Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុវជនម្នាក់ បានចងក សម្លាប់ខ្លួន ព្រោះខូចចិត្ត សង្សាស្លាប់ចោល

  • បោះពុម្ព

បាត់ដំបង ៖ យុវជនម្នាក់ បានសម្រេច ចិត្តចងកសម្លាប់ខ្លួន កាលពីវេលាម៉ោង ២និង៣០នាទី រំលងអាធ្រាត្រ ចូលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចក្រុមទី១២ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ដោយតែខូចចិត្តសង្សាស្លាប់ ចោលនៅភ្នំពេញកន្លងទៅ សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ។

លោក សារ៉េត វិសេដ្ឋ អធិការរង នគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ជនរងគ្រោះដែលបានចងក សម្លាប់ខ្លួនមាន ឈ្មោះ ហាប់ ងា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅបណ្តោះអាសន្ន នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុក ភ្នំព្រឹក ដែលមានឪពុកឈ្មោះ ចាន់ ហាប់ អាយុ៥២ឆ្នាំ និងម្តាយឈ្មោះ អែម ធី អាយុ ៤៨ឆ្នាំ ។

បើតាមម្តាយជនរង គ្រោះបាននិយាយ ប្រាប់សមត្ថកិច្ចថា កូនប្រុសរបស់គាត់ធ្លាប់ បានប្រាប់ម្តាយថា ខ្លួនបានខូចចិត្ តដោយសារតែសង្សា របស់វា បានឈឺស្លាប់ នៅទីរាជធានីភ្នំពេញកន្លងទៅ ក៏សម្រេចចងកសម្លាប់ ខ្លួនតែម្តង ។ បន្ទាប់ពីកើតហេតុហើយ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យ នៅកន្លែងកើតហេតុ រួចប្រគល់ឲ្យទៅក្រុម គ្រួសារយក ទៅធ្វើបុណ្យ តាមប្រពៃណី ៕

 

ដកស្រង់ពី៖ដើមអម្ពិល