Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្ទះ២ខ្នង និងរថយន្តមួយគ្រឿង ត្រូវអគ្គិភ័យ ឆាប់ឆេះអស់ទាំងស្រុង នៅក្រុងតាខ្មៅ

  • បោះពុម្ព

កណ្តាល៖ អគ្គិភ័យមួយ បានឆេះបំផ្លាញ ផ្ទះ២ខ្នង និងរថយន្ត មួយគ្រឿង រួមទាំងទ្រព្យសម្បត្តិ មួយចំនួនធំ អស់ទាំងស្រុង កាលពីវេលាម៉ោង១៨និង ៣០នាទី ព្រលប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិ ស្ទឹងជ្រៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

នគរបាលដែលចុះ ទៅអន្តរាគមន៍នោះបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ឯម សំឣុល ភេទប្រុស ឣាយុ៧០ឆ្នាំ រស់នៅក្នុងភូមិ សង្កាត់កើតហេតុ មានមុខរបរជា គ្រូបង្រៀន បើកបររថយន្ត ។ ផ្ទះដែលរងការ ឆាបឆេះ២ខ្នង ផ្ទះឈើប្រកសង្ក័សី មានទំហំទទឹង ៦ ម៉ែត្រ បណ្តោយ ៧ ម៉ែត្រ និងផ្ទះមួយខ្នងទៀត ជាផ្ទះរបស់កូន មានទទឹង៥ម៉ែត្រ បណ្តោយ ៦ ម៉ែត្រ ក្នុងនោះរងការឆាប់ឆេះ អស់រថយន្ត មួយគ្រឿងម៉ាកកាមរី រួមទាំងទ្រព្យសម្បត្តិ នៅក្នុងផ្ទះទាំងអស់។

នគរបាលបានបន្តថា មុនពេលកើតហេតុ ប្រជាពលរដ្ឋរស់នៅជិតខាង បានឃើញផ្សែងហុយៗ ចេញពីផ្ទះ កើតហេតុ ក៏ពុំបានចាប់អារម្មណ៍អ្វីដែរ បន្តិចក្រោយ មកស្រាប់ តែឃើញអណ្តាតភ្លើង ឆាប់ឆេះចេញ មក យ៉ាងសន្ធោរសន្ធៅ ទើបធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង និងសមត្ថកិច្ចចុះមកអន្តរាគមន៍ និងបានយករថយន្ត អន្លត់អគ្គិភ័យ មកជួយបាញ់ពន្លត់ ប៉ុន្តែមិនអាចជួយសង្គ្រោះបាននោះទេ ពីព្រោះ អណ្តាតភ្លើងឆាប់ឆេះពេញបន្ទុក ទៅហើយ តែបានទប់ស្កាត់ ពុំឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅជិត ខាង ។

ក្នុងការអន្តរាគមន៍ពន្លត់នោះ នគរបាលបានប្រើរថយន្ត ពន្លត់អគ្គិភ័យអស់ចំនួន ៤គ្រឿង រថយន្ត ពន្លត់អគ្គិភ័យ ប្រចាំនៅស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ៣គ្រឿង និងរថយន្តរបស់អង្គរក្ស ចំនួន ១គ្រឿង ។ នករបាលបានបន្ថែមថា ការឆាបឆេះបណ្តាលឲ្យ ខូចខាតទាំងស្រុងបែបនេះ គឺដោយសារតែម្ចាស់ផ្ទះ ចាក់សោរចោល រវល់ទៅប្រកបរបររកស៊ីនោះ ហើយការឆាបឆេះនេះ បើតាមជំនាញសន្និដ្ឋានជាជំហាន ដំបូងនោះ គឺបណ្តាលមកទូស្សេរ៍ខ្សែងភ្លើង ហើយចំពោះទំហំ នៃការខូចខាតនោះ មិនទាន់អាច វាយតម្លៃបាននោះទេ ៕

ដកស្រង់ពី៖ ដើមអម្ពិល