Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ចត្រៀម បង្ក្រាបការដឹក ជញ្ជូនឈើ ឆ្លងកាត់ ភូមិសាស្រ្តពាមអូរលាវ

  • បោះពុម្ព

រតនគិរី៖ មន្ត្រីជាន់ខ្ពស់ នៃស្នងការនគរបាល ខេត្តរតនគិរី កំពុងរៀបចំផែនការថ្មី ដើម្បីឈានទៅបង្ក្រាប ករណីជំនួញ ឈើប្រណិត នៅក្នុងភូមិសាស្ត្រ ពាមអូរលាវ សារជាថ្មី ម្តងទៀត ក្រោយពីកម្លាំង នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាលខេត្ត បានបរាជ័យ ក្នុងការបង្ក្រាប បទល្មើស ព្រៃឈើកន្លងទៅនេះ ។ 

គួររំលឹកថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្នងការដ្ឋាន នគរបាល ខេត្តរតនគិរី ក្រោយពីទទួល ព័ត៌មាន អំពីចរាចរណ៍ ឈើប្រណិត យ៉ាងច្រើនសម្បើម នៅតំបន់ ច្រកពាមអូរលាវនោះ កម្លាំងនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច ជាច្រើននាក់ ដោយមានការ សម្របសម្រួលផ្លូវច្បាប់ ពីតំណាងអយ្យការ ផងនោះបានចុះទៅតំបន់ ខាងលើនោះ។

ប៉ុន្តែសេចក្តី រាយការណ៍ ពីលោកវរសេនីយ៍ឯក នូវ ដារ៉ា នាយការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាលខេត្តថា កម្លាំងពុំបាន ចុះដល់តំបន់ ដែលមានសេចក្តី រាយការណ៍ថា មានការចរាចរណ៍ ឈើប្រណិត ឆ្លងដែនទៅ ប្រទេសវៀតណាម នោះទេ។

ដោយសារតែ ជនមិនស្គាល់ មុនបានកាប់ ដើមឈើធំៗរារាំងផ្លូវ សមត្ថកិច្ច។ ប្រធានការិយាល័យ ប្រឆាំងបទ ល្មើសសេដ្ឋកិច្ច លោក វរសេនីយ៍ឯក នូវ ដារ៉ា បានបញ្ជាក់ សារជាថ្មី នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ ថា រូបលោកបាន ធ្វើរបាយការណ៍ ជូនថ្នាក់លើ រួចហើយ ជុំវិញករណី កម្លាំងរបស់លោក ចុះបង្ក្រាបនៅ ក្នុងភូមិសាស្ត្រ តំបន់ពាមអូរលាវនោះ ។

មន្ត្រីនគរបាល ដែលសូមមិន បញ្ចេញឈ្មោះ ប្រាប់ឲ្យដឹងថា មេឈ្មួញរកស៊ីឈើ កក្រើកតាមព្រំដែន ចំនួន២នាក់ត្រូវ គេប្រាប់ថា បានជាប់ពាក់ព័ន្ធ ក្នុងជំនួញឈើដ៏ធំសម្បើមនេះ ហើយឈ្មោះ មេឈ្មួញទាំង២នាក់នេះ ក៏ត្រូវបានសរសេរ ក្នុងរបាយការណ៍ ជូនថ្នាក់ លើរួចហើយ។

ប្រភពបន្តទៀតថា មនុស្សចំនួន២នាក់ ដែលជាប់ពាក់ព័ន្ធ ក្នុងជំនួញឈើប្រណិត នៅតំបន់ច្រក ពាមអូរលាវនោះ មានម្នាក់ មានខ្នង បង្អែករឹងមាំ ជាមន្ត្រីជាន់ខ្ពស់ នៃស្នងការនគរបាល ខេត្តរតនគិរី ថែមទៀតផង។ បើទោះបីយុទ្ធនាការ បង្ក្រាបកាលពីថ្ងៃទី១២ ខែវិច្ឆិកា បានទទួល បរាជ័យក៏ដោយ ប៉ុន្តែស្នងការ នគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ងួន គឿន បានមានប្រសាសន៍ កាលពីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា នេះថា បេសកកម្មនោះមិនទាន់បញ្ចប់ទេ ពោលកំពុង តែរិៈរកយុទ្ធសាស្ត្រថ្មី ថាតើរកវិធីណា ដើម្បីឲ្យមានប្រសិទ្ធិភាព ។ លោកស្នងការ រូបនោះបន្តទៀតថា ការស៊ើបអង្កេតខ្លះ ជាមួយមន្ត្រីនគរបាល ប៉ុស្តិ៍ពាមអូរលាវ ដែលអាចសង្ស័យ ជាប់ពាក់ព័ន្ធក្នុង រឿងជំនួញឈើ នោះគេអាច នឹងឆ្លើយបំឡែង ឫបង្វែររឿងផ្សេងៗ ផ្ទុយពីផែនការ ត្រូវអនុវត្តន៍ទៅវិញ។

គួរបញ្ជាក់ថា មុនពេលបែកធ្លាយរឿងនេះ ដល់ស្នងការ នគបាលខេត្ត គេទទួលព័ត៌មានថា កម្លាំងគណៈ បញ្ជាការឯកភាព ស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោក ម៉ា វិចិត្រ អភិបាលស្រុក និងកម្លាំងយោធា ស្រុកដឹកនាំដោយលោក ជួន ពិសិដ្ឋ មេបញ្ជាការយោធាស្រុក ចុះទៅតំបន់ពាមអូរលាវនោះ ដែលគេសង្ស័យថា នឹងមានការបង្ក្រាបបទល្មើស ឈើប្រណិតនោះ ប៉ុន្តែផ្ទុយទៅវិញគំនរ ឈើដែលមាននៅក្នុងទឹក និងក្នុងព្រៃដូច ដែលរូបភាព ត្រូវគេលួចបញ្ជូនមកកាន់ អ្នកសារព័ត៌មាន មិនត្រូវបានបង្ក្រាបឡើយ ។គេកំពុងសង្ឃឹមថា វិធានការរបស់ ថ្នាក់ដឹកនាំ នៃស្នងការនគរបាល ខេត្តរតនគិរី នៅលើកចុងក្រោយ ណាមួយនោះ និងទទួលបានជោគជ័យ៕

 

ដកស្រង់ពី៖ដើមអម្ពិល