Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល បញ្ជូនខ្លួនយុវជន ០៣នាក់ ទៅតុលាការ ពាក់ព័ន្ធ ករណីជួញដូរ គ្រឿងញៀន

  • បោះពុម្ព

កំពត ៖ ជនសង្ស័យ ៣នាក់ ពាក់ព័ន្ធនឹងសកម្មភាព ជួញដូរគ្រឿងញៀន ត្រូវបានកម្លាំង នគរបាលជំនាញ នៃការិ យាល័យ ប្រឆាំងគ្រឿងញៀនខេត្ត កសាងសំណុំរឿង បញ្ជូនខ្លួនឡើងតុលាការ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤នេះ។

នគរបាលជំនាញ ប្រឆាំងការជួញដូរ គ្រឿងញៀនខេត្ត បានឲ្យដឹងថា ជនសង្ស័យទាំង ០៣នាក់ ទី១-ឈ្មោះ ស៊ឹម សុភារិទ្ធ ភេទប្រុស ឣាយុ ២៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិទ្វីរខាងត្បូង សង្កាត់ ឣណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត, ទី២-ឈ្មោះ ងន សាមិត្ត ភេទប្រុស ឣាយុ២៣ឆ្នាំ មុខរបរបើករថយន្ត មានទីលំនៅ ភូមិទ្វីរខាងត្បូងដូចគ្នា និងទី ៣-ឈ្មោះ សូត្រ សត្យា ភេទប្រុស ឣាយុ២០ឆ្នាំ មុខរបរកង រាជឣាវុធហត្ថថ្មី (កំពុងហ្វឹក ហាត់) មានទីលំនៅ ភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។

នគរបាលដដែល ឲ្យដឹងទៀតថា កាលពីវេលាម៉ោង ២១យប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ មានប្រជាពលរដ្ឋ រងគ្រោះម្នាក់ បានទូរស័ព្ទ រាយការណ៍ មកនគរបាលថា មានករណី ចោរឆក់កាបូប កើតឡើង នៅភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដោយជនសង្ស័យ មានម៉ូតូចំនួន ០៣គ្រឿង ម៉ាកសង់សេ ១២៥ ស៊េរី ០១០ ពណ៌ខ្មៅ ម៉ូតូ ម៉ាក SZ ពណ៌ក្រហម និងម៉ូតូម៉ាក វេវឣាល់ហ្វា ពណ៌កាប់ស្តាំង បានធ្វើសកម្មភាព ឆក់កាបូប ។

ក្រោយពីកម្លាំងនគរបាល បានទទួលនូវ ព័ត៌មាននេះភ្លាម គឺកម្លាំងខាង ឣធិការដ្ឋាន នគរបាលក្រុងកំពត បានដាក់កម្លាំង ពង្រាយ ស្ទាក់នៅ តាមបណ្តាផ្លូវ ដើម្បីធ្វើការត្រួតពិនិត្យ ក្នុងខណៈស្ទាក់ផ្លូវ ត្រួតពិនិត្យនោះ មានម៉ូតូម៉ាក វេវឣាល់ហ្វា ពណ៌បៃតង ស៊េរី ០៧ ជិះគ្នា ៣នាក់ មកដល់ក្បាលស្ពានថ្មថ្មី ឆ្លងព្រែកកំពង់បាយ កំពតត្រើយខាងកើត នគរបាល បានត្រួតពិនិត្យ ឃើញថា ឣ្នកជិះម៉ូតូ ៣នាក់នេះ គឺមានឈ្មោះជាជន សង្ស័យខាងលើ ពេលត្រួតពិនិត្យ នគរបាលបានរកឃើញ ថ្នាំ ញៀន ប្រភេទម៉ាទឹកកក ចំនួន ០១កញ្ចប់តូច នៅចម្ងាយឃ្លាត ពីម៉ូតូរបស់ពួកគេ ប្រមាណជា ០៥ម៉ែត្រ ។

ក្រោយពី ឃាត់ខ្លួន ហើយសាកសួរ ជនសង្ស័យទាំង ៣នាក់នេះ បានឆ្លើយថា ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ០១កញ្ចប់តូចនេះ មិនមែនជា របស់ពួកគេទេ ៕

ដកស្រង់ពី៖ដើមអម្ពិល