Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល ខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបទីតាំង ចែកចាយគ្រឿងញៀន នៅតាមផ្លូវ វេងស្រេង

  • បោះពុម្ព

ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់លោក អធិការ យឹម សារ៉ាន់ ចុះឡោមព័ទ្ឋ និងបង្ក្រាប ទីតាំងចែកចាយ គ្រឿងញៀន

ស្ថិតនៅតាមបណ្តោយ វេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅ វេលាម៉ោង ៣និង៣០នាទី រសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ។

ក្នុងប្រតិបត្តិការ ចុះបង្ក្រាបទីតាំង ចែកចាយគ្រឿងញៀន ខាងលើនេះ ជនសង្ស័យចំនួន ៤នាក់ ត្រូវបានចាប់ខ្លួន ព្រមទាំងវត្ថុតាង ជាថ្នាំញៀនផងដែរ ។ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានថ្លែងថា ក្រោយទទួល ព័ត៌មានជំនាញ ស្តីពីការលួច ធ្វើសកម្មភាពចែកចាយ ថ្នាំញៀនខាងលើរួចមក លោកសុំបទបញ្ជាភ្លាមៗ ពីឧត្តមសេនីយ៍ ស្នងការ និងមានការឯកភាព ពីតំណាងអយ្យការ ដឹកនាំកម្លាំងចុះ ទៅបង្ក្រាបតែម្តង ។

ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង ៤នាក់ ត្រូវបានកម្លាំង នគរបាល បញ្ជូនទៅសួរនាំ ដើម្បីកសាងសំណុំ រឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

ដកស្រង់ពី ៖ដើមអម្ពិល