បណ្តាញសង្គម

ព្រះសង្ឃ៨អង្គ ត្រូវបានសមត្ថកិច្ចថៃ ចាប់បញ្ជូនមកវិញ តាមរថយន្តទ្រុងដឹកពលករ

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង ៩និង១០នាទីព្រឹក នាទីតម្រួតថៃបានដឹក លោកសង្ឃចំនួន៨ អង្គ តាមរថយន្តទ្រុង ចេញពីប្រទេសថៃ យកមកទម្លាក់ នៅកន្លែងផ្ទេរពលករ (ដែលថៃ ដឹកយកមក) ស្ថិតនៅជាប់ខាងលិច ផ្សារមង្គល ភូមិប៉ោយប៉ែត សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមប្រភព ពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មូលហេតុដោយ លោកសង្ឃទាំងនោៈ គឺមាន ៤អង្គមាន passport (លិខិតឆ្លងដែន) ចំនួន០៤ អង្គទៀត គ្មានឯកសារ ពេលទៅដល់ ប្រទេសថៃ គ្មានកន្លែង គង់នៅច្បាស់លាស់ទើប បណ្តាលឲ្យតម្រួតថៃ ចាប់បញ្ជូនមកវិញ អង្គខ្លះមានឯកសារពាក់ព័ន្ធ សមត្ថកិច្ចថៃបានឃាត់ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ មកម្ល៉េះ ។

សមត្ថកិច្ចបានបន្តថា ព្រះសង្ឃត្រូវបានសមត្ថកិច្ចថៃ បញ្ជូនមករួមមាន ទី១,ព្រះសង្ឃ ចាង សុធ ព្រះជន្ម៣៥ ព្រះវស្សា ទី២, ព្រះនាម តាប់ តឺន ព្រះជន្ម៤៧ ព្រះវស្សា ទី៣, ព្រះនាម អ៊ុន សុខនាង ព្រះជន្ម២៥ ព្រះវស្សាទី៤ ព្រះនាម ណាច់ ធី ព្រះជន្ម៣២ ព្រះវស្សា ទី៥ ព្រះនាម កៀស លៀម ព្រះជន្ម៤៣ ព្រះវស្សា ទី៦ ព្រះនាម ស៊ន ទូច ព្រះជន្ម២៨ ព្រះវស្សា ទី៧ ព្រះនាម យេន សុជា ព្រះជន្ម៣២៥ ព្រះវស្សា ទី៨ ព្រះនាម ឡាវ សាវីត ព្រះជន្ម៣៨ ព្រះវស្សា ព្រះសង្ឃគ្រប់អង្គ ខាងលើនេះ មានស្រុកកំណើត នៅខេត្តកំពត ។

បើកអះអាងពី ព្រះសង្ឃគ្រប់អង្គ បានប្រាប់ថា ពួកអាត្មាបានគង់វត្ត សុផាឆេង និងវត្តដោសយសាកេត ក្នុងជាយក្រុង បាងកក ប្រទេសថៃ ដោយមានព្រះសង្្ឃចំនួន ៤អង្គគ្មាន passpor (លិខិតឆ្លងដែន ) ទើបមាន សមត្ថកិច្ចថៃ បានចុះត្រួតពិនិត្យ ហើយបានឃាត់ និងចាប់បញ្ជូន គ្រប់អង្គដូច្នេះ និងធ្វើឲ្យព្រះ សង្ឃគ្រប់អង្គ បាតបង់ការសិក្សា ។

សូមបញ្ជាក់ថា កាលពីដើមខែវិច្ឆិការនេះ សមត្ថកិច្ចថៃ បានចាប់បញ្ជូន ព្រះសង្ឃចំនួន ៦អង្គ តាមរថយន្តទ្រុង ធ្វើមជ្ឈដ្ឋាន ជាច្រើនរិះគន់ជា និងហួសចិត្ត ចំពោះអាជ្ញាធរ មានសមត្ថកិច្ចថៃ មិនគួចាប់ បញ្ជូនតាមរថយន្ត ទ្រុងបែបនេះ ទោះគ្មានលិខិត ឯកសារ សំរាប់ការគង់ នៅដើម្បីសិក្សារ ត្រឹមត្រូវក៏ដោយ គួរបញ្ជូន តាម រថយន្ត ល្អបន្តិចចុះ ពួកគាត់បន្តថា អាជ្ញាធរមានសមត្ថកិច្ចថៃ ហាក់បី ជាមិនគោរពព្រះសង្ឃ កម្ពុជាសោះ ដែរសាសនាដូចគ្នា ៕

ដកស្រង់ពី៖ ដើមអម្ពិល