Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនជាតិកូរ៉េស្រវឹង បើករថយន្តបុក ម៉ូតូសង់កូរ៉េ អូសជាច្រើនម៉ែត្រ បណ្តាលឆេះទាំងរថយន្ត និងម៉ូតូ

  • បោះពុម្ព

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយ បុរសជនជាតិកូរ៉េម្នាក់ បើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយមួយគ្រឿង ទាំងស្រវឹង ទៅបុកអ្នក ជិះម៉ូតូសង់កូរ៉េ នៅម្តុំត្រឡោកបែក កាលពីវេលាម៉ោង១២ នឹង១០នាទីយប់ ថ្ងៃទី៥ ខែធ្នូឆ្នាំ២០១៤ ហើយបើករត់ ដល់ផ្លូវភ្លោះ បុរីអង្គរភ្នំពេញ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

នគរបាលមូលដ្ឋាន បានឲ្ហយដឹងថា រថយន្តដែលឆេះនោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AA.6203 បើកបរដោយ បុរសជនជាតិ កូរ៉េម្នាក់ឈ្មោះ ស្ទើ លី អាយុ៣៥ឆ្នាំ ស្នាក់នៅខណ្ឌទួលគោក ។

ចំណែកម៉ូតូរងគ្រោះ ម៉ាកសង់កូរ៉េ ពណ៌ក្រហម មិនច្បាស់ស្លាកលេខ ព្រោះនៅក្រោមរថយន្ត ឆេះអស់ទៅហើយ ចំណែកឯម្ចាស់ របួសធ្ងន់សង្គ្រោះ នៅមន្ទីរពេទ្យលោកសង្ឃ ។ នគរបាលមូលដ្ឋាន បានបន្តថា នៅវេលាម៉ោងប្រហែល ១២យប់ រថយន្តបង្ក បានបើកបុកអ្នកជិះម៉ូតូ សង់កូរ៉េពេញទំហឹង បណ្ដាលឱ្យអ្នកបើកបរ រងរបួសធ្ងន់ នៅម្តុំត្រឡោកបែក ខណ្ឌទួលគោក ហើយបានកិនម៉ូតូ ជាប់នៅក្រោមរថយន្ត ពេលនោះម្ចាស់ រថយន្តមិនឈប់ទេ ហើយបានបន្ថែមល្បឿន បើករត់ ចូលខាំខូស៊ីធី ទៅដល់បុរីអង្គភ្នំពេញ ត្រូវបាន សន្តិសុខ មិនឱ្យចូលក្នុងបុរី ក៏ត្រឡប់មកវិញ លុះមកដល់កណ្តាលផ្លូវ ក៏មានភ្លើងឆាឆេះសន្ធោសន្ធៅ តែម្តង ។

សមត្ថកិច្ចបានបន្តទៀតថា ពេលឆេះនោះ ត្រូវបានអ្នកដេញ តាមជួយទាញ ជនបង្កចេញទាន់ ។ ក្រោយកើតហេតុ រថយន្តពន្លត់ អគ្គីភ័យ របស់ស្នងការដ្ឋាន នគរបាលរាជធានី ភ្នំពេញ ១គ្រឿង ចេញជួយបាញ់ ទឹកពន្លត់អស់មួយ រថយន្តទើបរលត់ ហើយស្ទូច ទៅរក្សាទុកនៅស្នងការ ចំណែកអ្នកបើកបរ ជាជនជាតិកូរ៉េ ក៏នាំខ្លួនទៅការិយាល័យ ចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំការ ដោះស្រាយផងដែរ  ៕

ដកស្រង់ពី៖ ដើមអម្ពិល