Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជិះម៉ូតូ លឿន​វ៉ា​រថយន្ត​ អកហ្សឺ រថយន្តមួយទៀត មកពី​មុខគេច ទៅបុក​បង្គោល ភ្លើង​ស្លាប់​

  • បោះពុម្ព

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ស្លាប់ នៅនឹងកន្លែងយ៉ាង អាណោចអាធ័ម ខណៈជិះម៉ូតូ មានល្បឿនលឿន ទៅបុកនឹង បង្គោលភ្លើង ដោយខ្លួនឯង កាលពីវេលាម៉ោង០៤ និង៣០នាទី រសៀលថ្ងៃទី១២ ធ្នូ ២០១៤ ស្ថិតនៅតាម បណ្តោយផ្លូវ ជាតិលេខ៥ ត្រង់ចន្លោះ គីឡូម៉ែត្រលេខ៩១ និង៩២ ក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។ 

ប្រភពពីមន្ត្រី ចរាចរណ៍ ក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា ជនរងគ្រោះ ខាងលើឈ្មោះ ចាន់ សារិទ្ធ អាយុ ៤៧ឆ្នាំ មានទីលំនៅក្នុងភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។ ប្រភពបន្តថា នៅមុនពេលកើតហេតុ បុរសរងគ្រោះ ជិះម៉ូតូម៉ាកឌ្រីម ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B. 9123 ក្នុងដំណើរពីលិច ទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុច កើតហេតុ បានព្យាយាម បើកវ៉ារថយន្ត ពីមុខមិនបានប្រយ័ត្ន ពេលកំពុងវ៉ានោះ មិនទាន់ផុតផង ស្រាប់តែមានរថយន្ត មកពីខាងមុខ មួយគ្រឿងទៀត ធ្វើឱ្យជនរងគ្រោះ បង្ខំចិត្តគេចចេញ មកខាងឆ្វេងដៃ ក៏ជ្រុលទៅបុក នឹងបង្គោលភ្លើងតែម្តង  ៕

ដកស្រង់ពី ៖ កោះសន្តិភាព