បណ្តាញសង្គម

នារីវ័យក្មេងម្នាក់ មាន​វិបត្តិ​ស្នេហា ​ដោះស្រាយមិន​ចេញ​ មក​លោតពី​លើ​ ស្ពាន​ព្រះមុនីវង្ស​ចាស់​ សម្លាប់ខ្លួន

ភ្នំពេញ៖ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤មាន នារីស្រស់ស្អាតម្នាក់ បានមកលោតទឹកសម្លាប់ខ្លួន នៅក្នុងទឹកទន្លេ លិចខ្លួនបាត់ស្រមោល ធ្វើឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងយប់។

ប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ ខាងលើនេះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះ ដើរមកដល់លើ ស្ពានព្រះមុនីវង្សចាស់ បាននិយាយទូរស័ព្ទ មួយសន្ទុះក្រោយ មកនារីនោះក៏បាន ដោះស្បែកជើង និងទុកកាបូប រួចក៏លោត ចូលក្នុងទឹកទន្លេលិចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយកើតហេតុ ក៏មានឃើញបងស្រី ជនរងគ្រោះម្នាក់ បានមកដល់ហើយ បានប្រាប់ឲ្យដឹងថា នារីរងគ្រោះ មានឈ្មោះ ហ៊ួន សុធារី អាយុ២១ឆ្នាំ ស្នាក់នៅក្នុង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ៕

ដកស្រងពី៖ កម្ពុជាថ្មី