បណ្តាញសង្គម

អគ្គីភ័យឆាបឆេះ បំផ្លាញតូបលក់ដូរ នៅផ្សារចាស់់ អស់ជាង៣០០តូប

ភ្នំពេញ៖ តូបរបស់អាជីវក រនៅក្នុងផ្សារចាស់ ខណ្ឌដូនពេញ ជាង៣០០តូប ត្រូវបានភ្លើង ឆាបឆេះទាំងស្រុង ក្នុងចំណោមតូប លក់ដូរទាំងអស់នៅ ក្នុងផ្សារចំនួន៩១៤តូប ខណៈដែល តូបផ្សេងទៀត បានឆេះរោល រាល កាលពីព្រឹក ព្រលឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលធ្វើឱ្យមាន ការភ្ញាក់ផ្អើល យ៉ាងខ្លាំងនិងភ័យ ស្លន់ស្ងោរត់ឆ្លេរឆ្លា ពីសំណាក់ ក្រុម អាជីវករ ដែលរកស៊ី នៅក្នុងផ្សារវ័យ ចំណាស់ មួយនេះ ។

អគ្គិភ័យ បានឆាបឆេះដំបូង ចេញពីតូប ទី២ប៉ែកខាងកើត ជាប់ផ្លូវធំ រួចហើយភ្លើង បានរីករាល ដាល ទៅកាន់ តូប ផ្សេងៗទៀត ក្លាយទៅ ជាអណ្ដាតភ្លើងក្រហម ឆ្អិនឆ្អៅយ៉ាង សន្ធោសន្ធៅនៅក្នុងផ្សារ ពេលនោះអាជ្ញាធរ និង កម្លាំង សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានចាប់ ផ្ដើមបញ្ចេញ ប្រតិបត្ដិការជួយអន្ ដរាគមន៍ បញ្ជូនរថយន្ដ ពន្លត់អគ្គិភ័យ ទាំងតូច ទាំងធំ គ្រប់អង្គភាព ទៅកាន់កន្លែងកើតហេតុ ដើម្បី ជួយបាញ់ពន្លត់ ប៉ុន្ដែដោយ ស្ថានភាពភ្លើងឆេះ មានទ្រង់ទ្រាយធំ ហើយប្រតិបត្ដិការបាញ់ ពន្លត់រៀងពិបាកនោះ ព្រោះតែតូបទាបៗ ពេក ប្រក់ស័ង្កសី បានធ្វើឱ្យ ប្រតិបត្ដិការជួយ សង្គ្រោះមួយនេះ អូសបន្លាយអស់ រយៈពេល ជាង៣ម៉ោង ពោលតាំងពីម៉ោងជាង៧ ភ្លើង ចាប់ផ្ដើមឆេះ រហូតដល់ម៉ោងជាង ១០ព្រឹក ថ្ងៃដដែលនេះ ទើបរលត់ទាំងស្រុង ។

យ៉ាងណាក៏ដោយ ចំពោះគ្រោះអគ្គិភ័យ ខាងលើនេះ ទាំងអាជ្ញាធរនិងសមត្ថកិច្ចមិន ទាន់អាចបញ្ជាក់ពី មូលហេតុ ពិតប្រាកដនិង ទំហំនៃការខូចខាតនៅឡើយទេ  ដោយស្ថិត ក្រោមការស្រាវជ្រាវនិងសួរនាំនៅឡើយ បើ ទោះបី សេចក្ដីរាយការណ៍ ជាជំហានដំបូង បានអះអាងថា  បណ្ដាលមកពីទុស្សេខ្សែភ្លើង នៅក្នុងផ្សារក៏ដោយនោះ ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានបញ្ជាក់ថា ក្រោយមានករណីខាងលើ នេះកើតឡើងភ្លាម អាជ្ញាធរ និងសមត្ថកិច្ច រាជធានីភ្នំពេញ និងខណ្ឌដូនពេញ ដឹកនាំ ដោយលោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ លោកគួច ចំរើន អភិបាលខណ្ឌដូនពេញ និងអាជ្ញាធរពាក់ព័ន្ធ ជាច្រើននាក់បានចុះទៅ ជួយអន្ដរាគមន៍ តាមរយៈបញ្ជូនរថយន្ដបាញ់ ពន្លត់ជាច្រើនគ្រឿង ជាបន្ដបន្ទាប់ទៅកាន់ទីនោះ ។

អភិបាលរង រាជធានីភ្នំពេញ លោកឃួង ស្រេង បានបញ្ជាក់នៅកន្លែង កើតហេតុប្រាប់ អ្នកកាសែតទំហំ នៃការឆាបឆេះ អស់ពី៥០ ទៅ៦០ភាគរយ ហើយឆេះដំបូងចេញពីកន្លែង តូបលក់ពូកនៅក្នុងផ្សារ ។ លោកឃួង ស្រេង បានបង្ហាញពីការលំ បាកចំពោះ ការជួយអន្ដរាគមន៍ បាញ់ពន្លត់ពី សំណាក់រថយន្ដ ពន្លត់អគ្គិភ័យ ពីព្រោះតែតូប នៅក្នុងផ្សារទាំងអស់ ទាបពេក និងប្រក់ស័ង្កសី ដូច្នេះពេល បាញ់ពីលើប៉ះស័ង្កសី ហើយបាញ់ ពីក្រោមចូលមិនដល់ ជាហេតុធ្វើឱ្យភ្លើងឆាប ឆេះកាន់តែខ្លាំងឡើង ។

ដោយឡែក ប្រធានផ្សារចាស់ លោកយន់ ចាន់ដារា បានបញ្ជាក់ថា តូបទាំងអស់នៅក្នុង ផ្សារ មានចំនួន៩១៤តូប ក្នុងនោះតូបលក់ ដូរជាង៣០០ ត្រូវបានឆេះទាំងស្រុកខណៈ ដែលតូបផ្សេងទៀត បានឆេះរោលនិងប៉ះ ពាល់ ។ ប្រធានផ្សាររូបនេះ បានបញ្ជាក់ទៀតថា ការឆាបឆេះដំបូង ចេញពីតូបទី២ប៉ែកខាង កើតជាប់ផ្លូវធំ ប៉ុន្ដែមូលហេតុ ពិតប្រាកដនោះ មិនទាន់ដឹងនៅឡើយទេ ថាបណ្ដាលមកពីអ្វី ។

មន្ដ្រីនគរបាល ពន្លត់អគ្គិភ័យ រាជធានីភ្នំ ពេញ ដែលចូលរួមនៅក្នុង ប្រតិបត្ដិការបាញ់ ពន្លត់ខាងលើនេះ បានបញ្ជាក់ថា រថយន្ដពន្លត់ អគ្គិភ័យជាង ៣០គ្រឿង ត្រូវបានបញ្ជូនទៅ ជួយអន្ដរាគមន៍ជា បន្ដបន្ទាប់ក្នុងនោះរថយន្ដ របស់ស្នងការ ដ្ឋាននគរបាល រាជធានីភ្នំពេញ ចំនួន១៩គ្រឿង រថយន្ដរបស់ទីបញ្ជាការដ្ឋាន អាវុធហត្ថរាជធានីភ្នំពេញ ៤គ្រឿង រថយន្ដ របស់មជ្ឈមណ្ឌលកោះពេជ្រ ចំនួន២គ្រឿង រថយន្ដពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១ គ្រឿង រថយន្ដពន្លត់អគ្គិភ័យ កងអង្គរក្ស ចំនួន១គ្រឿង និងរថយន្ដ របស់អង្គភាព ៧១១ នៃកងពលតូចលេខ៧០ ដែលជណ្ដើរកម្ពស់ ៥០ម៉ែត្រ ចំនួន៦គ្រឿងផងដែរ ។

មន្ដ្រីនគរបាល ពន្លត់អគ្គិភ័យបានបញ្ជាក់ ទៀតថា រថយន្ដមួយគ្រឿង បានប្រើប្រាស់ ទឹកអស់ចំនួន ៥ជើង ដូច្នេះ ក្នុងប្រតិបត្ដិការ ពន្លត់អគ្គិភ័យមួយនេះ អជ្ញាធរនិងសមត្ថកិច្ច ប្រើទឹកអស់ជិត ២០០ជើង ។ លោក ឃួង ស្រេង បានថ្លែងបានឱ្យដឹង ទៀតថា បើទោះបីតូបជាង ៣០០ ត្រូវបាន ឆេះបំផ្លាញទាំងស្រុង ប៉ុន្ដែកម្លាំង អន្ដរាគមន៍ បានជួយបាញ់ពន្លត់ នៅជុំវិញផ្សារ ដើម្បីទុក លទ្ធភាពឱ្យប្រជាពលរដ្ឋ និងអាជីវករជញ្ជូន ឥវ៉ាន់របស់ពួក គេចេញ ហើយការបាញ់ស្កាត់នេះ ក៏មិនបណ្ដាល រីករាលដាល មកតូបផ្សេង ទៀត និងផ្ទះប្រជាពលរដ្ឋ នៅជាប់ផ្សារ នោះដែរ ។

អភិបាលរង រាជធានីភ្នំពេញ ក៏បានអំពាវ នាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ចំពោះបញ្ហាអគ្គិភ័យ ជាពិសេសរ ដូវធ្លាក់ខ្យល់ ពីខាងជើង ហើយនៅតាមផ្ទះនិង កន្លែង អាជីវ កម្មផ្សេង ត្រូវមានបំពង់ពន្លត់អគ្គិភ័យដើម្បី ជួយ អន្ដរាគមន៍ជាបឋមដោយខ្លួនឯង ខណៈ ដែលរថយន្ដពន្លត់អគ្គិភ័យ នៅឆ្ងាយពេក។ លោកឃួង ស្រេង ក៏បានលើកឡើងទៀត ថា នៅក្នុងផ្សារមានបំពង់ហ្គាស ហើយពេល ដែលភ្លើងឆេះ បានធ្វើឱ្យ បំពង់ហ្គាសផ្ទុះជា បន្ដបន្ទាប់ រិតតែធ្វើឱ្យភ្លើងកាន់តែឆេះខ្លាំង ឡើង ។

យ៉ាងណាក៏ដោយ ចំពោះគ្រោះអគ្គិភ័យ ដ៏កំណាចនេះ លោកអភិបាលរងរាជធានីភ្នំ ពេញ មិនទាន់បញ្ជាក់ពី ដំណោះ ស្រាយជូន អាជីវករ ដែលបាត់បង់តូប របស់ខ្លួននៅឡើយ ទេដោយដំណាក់កាលដំបូងនេះ គឺជួយអន្ដរា គមន៍សិន រួចបន្ដ ពិភាក្សា ព្រមទាំងសុំគោល ការណ៍ពីថ្នាក់ដឹកនាំ ដើម្បីរកដំណោះស្រាយ ជូនពួកគាត់ ។

មន្ដ្រីពន្លត់អគ្គិភ័យ នៅអង្គភាព៧១១ នៃកងពលតូចលេខ៧០ បានបញ្ជាក់ថា ក្រោយទទួលព័ត៌មាន ពីគ្រោះអគ្គិភ័យ នៅ ផ្សារចាស់រួចមក ខាងអង្គភាពរបស់ខ្លួនបាន បញ្ជូនរថយន្ដចំនួន ៦គ្រឿង មកចូលរួមនៅក្នុង ប្រតិបត្ដិការផងដែរ ក្នុង នោះរថយន្ដចំណុះ ២៦០០០លីត្រ មួយគ្រឿង រថយន្ដចំណុះ ១ម៉ឺនលីត្រពីរគ្រឿង រថយន្ដជណ្ដើរប្រវែង ៥០ម៉ែត្រ មួយគ្រឿង និងរថយន្ដ ក្បាលបាញ់ ចំនួន២គ្រឿង ។

អភិបាលខណ្ឌដូនពេញ លោកគួច ចំរើន ដែលចូលរួមដឹកនាំ ប្រតិបត្ដិការជួយ អន្ដរា គមន៍បាញ់ពន្លត់ នៅផ្សារ ចាស់នេះ បានសម្ដែង ការសោកស្ដាយ ចំពោះការបាត់បង់ទ្រព្យ សម្បត្ដិនិងតូបលក់ដូរ ដោយយថាហេតុ ប៉ុន្ដែ ថ្នាក់ដឹកនាំ និងបើកកិច្ចពិភាក្សាស្វែងរកដំណោះ ស្រាយជូនពួកគាត់ នៅពេលក្រោយ ។ ក្រោយប្រតិបត្ដិការ បាញ់ពន្លត់ភ្លើងទាំង ស្រុងរួចមក កម្លាំងសមត្ថកិច្ច ជាច្រើននាក់ ទាំងនគរបាល និងអាវុធហត្ថ បានជួយច្រក ឥវ៉ាន់និងជញ្ជូនឥវ៉ាន់ ដែលនៅសេសសលឱ្យ អាជីវករទាំងការសោកស្ដាយជាទីបំផុត។ តាមការបញ្ជាក់របស់សមត្ថកិច្ចនិងអាជ្ញា ធរ គ្រោះអគ្គិភ័យនេះ មិនបានធ្វើឱ្យបាត់បង់ ជីវិតរបស់ប្រជាពលរដ្ឋ ណាម្នាក់នោះឡើយ ហើយការវាយតម្លៃចុងក្រោយ នៃការខូចខាត បានកើនឡើងជាង ៧០ភាគរយ ។

យោងតាម សេចក្ដីជូនដំណឹង របស់សាលា រាជធានីភ្នំពេញ បានឱ្យដឹងថា ប្រតិបត្ដិការ ពន្លត់អគ្គិភ័យ បានរលត់ទាំងស្រុង នៅវេលាម៉ោង៩និង១៨នាទី ។ អាជ្ញាធរ បានបញ្ជាក់ពីការ លំបាក៣ចំណុច ចំពោះប្រតិបត្ដិការ ពន្លត់អគ្គិភ័យ នៅផ្សារចាស់ រួមមាន ទី១ កត្ដាភូមិសាស្ដ្រ ៖ ដំបូលផ្សារសុទ្ធតែប្រក់ស័ង្កសី ជាហេតុឱ្យការបាញ់ ទឹក មិនបានដល់ក្នុងនៃផ្ទៃតូប ទី២ ស្ថានភាព តូបផ្សារ ៖ តូបផ្សារដែលនៅជុំវិញមានព័ទ្ធ ដែក ជាហេតុបណ្ដាលឱ្យ កម្លាំងពន្លត់ អគ្គិភ័យ ពិបាកចូលទៅខាងក្នុង និងទី៣ កត្ដាអគ្គិភ័យ ៖ អគ្គិភ័យបានឆេះតូបមុង ភួយ ក្រណាត់ និងពូក ដែលចំកណ្ដាលផ្សារ ជាហេតុធ្វើឱ្យ ឆេះងំល្អ និងបានពង្រីកយ៉ាងលឿន នៅតំបន់ជុំវិញ៕