោករចំ ចីបហៅរ៉ាត់ ជានាយប៉ុស្តិ៍ និងលោកកយ ជាអនុប្រធានប៉ុស្តិ៍ ថាគំនរឈើនេះ ពួកគាត់ចាប់រួចហើយ ព្រមទាំងរៀបចំ ប្រគល់ឲ្យរដ្ឋបាល ព្រៃឈើថែមទៀតផង។  បន្ទាប់ពីមានការ ជជែកគ្នារវាង សមត្ថកិច្ចចម្រុះ ស្រុកអូរយ៉ាដាវ និងសមត្ថកិច្ច ច្រករបៀង រួចមកក៏បានដក កម្លាំង ត្រឡប់ក្រោយ ពោលគឺ ទុកការងារឲ្យសមត្ថកិច្ច ច្រករបៀងគ្រប់គ្រង។

ស្រាប់តែរហូត ដល់ថ្ងៃទី០១ ខែវិច្ឆិការ ឈើប្រភេទលេខ១ (សុក្រំ)ជាង ៤០កំណាត់ មានសេរីភាពដល់ វៀតណាមបាត់ទៅហើយ។ ប្រភពពត៌មាន ដោយឡែកផ្សេងទៀត ប្រាប់ឲ្យដឹងថា បានជាឈើប្រភេទលេខ ១ មានមុខកាត់ធំៗ និងមានប្រវែង វែងដឹកឆ្លងកាត់ ក្រុមហ៊ុនអភិវឌ្ឍន៍ ដំណាំកៅស៊ូ ដឹកតាមគោយន្ត ដោយងាយស្រួលនោះ គឺមានការត្រូវរ៉ូវ គ្នារវាងម្ចាស់ ក្រុមហ៊ុនអភិវឌ្ឍន៍ ដំណាំកៅស៊ូ៧៤ និងសមត្ថកិច្ចច្រក របៀងភូមិឡុំតែម្តង ។

ប្រភពព័ត៌មាន ខាងលើនេះ បញ្ជាក់ឲ្យដឹងទៀតថា លោកយកដែលមានតួនាទី ជាអនុប្រធានប៉ុស្តិ៍ ច្រករបៀងភូមិឡុំ និងសាច់ញាតិ សុទ្ធតែ ជាមេឈ្មួញ រកស៊ីឈើខុសច្បាប់ យ៉ាងសកម្ម ជាយូរមកហើយ ។ ទាក់ទិនទៅ និងករណីសមត្ថកិច្ច ច្រករបៀងភូមិឡុំ ស្រុកអូរយ៉ាដាវ បើកដៃឲ្យក្រុមឈ្មួញ ដឹកឈើលេខ១ (សុក្រំ) ទៅលក់នៅវៀតណាម ដោយគ្មានការទប់ស្កាត់នេះដែរ មិនអាចសុំការបំភ្លឺពីលោកងួន សុវណ្ណា ហៅអូនធំ មេវរៈការពារព្រំដែន លេខ៦២៣ ដែលជាមេកើយបានទេ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិការ ឆ្នាំ២០១៤នេះ។

គេកំពុងដាក់ចម្ងល់ថា សមត្ថកិច្ចច្រករបៀង ភូមិឡុំក្រោយពី បានអះអាងថា បានចាប់វត្ថុតាងបទល្មើស ឈើប្រមាណ ៥០កំណាត់ នោះមូលហេតុអ្វី បានជាមិន បញ្ជូនវត្ថុតាង ទាំងនោះ មករដ្ឋបាលព្រៃឈើ បែរជាឈើទាំងនោះ ត្រូវបានគេដឹង ត្រូវបានគេដឹកទៅកាន់ ប្រទេសវៀតណាមទៅវិញ ។ 

ថ្នាក់ដឹកនាំអគ្គស្នងការ នគរបាលជាតិ គួរតែត្រួតពិនិត្យឲ្យ មែនទែន ចំពោះនគរបាលមួយ ចំនួនឈើ ជើងតាមច្រករបៀង ពួកគេកំពុង តែក្លាយខ្លួនពីមន្ត្រី នគរបាលជាតិ ទៅជាឈ្មួញរកស៊ីនិង កាងបទល្មើស ព្រៃឈើយ៉ាងសកម្ម៕

 ដកស្រង់ពី៖ ដើមអម្ពិល