Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានសហជីព កម្មករកម្ពុជា ត្រូវជនមិនស្គាល់មុខ លួចវាយ នឹងដែក បំពង់ទីប រងរបួសធ្ងន់

  • បោះពុម្ព

ភ្នំពេញ ៖ ប្រធានសហជីព កម្មករកម្ពុជា ប្រចាំរោងចក្រ « ភីសក្លូរីស » ត្រូវ ជនមិនស្គាល់មុខ លួចវាយ នឹងដែកបំពង់ទីប បណ្តាលឲ្យ រងរបួសធ្ងន់ កាល ពីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ ខណៈកំពុងធ្វើដំណើរ ចេញពីធ្វើការ ក្រោយបញ្ចប់ ម៉ោងបន្ថែម ។

លោក សោម អូន ប្រធានសហជីព មួយរូប បានថ្លែងឲ្យដឹងថា «ជនរងគ្រោះត្រូវ ជនមិនស្គាល់មុខ យកដែកបំពង់ទីប វាយលើក្បាល បណ្តាលឲ្យបែក រងរបួសយ៉ាងធ្ងន់ធ្ងន់ កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤» ។

បើតាមប្រភពស្និទ និង ប្រធាន សហជីពរូបនេះ បានឲ្យដឹងថា មួយរយះកន្លង មកគេសង្កេតឃើញ ជនជាតិចិន ជាអ្នកគ្រប់គ្រង រោងចក្រនេះ តែងតែគំរាមកំហែង ដោយសារ តែពួកគេ មិនចង់ឲ្យមានសហជីព នៅក្នុងរោងចក្រ ដែលអាចសង្ស័យថា ជនជាតិចិនម្នាក់នេះ អាចជួលក្រុមជើង ឲ្យវាយសំពង ទៅលើ ប្រធានសហជីព នៅពេលចេញពីធ្វើការ បន្ថែមម៉ោងនៅម៉ោង ៦ល្ងាច ។

សូមបញ្ជាក់ថា រោងចក្រនេះ មានទីតាំងស្ថិត នៅភូមិទួលពង្រ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ បើតាមការបញ្ជាក់ របស់ លោក សោម អូន ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ហើយសហជីព របស់លោក នឹងដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ច ពាក់ព័ន្ធ ដើម្បីឲ្យតាមស្វែង រកចាប់ខ្លួនជនបង្កទាំងនោះ ៕

ដកស្រង់ពី៖ដើមអម្ពិល