Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពលរដ្ឋ ៤០០នាក់ ទៅតវ៉ាមុខពន្ធនាគារ ព្រៃស ទាមទារឲ្យដោះលែង អ្នកភូមិបឹងកក់ និងសកម្មជន CNRP

  • បោះពុម្ព

ភ្នំពេញ ៖ ក្រុមប្រជាពលរដ្ឋ ដែលមកពី ក្រុមសហគមន៍ រងគ្រោះដីធ្លី លំនៅដ្ឋាន និងព្រះសង្ឃ នៅម៉ោង ៨ ព្រឹក ថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ បានលើកគ្នា មកជួបជុំគ្នា នៅមុខពន្ធនាគារព្រៃស ក្នុងគោលបំណង ចុះសួរ សុទុក្ខ ជាពិសេស ទាមទារឱ្យដោះលែង សកម្មជន ដីធ្លីនៅភូមិបឹងកក់ និងសកម្មជន គណបក្សសង្រ្គោះជាតិ (CNRP)។

សូមបញ្ជាក់ថា លោក មាជ សុវណ្ណារ៉ា ប្រធាន នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយ និងជាអនុ ប្រធានក្រុមការងារ ខេត្តបន្ទាយមានជ័យ របស់គណបក្ស សង្គ្រោះជាតិ ត្រូវបាន សមត្ថកិច្ច រាជធានីភ្នំពេញ ចាប់ខ្លួន កាលពីថ្ងៃទី១១ ខែវិច្ឆិកា នៅត្រង់ចំណុច មន្ទីរពេទ្យអង្គឌួង ពាក់ព័ន្ធ នឹងអំពើហិង្សា ក្បែរទីលាន ប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ហើយកាល ពីថ្ងៃទី១២ វិច្ឆិកា តុលាការបានបញ្ជូនខ្លួន ទៅពន្ធនាគារព្រៃស ។

ក្នុងគ្រាដែល តុលាការបញ្ជូន កូនចៅខ្លួន ទៅពន្ធនាគារនោះ លោក សម រង្ស៊ី ដែលជាប្រធាន បក្សបានសរសេរ លិខិតមួយច្បាប់ ទៅកាន់លោក ឧបនាយករដ្ឋមន្រ្តី ស ខេង ស្នើឲ្យជួយ អន្តរាគមន៍លើសកម្មជនរូបនេះ ប៉ុន្តែត្រូវ ឧបនាយករដ្ឋមន្រ្តី បញ្ជូនសំណើរនេះ ទៅក្រសួង យុត្តិធម៌វិញ ហើយក៏ត្រូវបាន ក្រសួងយុត្តិធម៌បញ្ជូន សំណុំរឿង ទៅតុលាការ វិញដើម្បី ជំនុំជម្រះឡើងវិញ។

ចំណែកអ្នក ភូមិបឹងកក់៧នាក់ រួមទាំងព្រះសង្ឃ មួយផងនោះ ត្រូវបានអាជ្ញាធរ ភ្នំពេញឃាត់ ខ្លួននៅថ្ងៃទី១១វិច្ឆិកា ដូចគ្នាដោយសារ តែពួកគេនាំគ្នាបិទផ្លូវ នៅមុខសាលាក្រុង ។ នៅព្រឹកថ្ងៃទី១៦ នេះដែរ សហគមន៍ ខ្មែរក្រោម និងអង្គការ សង្គមស៊ីវិល បានរួមគ្នារៀបចំ ប្រារព្ធខួបលើកទី ៣៨ទិវាតស៊ូ របស់យុវជន -យុវនារី ខ្មែរកម្ពុជាក្រោម នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ៕

ដកស្រង់ពី៖ដើមអម្ពិល