បណ្តាញសង្គម

ឃាត់ខ្លួន ជនជាតិបង់ក្លាដែស ចំនួន១៤នាក់ ក្នុងផ្ទះសំណាក់ បញ្ជូនទៅ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍

បន្ទាយមានជ័យ៖ ជនជាតិបង់ក្លាដែស ចំនួន១៤នាក់ ត្រូវបានមន្រ្តី អន្តោប្រវេសន៍ ប្រចាំច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត សហការ ជាមួយកម្លាំង នគរបាល ក្រុងប៉ោយប៉ែត ឃាត់ខ្លួន ខណះពេលកំពុងពួនសម្ងំ នៅក្នុង ផ្ទះសំណាក់ មានយីហោ ៩៩៩ បន្ទប់លេខ៥០១ តែមួយបន្ទប់ ស្ថិតនៅភូមិក្បាស១ សង្កាត់ -ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រតិបត្តិការណ៍នេះ វេលាម៉ោង៥ និង០៥នាទីល្ងាច ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។

លោក ស៊ឹម សំអាត នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិ ប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា ក្រោយពីបាន ទទួលបទបញ្ជា ពីថ្នាក់លើភ្លាម លោកក៏បានបញ្ជាកម្លាំង ក្រោមឱវ៉ាទ ជាច្រើននាក់ចុះទៅ និងបានចូលរួម សហការណ៍ជាកម្លាំងនគរបាល ក្រុងប៉ោយប៉ែត ដើម្បីធ្វើការឃាត់ខ្លួន ជនជាតិបង់ក្លាដែស ទាំងអស់នេះតែម្តង ។

លោកបានបន្តថា ជនជាតិខាងលើនេះ បានឆ្លងដែនមកពី ប្រទេសវៀតណាម ចូលមកភ្នំពេញ ទើបមកដល់ ក្រុង ប៉ោយប៉ែត យើងនេះ ចំណែលគោលបំណង របស់ជនជាតិខាងលើនេះ បង្រុងទៅណាទៀតដែរ ព្រមទាំងមាន លិខិតឆ្លងដែន គ្រប់គ្នា ព្រោះជនជាតិ បង់ក្លាដែសទាំងនោះ មិនចេះភាសាផ្សេងផងដែរ ដើម្បីសាកសួរនោះដែរ ។

ក្រោយពីបានឃាត់ខ្លួន ជនខាងលើនេះ ភ្លាមបានយកមក សាកសួរនាំ និងបានឲ្យហូបបាយ ហូបទឹករួចរាល់ ទើប បញ្ជូន ទៅកាន់អគ្គនាយក ដ្ឋានអន្តោរប្រវេសន៍ រាជធានីភ្នំពេញ ភ្លាមៗតែម្តង ។

សូមបញ្ជាក់ថា ករណីខាងលើនេះ ពុំឃើញវត្តមាន របស់ម្ចាស់ផ្ទះសំណាក់ ខាងលើនេះ មកដោះសស្រាយដែរ និងបំភ្លឺ ជាពិសេសជនជាតិ បង់ក្លាដែស ទាំងនោះជួលតែ ១បន្ទប់ មានហូតដល់ ១៤នាក់ផងដែរ ។

ចំពោះបញ្ហាផ្ទះសណាក់ ខាងលើហេតុអី្វបានជា អនុញ្ញាតិ ឲ្យជនជាតិបង់ក្លាដែស ជួលតែ១បន្ទប់បែបនេះ ធ្វើឲ្យប្រជាពលរដ្ឋ ឆ្ងល់គ្រប់គ្នា ចំពោះបញ្ហានេះ៕

ដកស្រង់ពី៖ ដើមអម្ពិល