Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ជូនជន ល្មោភកាមម្នាក់ ទៅស្នងការខេត្ត ពីបទរំលោភ ប្រពន្ធគេ មិនសម្រេច

  • បោះពុម្ព

បាត់ដំបង ៖ កម្លាំងនគរបាល ស្រុកសំឡូត ចាប់បញ្ជូនជនសង្ស័យម្នាក់ ទៅស្នងការខេត្ត នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ពីបទប៉ុនប៉ង រំលោភប្រពន្ធគេ មិនសម្រេច ដែលបានប្រព្រឹត្ត ផ្លោះបង្អួច ចូលចាប់ កាលម៉ោង ២៣យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅភូមិភ្នុំរ៉ៃឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

មន្រ្តីនគរបាល ស្រុកសំឡូត បានឱ្យដឹងថា ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ទូច ភុន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅក្រុមទី១២ ភូមិភ្នុំរ៉ៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះ មានអាយុ៣៣ឆ្នាំ ខណៈប្តីរវល់ ទៅធ្វើការងារនៅខេត្តឆ្ងាយ ។

ស្ត្រីរងគ្រោះបាន ប្រាប់សមត្ថកិច្ចឱ្យដឹងថា ពេលខ្លួនដេកលក់ ជនសង្ស័យបាន ផ្លោះបង្អួច ចូលមកចាប់ខ្ទប់មាត់ គំរាមមិនអោយ ស្រែ និងសុំស្នេហា ដេកជាមួយ ភ្លាមៗនោះ ខ្លួនបានបដិសេធន៍ ថាមិនព្រមទេ ជនសង្ស័យនៅតែ បន្តដោះខោអាវ និងសើយ អាវខ្លួន ចាប់ច្របាច់សុដន់ ពេលនោះខ្លួន បាននិយាយលួងលោម សុំបត់ជើងតូចបន្ទាប់ មកខ្លួនក៏បើកទ្វារត់ ចុះពីផ្ទះសំដៅ មកផ្ទះម្តាយបាត់ លុះព្រឹកថ្ងៃទី ២៦ដាក់បណ្តឹង នៅអធិការដ្ឋាន  នគរបាល តែម្តង ។

ជនសង្ស័យ បានសារភាភថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខ្លួនបានទៅផឹកស្រា នៅផ្ទះឈ្មោះ យ៉ែន តាំងពី ម៉ោង១៦រហូតដល់ ម៉ោង២២ និង៣០នាទី ក៏នឹកឃើញរឿងស្នេហា ហើយជនសង្ស័យ នឹកឃើញថា ប្តីជនរង គ្រោះមិននៅផ្ទះក៏ឡើង ទៅប៉ងចាប់រំលោភនាង ប៉ុន្តែពេលកំពុងចាប់ ច្របាច់សុដន់នាង បានសុំពេលទៅបត់ជើង រួចក៏ទៅបាត់រហូតតែម្តង។

លុះថ្ងៃទី២៦ ខែវិច្ឆិកា កម្លាំងនគរបាល ស្រុកបានហៅ មកសាកសួររួចឃាត់ ខ្លួនតែម្តង ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង ទៅស្នងការនគរបាលខេត្ត នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ដើម្បីចាត់ការតាមច្បាប់៕

ដកស្រង់ពី៖ដើមអម្ពិល