បណ្តាញសង្គម

កាវ៥០២ក្លែងក្លាយ ត្រូវបានកម្លាំង អ.ហ ខេត្ត ចាប់រឹបអូសបាន រាប់រយប្រអប់ ពីអាជីករ ជុំវិញផ្សារស្ទឹងត្រែង

ស្ទឹងត្រែង៖ កាវ ៥០២ ក្លែងក្លាយ និងគេចពន្ធ នាំចូល ពីប្រទេសវៀតណាម រាប់រយប្រអប់ បោះលក់នៅទីផ្សារ ស្ទឹងត្រែង ត្រូវកំលាំង សមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ដឹកនាំដោយ លោក ជា ពេជ្រ ព្រះរាជអាជ្ញារង នៃសាលាដំបូង ខេត្តស្ទឹងត្រែង ចុះប្រតិបត្តិការ ចាប់រឹបអូស តាមហាង លក់ ទំនិញជុំវិញផ្សារ ស្ទឹងត្រែង ។

ការចុះរឹបអូស កាវ ៥០២ របស់កំលាំង អាវុធហត្ថ ធ្វើអោយមាន ការភ្ញាក់ផ្អើល ដល់អាជីវករនោះ គឺ ធ្វើឡើង តាមពាក្យ បណ្តឹងរបស់ក្រុមហ៊ុន វៃយ៍ជូ ដែលជាក្រុមហ៊ុន ផ្តាច់មុខនាំចូល កាវ ៥០២នេះ ដែល ប្រតិបត្តិការនេះ បានធ្វើឡើងកាលពី ម៉ោង១២ និង០០នាទី ថ្ងៃត្រង់ទី១២ ខែធ្នូ ឆ្នាំ២០១៤ នៅចំនុច ជុំវិញផ្សារ ស្ទឹងត្រែង ។

បុគ្គលិក លក់របស់ក្រុមហ៊ុន វៃយ៍ជូ បានអោយដឹងថា ការចុះរឹបអូសនេះ គឺធ្វើតាមការណែនាំ របស់ក្រុមហ៊ុន ដើម្បីអាជីវករ លក់របស់ពិត ជៀសវាង លក់របស់ក្លែងក្លាយ ដែលក្រុមហ៊ុន បានចុះបញ្ជី ត្រឹមត្រូវស្របច្បាប់ និង មានកម្មសិទ្ធបញ្ញា ដែលផលិតផល កាវក្លែងក្លាយនេះ បានក្លែងបន្លំក្លែងក្លាយ ធ្វើអោយបាត់បង់ គុណភាពដើម និងធ្វើចរាចរ ផលិតកាវ លក់ធ្វើអោយ សាធារណៈជន ភ័ន្តច្រឡំ ខូច ឈ្មោះក្រុមហ៊ុន និងផលិតផល កាវ៥០២ ។

បុគ្គលិកលក់ របស់ក្រុមហ៊ុន វៃយ៍ជូ បានបន្តថា កាវ៥០២ ដែលនាំចូលផ្តាច់មុខ របស់ក្រុមហ៊ុន វៃយ៍ជូ គឺមាន សញ្ញាសំគាល់ ច្បាស់លាស់ តាំងពីសំបកវិចខ្ចប់ ហើយគុណភាព ខ្ពស់តំលៃធូរថ្លៃជា ផលិតផលក្លែងក្លាយ ។

អាវីករដែលតំាងលក់ ផលិតផលកាវ៥០២ បាននិយាយថា ពួកគាត់មិនបានចាប់ អារម្មណ៍លើ ផលិតផលមួយ ណាក្លែងក្លាយ រឺពិតទេ អោយតែគេយកលក់ គឺទិញតែម្តង ហើយពួកគាត់ ក៏មិនដឹងថា សំបក់វិចខ្ចប់ ពិតដូចម្តេច ក្លែងក្លាយដូចម្តេចដែរ ។ ទើបតែពេលនេះ ដំណាងក្រុមហ៊ុន មកពន្យល់ណែនាំ បានដឹងថា មួយណាពិត មួយណាក្លែងក្លាយ ។ មន្រ្តីអាវុធហត្ថ បានអោយដឹងថា ការចុះរឹបអូស ផលិតផលក្លែងក្លាយនេះ គឺធ្វើតាមពាក្យបណ្តឹង របស់ក្រុមហ៊ុន វៃយ៍ជូ ដែលបណ្តឹងនេះ គឺទទួលបានពី បញ្ជាការដ្ឋាន អាវុធហត្ថលើផ្ទៃប្រទេស ទើបកំលាំង អាវុធហត្ថខេត្ត ស្ទឹងត្រែង ដោយមានលោក ព្រះរាជអាជ្ញារង ជា ពេជ្រ ចូលរួមក្នុងប្រតិបត្តិការ នេះ បានធ្វើចុះរឹបអូសតាមហាង លក់ទំនិញនានា ជុំវិញផ្សារស្ទឹងត្រែង ៕

ដកស្រង់ពី៖ដើមអម្ពិល