បណ្តាញសង្គម

ចុះ​បង្ក្រាប​គ្រឿងញៀន​ឃាត់ខ្លួន​បាន​ជន​ស​ង្ស​យ័​០៥​នាក់ រត់គេច​ខ្លួន​២​នាក់

ខេត្តកណ្តាល ៖ នគរបាលប៉ុស្តិ៍តាខ្មៅ ចុះបង្ក្រាបករណីគ្រឿងញៀនបានឃាត់ខ្លួនជនសង្សយ័០៥នាក់ រួចរត់គេចខ្លួន២នាក់ រួមនឹងថ្នាំញៀនមួយចំនួន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០ និង៣០នាទីព្រឹក នៅចំណុចលើផ្លូវបេតុងភូមិលេខ០៣ សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យចំនួន០៧នាក់ ៖ទី១-ឈ្មោះ ជា-សារិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិលេខ០២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរចិញ្ចឹមត្រី។ ទី២-ឈ្មោះពិន សុភក្តី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មក។

ទី៣-ឈ្មោះ គឹម យ៉ាន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ។ ទី៤-ឈ្មោះ ស៊ុយ ស្រីនាត ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរនៅផ្ទះ។

ទី៥-ឈ្មោះ ហុន ទិត្យ ភេទប្រុស កើតថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៩ លំនៅកំណើតភូមិលេខ២ សង្កាត់ស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល សព្វថ្ងៃរស់នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ទី៦-ឈ្មោះសោម ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកសិករ(គេចខ្លួន)។ទី៧-ឈ្មោះ ផាត សុភាព ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរមិនពិតប្រាកដ (គេចខ្លួន)។

នគរបាលប៉ុស្តិ៍តាខ្មៅបានឲ្យដឹងថា៖ មុនពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំចេញល្បាតដល់ចំណុចផ្លូវបេតុងភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក៏ប្រទះឃើញជនសង្ស័យ៥នាក់កំពុងអង្គុយលេងមានកាសង្ស័យក៏ឃាត់សួរនាំហើយធ្វើការឆែកឆេរពេលនោះឈ្មោះ ជា-សុរិទ្ឋ ក៏រត់គេចខ្លួនហើយសមត្ថកិច្ចតាមចាប់ខ្លួនបានឆែករកឃើញថ្នាំញៀនចំនួន០៧កញ្ចប់។

ចំណែកឈ្មោះសោម-ចំរើន និងឈ្មោះ ផាត-សុភាព បានរត់គេចខ្លួន។ហើយឈ្មោះ ជា-សុរិទ្ធ បានប្រាប់សមត្ថកិច្ចថានៅផ្ទះឈ្មោះ ផាត-សុភាព នៅមានថ្នាំញៀនទៀតរួចកម្លាំងយើងបន្តទៅដល់ផ្ទះឈ្មោះ ផាត-សុភាព បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់បន្ថែមទៀត និងរកឃើញថ្នាំញៀនចំនួន០៧កញ្ចប់ធំបន្ថែមទៀត។

ហើយលោកនាយប៉ុស្តិ៍បានរាយការណ៍ជូនលោកអធិការ រួចបញ្ជូនជនសង្ស័យរួមនឹងវត្ថុតាងមកផ្នែកជំនាញអធិការដ្ឋានក្រុងតាខ្មៅដើម្បីបន្តកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព