Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អំពើហឹង្សាក្នុងគ្រួសារ ប្ដីកាប់សម្លាប់ប្រពន្ធ និងយកសាំងដុត កំទេចសព រួចរត់ទៅចង ក សម្លាប់ខ្លួនឯង

  • បោះពុម្ព

កណ្ដាល ៖ អំពើហឹង្សា ក្នុងគ្រួសារមួយ បានកើតឡើង បណ្ដាលឲ្យប្ដីប្រពន្ធ ពីរនាក់ស្លាប់ ខណៈដែល មុនពេលកើតហេតុ បុរសជាប្ដី បានយកកាំបិត កាប់ប្រពន្ធស្លាប់ ក្នុងថ្លុកឈាម រួចបានយកសាំងមកចាក់ ដុតសពប្រពន្ធ ជាក្រោយ ។

បន្ទាប់ពីធ្វើ សកម្មភាពរួច បុរសកំណាចរូបនេះ បានរត់គេចខ្លួន១យប់ ប៉ុន្តែព្រឹក ថ្ងៃទី៤ ខែធ្នូ នេះ ត្រូវបានអ្នកស្រុក ប្រទះឃើញ ចងកសម្លាប់ខ្លួន នៅលើដើមអំពិល ទឹកបារាំង ធ្វើអត្តឃាត តាមក្រោយ ដើម្បីគេចពីការ ទទួលខុសត្រូវ។ ហេតុការណ៍ ជម្លោះក្នុងគ្រួសារ ឈានដល់អំពើឃាតកម្ម យ៉ាងរន្ធត់នេះ បានកើតឡើង កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ វេលា៧យប់ នៅលើទំនប់ទទឹងថ្ងៃ ក្នុងភូមិ កប៉ាលគឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

មន្រ្តីនគរបាល មូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធ ឈ្មោះ ពុំ ស្រៀង និងប្ដីជាឃាតកឈ្មោះ ឈុន ហន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ កំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ កសិករ ។ នគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើត ហេតុឈ្មោះឈុន ហន (ជនសង្ស័យ) បានសុំលុយ ប្រពន្ធ (ជនរងគ្រោះ) ចំនួន១ម៉ឺនរៀល យកទៅលេងបៀ ពេលលេងចាញ់អស់ ក៏មកផ្ទះហើយបាន សុំលុយប្រពន្ធចំនួន ១ម៉ឺនរៀលថែមទៀត ដើម្បីយកទៅលេងបៀរ ទៀត ហើយក៏មានទំនាស់ ពាក្យសំដីឈ្លោះប្រកែកគ្នា នៅម៉ោង ១៧ល្ងាច ទាំងពីរនាក់ប្តីប្រពន្ធ បានទៅប្តឹង សមត្ថកិច្ចនៅប៉ុស្តិ៍រដ្ឋបាល ដែលមាន ចម្ងាយប្រហែល ១០០ម៉ែត្រពីផ្ទះ ដើម្បី ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល ជួយដោះស្រាយ ក្រោយពីប៉ុស្តិ៍រដ្ឋបាល សំរុះសំរួល និងធ្វើកិច្ច សន្យាកុំឲ្យឈ្លោះ ប្រកែកគ្នាទៀត ទាំងពីរនាក់ប្តីប្រពន្ធ ក៏វិលត្រឡប់មកផ្ទះវិញ រហូតដល់ម៉ោង១៩ ជន សង្ស័យ បានកាប់ប្រពន្ធ បណ្តាលស្លាប់ នៅខាងក្រោយផ្ទះនិង បានដុតសព ជនរង គ្រោះឆេះខោអាវអស់ ក្រោយធ្វើសកម្មភាព ជនសង្ស័យ បានរត់គេចខ្លួន ។

លុះមកដល់ព្រឹក ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៤នេះ មានប្រជាពលរដ្ឋទៅច្រូតស្រូវ បានប្រទះឃើញបុរសជាប្ដី ចងក សម្លាប់ខ្លួន នឹងអង្រឹងស្បៃមង នៅលើដើមអំពិល បារាំងស្លាប់ ។ ក្រោយពីសមត្ថកិច្ច បានពិនិត្យសាកសព រួចរាល់ ឃើញថា ជនរងគ្រោះ ពិតជាចងក ដោយខ្លួនឯង ពិតប្រាកដមែន៕

ដកស្រង់ពី៖ដើមអម្ពិល