Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាលខេត្តប៉ៃលិន បំបែកសំណុំរឿង អំពើឃាតកម្ម ដុតសម្លាប់ ស្មៀនឃុំសាលាក្រៅ ប្រពន្ធ និងកូនស្រី ជនដៃដល់ជាបងថ្លៃ

  • បោះពុម្ព

ប៉ៃលិន៖ អំពើឃាតកម្ម ដុតសម្លាប់ ស្មៀនឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ប្រពន្ធ និងកូនស្រី អាយុទើប៦ខែ បណ្តាល ឲ្យស្លាប់ក្នុងផ្ទះ យ៉ាងសាហាវ ឃោឃៅនោះ ។

ឥឡូវនេះកម្លាំង នគរបាល ខេត្តប៉ៃលិន ក្រោមការ ដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ ស្នងការនគរបាល ខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន បានបំបែកបានហើយ ពោលបាន ឃាត់ខ្លួន ជនដៃដល់ កាលពី រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នោះ គឺជាបងថ្លៃ របស់ជនរងគ្រោះជាភរិយា (ប្រពន្ធជនដៃដល់ និងជនរងគ្រោះ ជាប្រពន្ធ ស្មៀនឃុំសាលាក្រៅ ជាបងប្អូនបង្កើត) ។

ស្នងការនគរបាល ខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ ជា ចាន់ឌិន បានបញ្ជាក់ថា មូលហេតុ ដែលនាំឲ្យ ជនសង្ស័យ សម្លាប់ជនរងគ្រោះ មួយគ្រួសារខាងលើនេះ ដោយសារតែ រឿងកេរមរតក និងខឹងជនរងគ្រោះ ជាប្តីមើលងាយខ្លួន ។ បើតាមលោកស្នងការ ជនសង្ស័យរូបនេះ បានធ្វើ សកម្មភាព តែម្នាក់ឯង នោះទេ ពោលពុំមាន បក្ខពួកផ្សេង ទៀតនោះឡើយ។

លោកឧត្តមសេនីយ៍ ជា ចាន់ឌិន បានបន្តទៀតថា ក្រោយមានករណី អំពើឃាតកម្ម ដ៏សហាវ ខាងលើនេះ កើតឡើងភ្លាម និងនាំឲ្យមាន ការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ទូទាំង ខេត្តប៉ៃលិននោះ លោកបានដឹកនាំកម្លាំង នគរបាល ជំនាញ ព្រហ្មទណ្ឌ និងកម្លាំងនគរបាល មូលដ្ឋាន បើកការស្រាវជ្រាវ យ៉ាងយក ចិត្តទុកដាក់ រហូតតាមចាប់ ជនសង្ស័យរូបនេះតែម្តង  ។

លោកស្នងការ បានបន្តថា ពេលឃាត់ខ្លួនភ្លាមៗ ជនសង្ស័យមិនព្រម សារភាពនោះទេ ប៉ុន្តែដោយសារតែ មន្រ្តីនគរបាល របស់លោក សួរចំចំណុចស្រាប់តែ ជនសង្ស័យ ដឹងខ្លួន រត់បុកជញ្ជាំង និងបុកសមត្ថកិច្ច របស់លោក រត់ចេញពីស្នងការដ្ឋាន ទើបនគរបាល បង្ខំចិត្តបាញ់ភ្ជច់ដី បណ្តាលឲ្យខ្ទាចដំថ្ម ចំជើងរងរបួស ។ លោក ជា ចាន់ឌិន បានថ្លែងថា ក្រោយការជជីកសួរនាំ រួចមក ជនសង្ស័យ បានឆ្លើយសារភាពថា រូបគេពិតជាបានសម្លាប់ ជនរងគ្រោះ និងក្រុមគ្រួសារមែន ដោយវាយ នឹងដែកបំពង់ទីប បន្ទាប់មកយក ខ្សែភ្លើងរឹតក ហើយយកសព ទៅដុតបំផ្លាញ ចោលតែម្តង ។

លោកស្នងការ បានបញ្ជាក់ ទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានត្រៀម ដែកបំពង់ទីប ដែលយកពី ផ្ទះឪពុកក្មេក រួចជាស្រេច ទុកនៅក្បែរផ្ទះ ជនរងគ្រោះ ពេលនោះ បានហៅ ជនរងគ្រោះ ដោយកុហកថា មានពស់វែក ។ ខណៈជនរងគ្រោះ កំពុងឈ្ងោក មើលពស់វែក ស្រាប់តែជនសង្ស័យ បានយកដែកបំពង់ទីប វាយចំកញ្ចឹងក ពីក្រោយបណ្តាល ឲ្យសន្លប់ និងដួលផ្កាប់មុខ ។

បន្ទាប់មក ជនសង្ស័យ បានហៅ ប្រពន្ធរបស់ជនរងគ្រោះ មកមើលប្តីវាយ សត្វពស់វែក ហើយស្រ្តីជាប្រពន្ធ បានមកមើលក៏ត្រូវ ជនសង្ស័យវាយ នឹងដែកបំពង់ទីប បណ្តាលឲ្យ ចំកញ្ចឹងកសន្លប់ ដូចគ្នា រួចបានយកខ្សែភ្លើងមករឹតក ស្លាប់ ទាំង ២នាក់ ។ ក្រោយសម្លាប់ ជនរងគ្រោះទាំង ២នាក់ហើយ ជនសង្ស័យ បានទៅច្របាច់ច្រមុះ និងសង្កត់ដើមទ្រូងកូនស្រី ជនរងគ្រោះរហូតស្លាប់ ។ រួចមក ជនសង្ស័យរូបនេះ បានយកសពជនរងគ្រោះទាំង ៣នាក់ ដាក់លើគ្រែ ហើយយកប្រេងម៉ាស៊ូត មួយប៊ីដុងកន្លះ ចាក់អស់មួយប៊ីដុង និងកន្លះប៊ីដុង ដាក់នៅសងខាងផ្ទះ ហើយដុតសម្លាប់ចោល ដើម្បីបំបិតភស្តុតាងតែម្តង ។

បើតាមការឲ្យដឹងពី លោកស្នងការ ជនសង្ស័យរូបនេះមាន ឈ្មោះ ឆោម ចំរើន អាយុ៣២ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុ ជាមួយជនរងគ្រោះ ជាប្អូនថ្លៃស្រី។ បច្ចុប្បន្ន ជនសង្ស័យរូបនេះ ស្ថិតក្រោមការ ព្យាបាល សួរនាំ និងត្រៀមកសាង សំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការ តាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា អំពើឃាតកម្ម យ៉ាងសាហាវ មួយបានធ្វើឱ្យមាន ការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ នៅទូទាំង ខេត្ដប៉ៃលិន ដោយសារតែឃាតក បានចូលទៅសធ្វើ ឃាតបុរស ជាស្មៀន ឃុំសាលាក្រៅម្នាក់ ដោយរឹតក រួច ហើយយក ប្រេងសាំងចាក់ដុត ផ្ទះសម្លាប់ អស់មួយគ្រួសារ ទាំងប្រពន្ធ និងកូនស្រីអាយុទើប ៦ខែ ។ ករណីឃាតកម្ម បិទមុខខាងលើនេះ ត្រូវ បានគេអះអាងថា បានកើតឡើង កាលពី វេលាម៉ោងជាង ១រំលងអាធ្រាត្រ ឈាន ចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិអូរ៧៥ ឃុំអូរអណ្ដូង ស្រុកសាលា ក្រៅ ខេត្ដប៉ៃលិន ។

មន្រ្តីនគរបាល ខេត្តប៉ៃលិន បានឱ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ក្នុង ហេតុការណ៍ អំពើឃាតកម្មនេះ ទី១-ឈ្មោះ ហេង រ៉ាវី ភេទប្រុស អាយុ ២៨ឆ្នាំ ត្រូវជាប្ដី ដែលមានមុខរបរ ជាស្មៀន ឃុំសាលាក្រៅ ស្រុកសាលាក្រៅ និងជា ម្ចាស់សៃឡូ ទទួលទិញ ពោតដំឡូងផងដែរ ទី២-ឈ្មោះ ធី ផលឡៃ អាយុ២៤ឆ្នាំ ត្រូវជាប្រពន្ធ មុខរបរលក់អីវ៉ាន់ ចាប់ហួយ និងទី៣ ឈ្មោះ ហេង ម៉េងជូ កូនស្រី អាយុ ៦ខែ រស់នៅក្នុងបន្ទុក អ្នកទាំង៣ រស់នៅ ភូមិឃុំកើតហេតុខាង លើ។

ប្រភពព័ត៌មានពី មន្រ្តីនគរបាល បានឱ្យដឹងថា នៅម៉ោងប្រមាណ ជាង១រំលងអាធ្រាត្រ គេមានការភ្ញាក់ផ្អើល ដោយសារ តែមានអគ្គិ ភ័យ ឆាបឆេះផ្ទះតៀម ដែលសង់ពីឈើ ដែល គេស្គាល់ថា គឺជាផ្ទះរបស់ស្មៀនឃុំ ។ ក្រោយភ្លើងឆាបឆេះ ពេញទំហឹង និងអ្នកស្រុកនាំគ្នា ជួយពន្លត់ គេបានរកឃើញថា នៅក្នុងគំនរ ផេះមានសពចំនួន ៣នាក់ បានឆេះស្លាប់ស្ទើរ តែក្លាយទៅ ជាធ្យូងទៅហើយ ដែលគេដឹង ថា គឺជាគ្រួសារដែល មានប្ដី -ប្រពន្ធ និងកូន ស្រី ។

ក្នុងនោះជំហាន ដំបូងគេបាន ធ្វើការសន្និដ្ឋានថា ករណីអគ្គិភ័យ ឆេះសម្លាប់មនុស្ស ទាំងគ្រួសារខាងលើនេះ វាមិនមែនជារឿង ឧប្បត្ដិ ហេតុគ្រោះអគ្គិភ័យនោះឡើយ គឺ អាចជាករណីឃាតកម្ម ចាក់សាំងដុតផ្ទះ សម្លាប់មនុស្ស ព្រោះប្រសិនបើជាឧប្បត្ដិ ហេតុគ្រោះអគ្គិភ័យធម្មតា ជនរងគ្រោះ អាចនឹងរត់រួច ដោយសារ តែផ្ទះដែលឆេះ គឺ សាងសង់ ពីឈើមានទំហំតូច តែប៉ុណ្ណោះ ។

បើតាមសម្ដី បងប្រុសជនរងគ្រោះ ឈ្មោះ ឆោម ចំណាន អាយុ៣២ឆ្នាំ ដែលមាន ផ្ទះជាប់គ្នា បានរៀបរាប់ថា វេលាម៉ោង១២ រលងអធ្រាត្រ នៅពេលដែលគាត់កំពុងតែ លង់លក់ស្រាប់តែ ឮស្នូររប៉េះរប៉ោះ ហើយ ឃើញភ្លើងក្រហម គាត់ក៏រត់ចេញមកក្រៅ ទើបឃើញ ភ្លើងកំពុងឆាបឆេះ ផ្ទះរបស់បងខ្លួន ។ ពេលនោះគាត់ ក៏បានឃើញម៉ូតូជន សង្ស័យ ២គ្រឿង បានជិះចេញបន្ទាប់មក គាត់ក៏បានស្រែកហៅឱ្យ អ្នកជិតខាង ជួយពន្លត់ ភ្លើង ទើបដឹងថាបង និងក្មួយរបស់ខ្លួនបាន ស្លាប់បាត់ទៅហើយ ។

សពជនរងគ្រោះទាំង បីនាក់ ឪពុកម្ដាយ និងកូនស្រី ក្រោយពីសមត្ថកិច្ច ពិនិត្យកោសល្យ វិច័យរួចមក បានប្រគល់ទៅឱ្យក្រុម គ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីដោយ ក្ដីអាលោះអាល័យជាទីបំផុត ៕

ដកស្រងពី៖ ដើមអម្ពិល