Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមក្មេងស្ទាវ ខេត្តកំពង់ចាម ប្រើស្ទីលបំពាក់ បំពង់ស៊ីម៉ាំងម៉ូតូ បើកបំពងសំឡេង ត្រូវនគរបាល ចាប់មកអប់រំ

  • បោះពុម្ព

កំពង់ចាម៖ រយះពេលប៉ុន្មាន ថ្ងៃកន្លងមកនេះ ក្រុមក្មេងស្ទាវ នៅខេត្តកំពង់ចាម បានប្រើរូបភាពថ្មី ដោយកែច្នៃ និង បំពាក់ស៊ីម៉ាំងធំៗ ទៅលើម៉ូតូ របស់ខ្លួន រួចនាំគ្នាបើក បំពងសំឡេង ឮសូរប្រែនៗ រំខានដល់ការ ធ្វើដំណើរ ក៏ដូចជា ការរស់នៅរបស់ ប្រជាពលរដ្ឋ ។

វប្បធម៌បង្ក អំពើអសីលធម៌ របស់ក្រុមក្មេងស្ទាង ក្នុងទីរួមខេត្តកំពង់ចាម មិនត្រូវបាន រួចផុតពីកណ្តាប់ដៃ ដែករបស់កម្លាំង នគរបាលខេត្តកំពង់ចាម នោះឡើយ ពោលបានចុះទៅ ឃាត់ខ្លួនភ្លាមៗ យកមក អប់រំ ធ្វើកិច្ចសន្យា ហើយឲ្យដោះ បំពង់ស៊ីម៉ាំងកែច្នៃទាំងនេះ ចេញជំនួសនូវ បំពង់ស៊ីម៉ាំងធម្មតា ឡើងវិញ ។

នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៤ ក្រុមក្មេងស្ទាវចំនួន ៦ម៉ូតូ ដែលសុទ្ធតែស៊េរីទំនើប និងថ្លៃៗទៀតនោះ បាន បើកប្រជែងគ្នា ហើយបើក រោទិ៍ឮសូរប្រែនៗ លាន់ទ្រហឹងអឹងកង តាមដងផ្លូវសាធារណៈ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើ ដំណើរតាមដងផ្លូវ និងប្រជាពលរដ្ឋ រស់នៅតាមផ្ទះ។

បើអ្នកមាន ជំងឺបេះដូងវិញ នៅពេលជិះជិត ក្រុមក្មេងស្ទាវទាំងនេះ និងឮសំឡេង យ៉ាងដូច្នេះ ច្បាស់ជាដួលសន្លប់ ជាក់ជាមិនខាន ។ ដោយសារមាន សេចក្តីរាយការណ៍ និងការរិះគន់ពីសំណាក់ ប្រជាពលរដ្ឋ លើសកម្មភាព អនាធិបតេយ្យក្នុងសង្គម របស់ក្រុមក្មេងស្ទាវទាំងនេះ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាឲ្យកម្លាំង នគរបាល ក្រុងកំពង់ចាម និងកម្លាំងនគរបាល ជំនាញពាក់ព័ន្ធផ្សេងទៀត បើកប្រតិបត្តិការ ចុះចាប់ពួកគេ ដើម្បីយក មកអប់រំ ធ្វើកិច្ចសន្យា និងឲ្យដោះ បំពង់ស៊ីម៉ាំង ច្នៃចេញពីម៉ូតូ ។

លោកឧត្តមសេនីយ៍ ស្នងការបានបញ្ជាក់ថា «រយៈពេល៤ថ្ងៃនេះ ចេញរូបភាពថ្មីមួយទៀត គឺក្រុមក្មេងទំនើង បាន រៀបចំម៉ូតូកែច្នៃ ពីស៊ីម៉ាំងធម្មតា ដាក់ស៊ីម៉ាំង ឮសូរប្រែនៗ សំឡេងខ្លាំងដូចឡាន GMC ចឹង! ឥឡូវនេះ ខ្ញុំបាន ទទួលបញ្ជា ពីប្រធានគណៈបញ្ជាការ ឯកភាពខេត្ត លោក លន់ លឹមថៃ យើងបានស្ទាក់ ចាប់ម៉ូតូទាំងនេះ ចំនួន ៦ គ្រឿង ដើម្បីអប់រំ ឲ្យធ្វើកិច្ចសន្យា ហើយណែនាំ ទៅពួកគេបានស្ម័គ្រចិត្ត ដោះស៊ីម៉ាំងកែច្នៃទាំងនេះ ចេញប្រគល់ឲ្យ នគរបាល ហើយដាក់ស៊ីម៉ាំង ធម្មតាវិញ » ។

លោកស្នងការ បែន រ័ត្ន បានបញ្ជាក់នូវ វិធានការសម្រាប់ ទប់ស្កាត់បញ្ហាទាំងនេះថា «ចំពោះករណីនេះ យើងនឹងធ្វើ បន្តទៀត ហើយខ្ញុំបានទាក់ទង ទៅនាយកសាលាទាំងរដ្ឋ និងឯកជនក្នុងខេត្ត ដើម្បីជួយអប់រំ យុវសិស្សទាំងនោះ កុំ ឲ្យមានការកែច្នៃ នាំឲ្យរំខាន ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ នៅក្នុងខេត្ត » ។

សម្រាប់ម៉ូតូទាំង ៦គ្រឿង ដែលសមត្ថកិច្ចដកហូត បានក្នុងប្រតិបត្តិការ លើកទី១នេះ បានរកឃើញម៉ូតូ ពាក់ស្លាក លេខក្លែងក្លាយ មួយគ្រឿង និងម៉ូតូអត់មាន ស្លាកលេខចំនួន ៣គ្រឿងផងដែរ ។ ស្នងការនគរបាល ខេត្តកំពង់ចាម បានបន្តទៀតថា ចំពោះក្រុមទំនើង ដែលជិះម៉ូតូ ហើយកម្លាំងសមត្ថកិច្ច របស់លោកឃាត់នោះ ត្រូវបង្ខំធ្វើតេស្តទឹក នោម ដើម្បីរកឲ្យឃើញថា តើក្នុងចំណោមពួកគេ មាននរណា ប្រើប្រាស់គ្រឿងអត់ ?ជាលទ្ធផល ក្រោយការធ្វើ តេស្តទឹកនោមរួច មានយុវជនម្នាក់ ត្រូវបានរកឃើញ មានសារធាតុថ្នាំ ញៀនក្នុងខ្លួន ។

សម្រាប់ជន ដែលធ្វើតេស្ត រកឃើញមានសារ ធាតុញៀនក្នុងខ្លួននេះ លោកស្នងការ បែន រ័ត្ន បានទាក់ទងទៅក្រុម គ្រួសារ និងអាណាព្យាបាល មកធ្វើកិច្ចសន្យា និងទទួលយកទៅកែប្រែ ក៏ដូចជាធ្វើការព្យាបាលកាយ សម្បទាធ្វើជា មនុស្សល្អឡើងវិញ ។ មន្រ្តីនគរបាល ខេត្តកំពង់ចាម បានថ្លែងបញ្ជាក់ផងដែរ ចំពោះប្រតិបត្តិការ លុបបំបាត់សកម្មភាព ក្រុមក្មេងទំនើង ក្រុមក្មេងស្ទាវ ដែលតែងតែ បង្កការអុកឡុកនៅខេត្តនោះ ត្រូវបានលោកស្នងការ ចេញបទបញ្ជាយ៉ាង ម៉ឺងម៉ាត់ ដើម្បីធ្វើការ ទប់ស្កាត់ ហើយបញ្ហា ក្មេងទំនើងនេះ ហាក់បីដូចជា ស្ងប់ស្ងាត់អស់រយៈពេល ជាយូរណាស់មកហើយ ទើបតែ ពេលនេះ លេចវត្តមានឡើងវិញ ក៏ត្រូវទប់ស្កាត់បន្តទៀត មិនឲ្យធ្វើតាម ទំនើងចិត្តនោះទេ ៕

 

ដកស្រង់ពី ៖ដើមអម្ពិល