បណ្តាញសង្គម

ប៉ះ​គ្នា​តិចតួច​ព្រួត​វាយ​ជនជាតិ​ចិន​រង​របួស​បែក​មុខ​បែក​មាត់

រាធានីភ្នំពេញ ៖ បុរស៣នាក់ជាជាតិចិនកំពុងតែដើរសុខៗស្រាប់តែលេចមុខបុរស៣នាក់ជិះម៉ូតូហុងដាស្កូពីបើកមកកៀរប៉ះបន្តិចបន្តួចហើយជនជាតិចិនស្រែកឲ្យខឹងបានឈប់ម៉ូតូហើយវ៉ៃជនជាតិចិនទៅវិញទៅមកបណ្តាលឲ្យបែកក្បាលម្នាក់ និងរបួសហើមមុខហើមមាត់ម្នាក់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធាត្រឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ២៦១កែងផ្លូវ១៤៦ នៅចំណុចមុខភោជនីដ្ឋានហ្គូលថេស ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

សាក្សីដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិន៣នាក់កំពុងតែដើរតាមផ្លូវ១៤៦ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលដើរមកដល់ចំណុចក្បែរនឹងផ្លូវបែកជាបួនក៏ស្រាប់តែលេចមុខយុវជន៣នាក់ជាជនជាតិខ្មែរជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កូពី ពណ៌ស មិនចាំស្លាកលេខ បើកបរទិសដៅស្របទិសគ្នាហើយគ្រាន់តែបើកប៉ះគ្នាតែបន្តិចបន្តួចចំដៃជនជាតិចិន ហើយជនជាតចិនស្រែកឲ្យក៏ខឹងឈប់ម៉ូតូហើយឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ថែមទាំងវ៉ៃគ្នាឡើងផ្អើលពេញផ្លូវបណ្តាលឲ្យរងររបួសបែកក្បាលហូរឈាមជោគជាំម្នាក់ និងម្នាក់ទៀតជាជនជាតិចិនមិនស្គាល់អត្តសញ្ញាណរងរបួសហើមមុខមួយចំហៀង ចំណែកខាងជនជាតិចិនខ្មែរ៣នាក់ក៏រង របួសដែរ។

ពេលសមត្ថកិច្ចមូលដ្ឋានចុះមកទីតាំងកន្លែងកើតហេតុជនជាតិចិនខឹងចង់វ៉ៃទាំងសមត្ថកិច្ចថែមទៀតផ្អើលពេញតែផ្លូវ។ ក្រោយពេលកើតហេតុយុវជនជិះម៉ូតូទាំង៣នាក់នោះរងរបួសដែរ ប៉ុន្តែមិនចង់ឲ្យមានរឿងរាវវែងឆ្ងាយក៏មិនបានដាក់ពាក្យបណ្តឹងហើយនាំគ្នាជិះម៉ូតួទៅផ្ទះបាត់តែម្តង៕

ដកស្រង់ពី៖កោះសន្តិភាព