Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គស្នងការនគរបាលជាតិ បញ្ជាឱ្យចាប់ខ្លួន ជនពាក់ព័ន្ធ ក្នុងករណីធ្លាក់ដែក ចំក្បាលស្ដ្រីម្នាក់ស្លាប់

  • បោះពុម្ព

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួន មនុស្ស៦នាក់ យកទៅសួរនាំ ពាក់ព័ន្ធករណីដែកធ្លាក់ ត្រូវស្រ្តីម្នាក់ស្លាប់ សាច់ញាតិស្ដ្រីរងគ្រោះ ទៅយំនៅមុខ អធិការដ្ឋាននគរបាល ខណ្ឌ៧មករា ស្វែងរកដំណោះស្រាយ។

ករណីធ្លាក់ដែក ប្រវែងជាង២ ម៉ែត្រពីលើអគារ ដែលកំពុងសាងសង់ នៅ ជាប់ស្ដាត អូឡាំពិក ក្បែរអតីត រង្វង់មូលនាង គង្ហីង ពោលនៅទល់មុខ សាលាអន្ដរជាតិ សិង្ហបុរី ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៤ បណ្ដាលឱ្យស្ដ្រី ម្នាក់ស្លាប់យ៉ាង អណោចអធ័ម ដោយសារតែដែកនោះ បានធ្លាក់ចំកណ្ដាល ក្បាល បែកធ្លាយខួរចេញ មកក្រៅ ពេលកំពុង ជិះម៉ូតូជាមួយកូនប្រុស បានធ្វើឱ្យមានការ រិះគន់យ៉ាងខ្លាំង ពីមជ្ឈដ្ឋានទូទៅ និងប្រជា ពលរដ្ឋ ក៏ដូចជានៅបណ្ដាញ ទំនាក់ទំនង ហ្វេសប៊ុក ព្រមទាំងថ្នាក់ដឹកនាំ មួយចំនួនផងដែរ ។

ការស្ដីបន្ទោស បានកើតមានឡើងដោយ សំដៅទៅលើក្រុមហ៊ុនម៉ៅការ សាងសង់អគារ ដ៏ខ្ពស់និងដ៏ធំនេះថា មិនបានយកចិត្ដ ទុកដាក់ រៀបចំឱ្យបានត្រឹមត្រូវ នៅសំណង់របស់ខ្លួន ពីព្រោះនៅជាប់និងផ្លូវធំ ដែលសំបូរទៅ ដោយអ្នកដំណើរទៅមក ។ ដូច្នេះមជ្ឈដ្ឋាន ទាំងនេះ សូមអំពាវនាវ ដល់ថ្នាក់ដឹកនាំពាក់ ព័ន្ធនិងសមត្ថកិច្ច អាជ្ញាធរ ត្រូវមានវិធានការ ជាបន្ទាន់ ចំពោះករណី ខាងលើនេះ ហើយ ផ្ដល់សំណងឱ្យ បានសមរម្យ ដល់ក្រុមគ្រួសារ ស្ដ្រីរងគ្រោះ ដែលស្លាប់ដោយ មិនដឹងខ្លួន បែបនេះ ។

ឆ្លើយតបទៅ នឹងការរិះគន់ មិននៅស្ងៀម នោះឡើយ នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរ បាលជាតិ បានចេញបទបញ្ជា ឱ្យសមត្ថកិច្ចនគរបាល រាជធានីភ្នំពេញ ឃាត់ខ្លួនជន ដែលពាក់ព័ន្ធ បញ្ជូនទៅកាន់ តុលាការ មិនត្រូវមានការ សម្របសម្រួល ក្រៅប្រព័ន្ធ តុលាការនោះឡើយ ។

នៅក្នុងកិច្ចប្រជុំ ដាក់ផែនការ ការពារ សុវត្ថិភាព នៅក្នុងព្រះរាជ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ព្រមទាំង ពិធីបុណ្យឯករាជ្យជាតិ នាព្រឹកថ្ងៃ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលារាជ ធានីភ្នំពេញ នាយឧត្ដមសេនីយ៍ នេត សាវឿន បានរិះគន់ខ្លាំងៗ ចំពោះការសាងសង់អគារ នៅជាប់ស្ដាត អូឡាំពិក រហូតបណ្ដាលឱ្យ ធ្លាក់ដែកចំអ្នកដំណើរ ស្លាប់បាត់បង់ជីវិត ។

នាយឧត្ដមសេនីយ៍ នេត សាវឿន បាន បញ្ជាទៅនគរបាលខណ្ឌ ៧មករា ឱ្យឃាត់ខ្លួន ជនទាំងឡាយណា យកមកសួរនាំ និងបញ្ជូន ខ្លួនទៅកាន់តុលាការ មិនត្រូវមានការលើក លែងឱ្យនោះឡើយ ពោលមិនត្រូវធ្វើការ សម្របសម្រួល ក្រៅប្រព័ន្ធតុលាការ ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង៤ និង ៣០នាទី រសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅត្រង់ ចំណុចការដ្ឋាន សំណង់ស្ដាតអូឡាំពិក តាមបណ្ដោយ ផ្លូវលេខ១៨២ សង្កាត់ វាលវង់ ខណ្ឌ៧មករា ដែកប្រវែងជាង២ ម៉ែត្រ បានធ្លាក់ពីលើ អគារចំក្បាល ស្ដ្រីម្នាក់ ពេលកំពុងជិះម៉ូតូ ឆ្លងកាត់ បណ្ដាលឱ្យបែក ធ្លាយខួរស្លាប់ភ្លាមៗ គួរឱ្យអាណិតអាសូរ យ៉ាងខ្លាំង ។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ស្ដ្រីរង គ្រោះឈ្មោះប៊ុត វណ្ណី អាយុ ៥០ឆ្នាំ រស់នៅ ផ្ទះលេខ២៤៨E0 ផ្លូវលេខ២១៣ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ មុខរបរជា អ្នកលក់គុយទាវ ។ សមត្ថកិច្ចបានបន្ដថា នៅវេលាម៉ោង កើតហេតុនោះ ស្ដ្រីរងគ្រោះ បានជិះម៉ូតូម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CN0252 ជាមួយកូនប្រុស របស់ខ្លួនឈ្មោះ ម៉ៅ វាសនា អាយុ២៧ឆ្នាំ ដោយធ្វើដំណើរ ចេញពីផ្សារដេប៉ូ បំណងទៅផ្ទះរបស់ខ្លួន ប៉ុន្ដែ ពេលធ្វើដំណើរ មកដល់ចំណុច កើតហេតុនោះ ស្រាប់តែដែកប្រវែង ជាង ២ម៉ែត្រ បានធ្លាក់ មកចំក្បាលធ្លាយខួរ ស្លាប់ភ្លាមៗ តែម្ដងទៅ ។

ប្រជាពលរដ្ឋ និងអ្នកដំណើរ ដែលចោម រោមមើលនៅកន្លែង កើតហេតុ មានការ អាណិតអាសូរនិង រន្ធត់យ៉ាងខ្លាំង ចំពោះ ហេតុដ៏កម្រមួយនេះ និងធ្វើការរិះគន់យ៉ាង ចាស់ដៃ ចំពោះការងារសាង សង់របស់ក្រុម ហ៊ុនម៉ៅការសំណង់ ដែលសមត្ថកិច្ចអះអាង មានឈ្មោះ CSC ថាមិនបានរៀបចំលក្ខណៈ បច្ចេកទេស និងគ្របសំណាញ់ ឱ្យបានត្រឹម ត្រូវរហូតមាន ហេតុការណ៍នេះកើតឡើង ។

ដោយឡែកជន ពាក់ព័ន្ធ ជាកម្មករសំណង់ ចំនួន ៦នាក់ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០១៤នេះ ត្រូវបានសមត្ថកិច្ច យកទៅសួរ នាំនៅអធិការដ្ឋាន នគរបាលខណ្ឌ ៧មករា ដើម្បីមានវិធានការ តាមផ្លូវច្បាប់បន្ដទៀត ។ ដោយឡែកនៅព្រឹកថ្ងៃ ដដែលនេះ នៅខាង មុខអធិការដ្ឋាន នគរបាលខណ្ឌ គេបានសង្កេត ឃើញកូនរបស់ស្ដ្រីរងគ្រោះ ប្ដី និងញាតិមិត្ដ បានមកឈរយំ ដើម្បីស្វែងរក ដំណោះស្រាយ និងសំណង ចំពោះគ្រោះអកុសលមួយនេះ។

យ៉ាងណាក៏ដោយ រហូតមកដល់រសៀល ថ្ងៃដដែលនេះ គេមិនទាន់ដឹងអំពី វិធានការ តាមផ្លូវច្បាប់ និងការផ្ដល់សំណង ប៉ុន្មានទៅ ឱ្យសាច់ញាតិស្ដ្រីរងគ្រោះនោះឡើយ ៕

ដកស្រង់ពី៖ ដើមអម្ពិល