Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង បានរិះគន់អាជ្ញាធរ ខេត្តតាកែវថា ធ្វើអ្វីគ្មានដឹង ទិសតំបន់

  • បោះពុម្ព

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីស្តីទី និងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ ឯកឧត្តម ស ខេង បានរិះគន់ចំៗ ទៅលើ អាជ្ញាធរ ខេត្តតាកែវ ចំពោះសកម្មភាព មួយចំនួន ដែលរារាំង ធម្មយាត្រា របស់ក្រុមអង្គការ សង្គមស៊ីវិល ព្រះសង្ឃ ប្រជា ពលរដ្ឋ ដែលហែក្បួន មករាជធានីភ្នំពេញ ដើម្បីចូលរួម ទិវាសិទ្ធិមនុស្ស អន្តរជាតិលើកទី៦៦ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៤ ។

ការរិះគន់ របស់នាយករដ្ឋមន្រ្តី ស្តីទីនេះ បានធ្វើឡើង នៅក្នុងឱកាស បូកសរុបការងារ ប្រចាំខែវិច្ឆិកា និងលើកទិសដៅ ការងារខែធ្នូ នៅព្រឹកថ្ងៃទី១២ ខែធ្នូ នាទី ស្តីការក្រសួង ។

លោក ស ខេង បានមាន ប្រសាសន៍ថា ៖ អាជ្ញាធរ នៅខេត្តផ្សេងទៀត គេធ្វើការងារ បានល្អហើយ ប៉ុន្តែ លើកលែងតែ ខេត្តតាកែវ មួយទេ ដែលធ្វើការ គ្មានទិសដៅ គ្មានទិសតំបន់ ដោយពុំបាន សុំពីគោលការណ៍ ថ្នាក់លើ ហេតុនេះលើក ក្រោយសូម ឲ្យថ្នាក់ដឹកនាំ ខេត្តតាកែវ សូមអនុញ្ញាត ពីក្រសួងសិនទៅ ។

ឯកឧត្តម បានបន្តទៀតថា៖ អ្នកដែលហែធម្មយាត្រា មានទាំងពីរ ព្រះសង្ឃ យាយជី តាជី អង្គការសង្គមស៊ីវិល និងមានប្រជាពលរដ្ឋ ឆ្លង កាត់ខេត្តតាកែវ ប៉ុន្តែ បែរជាសមត្ថកិច្ច នៅខេត្តនេះ ឈរតម្រៀប ជួរគ្នាដើម្បីរារាំងទៅវិញ ដែលបញ្ហានេះ នាំឲ្យមានការ រិះគន់ ពីសាធារណៈមតិ និងជារឿង អត់ប្រយោជន៍ ៕

កាលពីថ្ងៃទី១០ ខែធ្នូ មានធម្មយាបាន ធ្វើដំណើរចេញពី ខេត្តផ្សេងៗ ដោយថ្មើរ ជើងដើម្បី ចូលរួមទិវាសិទ្ធិមនុស្ស អន្តរជាតិ ខួបលើកទី៦៦ នៅរាជធានីភ្នំពេញ ៕

 

ដកស្រងពី៖ដើមអម្ពិល