បណ្តាញសង្គម

សង្វៀន ជល់មាន់ មួយកន្លែង នៅស្រុកចិត្របុរី អាជ្ញាធរមិនខ្វល់

ក្រចេះ៖ ប្រភពពី ប្រជាពលរដ្ឋ នៅស្រុកចិត្របុរី បានប្រាប់អោយដឹងថា មានសង្វៀនជល់មាន់ មួយកន្លែង នៅ កណ្តាលព្រៃ ស្ថិតក្នុងឃុំថ្មរគ្រែ បាននិងកំពង់ សំងំបើកជល់ស្ងាត់ៗ ក្រោមការបើកដៃពី សំណាក់អាជ្ញាធរមូលដ្ឋាន ។

ប្រភពបន្ត ថាសង្វៀនជល់មាន់ ខាងលើនេះ គឺបានបើកជល់ ជារៀងរាល់ថ្ងៃ ព្រហស្បត៍ និងថ្ងៃអាទិត្យ ដោយជល់ ក្នុងមួយគូរៗ ចាក់លុយរាប់ពាន់ដុល្លារ ឯណ្ណោះ បើតាមប្រភព ច្បាស់ការណ៍មួយ បានប្រាប់អោយដឹងថា នៅវេលាម៉ោង ១រសៀល ថ្ងៃនេះ និងចាប់ផ្តើមដំណើរការ ជល់ទៀតហើយ ។

ពលរដ្ឋនៅ ស្រុកចិត្របុរីសុំមិន បញ្ចេញឈ្មោះ សុំអោយជួយខ្សឹប បន្តរផង តើសមត្ថកិច្ច ពាក់ពន្ឋ័ រួមអាជ្ញាធរ មាន វិធានការ បែបណាចំពោះការ បើកនូវល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ ពួកគាត់ ។ ពលរដ្ឋបានរិះគន់ សមត្ថកិច្ចថា ពេលបើកវេទិការ សាធារណះ ស្តីអំពីភូមិឃុំមាន សុវត្ថិភាពម្តងៗ គឺអាជ្ញាធរ ឬ សមត្ថកិច្ចតែងតែលើក ឡើងអំពីបញ្ហារ លុបបំបាត់នូវ បនល្បែងស៊ីសង ទាំងឡាយណា ដែលកើតមាននៅក្នុង មូលដ្ឋាន ។

ដោយឡែក សង្វៀនជលមាន់ ខាងបែជាអាជ្ញាធរ អនុញ្ញាតិអោយបើក ដោយចំហរទៅវិញ ៕

 

ដកស្រង់ពី៖ដើមអម្ពិល