Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ពេលកំពុងចុះទិញ ផ្លែឈើ នៅជិត ស្តាតអូរឡាំពិក

  • បោះពុម្ព

ភ្នំពេញ៖ លោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុន ស៊ីម៉ង់តិ៍ពេជ្រ ត្រូវឃាតករបាញ់ សម្លាប់ភ្លាមៗ ពេលកំពុងចុះ ទិញផ្លែឈើ នៅហាងលក់ ផ្លែឈើឈ្មោះស្រីមុំ ក្បែរបងស្តាត អូរឡាំពិក ស្ថិតក្នុងសង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌចំការមន នាវេលាម៉ោង ៧ និង១៨នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។

លោក ជួន ណារិន្ទ ស្នងការរង រាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ក្រោយកើតហេតុ ភ្លាមៗថា នៅម៉ោង កើតហេតុបុរស ជាជនរងគ្រោះ បានជិះរថយន្ត លុច្សស៊ីស៥៧០ ពាក់ស្លាក់លេខ 2M-1683 មកទិញផ្លែឈើ នៅហាងស្រីមុំ លក់ផ្លែឈើ ពេលបើកទ្វារដើរ ចេញពីរថយន្ត មិនទាន់ទាំង បានទិញផ្លែឈើផង ស្រាប់តែជនល្មើស មានគ្នាពីរនាក់ បានជិះម៉ូតូ មកដល់ហើយបាញ់ ប្រហារភ្លាមៗតែម្តង ។

សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះ មានភរិយាឈ្មោះ តាំង គឹមឆេង ជាថៅកែហាង ពេជ្រហុងកុង នៅជិតផ្សារថ្មី ។ លោក ជួន ណារិន្ទ បានបញ្ជាក់ថា ករណីបាញ់ សម្លាប់នេះ អាចផ្តើមចេញ ពីរឿងគំនុំ ។ សមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងផងដែរថា ជនរងគ្រោះ ត្រូវខ្មាន់កាំភ្លើង ចិត្តជាសត្វតិរិច្ឆាន បាញ់ត្រូវចំនួន ៦គ្រាប់ ។

ជនរងគ្រោះ លោក អ៊ឹង ម៉េងជឺ និងភរិយាលោកស្រី តាំង គឹមឆេង ត្រូវបានអ្នកស្គាល់ អះអាងថា រូបលោកឧកញ៉ា និងភរិយា ជាមនុស្ស ស្លូតត្រង់ និងចូលចិត្តធ្វើ បុណ្យទាន។ ជាពិសេសលោក បានធ្វើផ្ទះទេវតា ជាច្រើនជូនចាស់ជរា និងគ្មានទីពឹង នៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ។

លោកឧកញ៉ា អ៊ឹង ម៉េងជឺ និងភរិយា ពេលធ្វើដំណើរ ទៅណាមកណា មិនដែលមានអង្គរក្ស ឬអ្នកការពារ នោះទេ ពោលទៅណាមក ណាមកណា តែពីរអ្នកភរិយា ប៉ុណ្ណោះ ។ សពលោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានយក ទៅកម្តល់ធ្វើបុណ្យ នៅគេហដ្ឋានរបស់ លោកនៅ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ៕

 ដកស្រង់ពី៖ ដើមអម្ពិល