Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់ផ្សឹក ព្រះសង្ឃ នៅវត្តទួលចាន់ ក្រោយទាញពូថៅ កាប់ព្រះចៅ អធិការ វត្ត ព្រោះរឿងស្តីបន្ទោស

  • បោះពុម្ព

កំពង់ធំ ៖ កម្លាំងនគរបាល មូលដ្ឋាន ស្រុកសន្ទុក ខេត្តកំពង់ធំ បានចុះទៅ ជួយអន្តរាគមន៍ ដោយឃាត់ព្រះកាយ ព្រះសង្ឃមួយអង្គ ក្រោយពី បាន យកពូថៅ ទៅកាប់ព្រះកេះ ព្រះចៅអធិការ វត្តទួលចាន់ កាល ពីរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅក្នុងវត្ត ឃុំតាំងក្រសាំង ស្រុកសន្ទុក ។

ករណីព្រះសង្ឃ យកពូថៅ កាប់ព្រះកេះ ព្រះចៅអធិការវត្ត ខាងលើនេះ បានកើតឡើង ដោយផ្តើមចេញ ពីជម្លោះ និងខឹងព្រះចៅ អធិការវត្ត ស្តី បន្ទោស កាលពីប៉ុន្មានថ្ងៃមុន ។ សេចក្តីរាយការណ៍ ពីមន្រ្តីនគរបាល ស្រុកសន្ទុក បានបញ្ជាក់ថា ព្រះសង្ឃ ដែលជាជនបង្ក ត្រូវបានឃាត់ ព្រះកាយ ភ្លាមៗ ហើយត្រូវបានថ្នាក់ ដឹកនាំសង្ឃ និងថ្នាក់ដឹកនាំ មន្ទីរធម្មការ និង សាសនាខេត្ត ចាប់ផ្សឹកដើម្បី មានវិធានការណ៍ តាមផ្លូវច្បាប់ ។

មន្រ្តីនគរបាល បានបន្តទៀតថា ជនរងគ្រោះ ជាព្រះចៅអធិការ វត្តទួលចាន់ ព្រះនាម ឡាច មិ ព្រះជន្ម៦២ព្រះវស្សា រីឯព្រះសង្ឃបង្ក ឱក សុផល អាយុ២៥ឆ្នាំ ។ ស្នងការ នគរបាល ខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ ជូ សំអាន បានថ្លែងឲ្យដឹងថា ក្រោយ ទទួលព័ត៌មាន នៃការប្រើអំពើហិង្សា នៅក្នុងវត្តរួចមក លោកបានបញ្ជាឲ្យ នគរបាលជំនាញ និងនគរបាលស្រុក ចុះទៅ ជួយអន្តរាគមន៍ និងឃាត់ខ្លួន ព្រះសង្ឃបង្កហេតុ យកទៅ ប្រគល់ជូនថ្នាក់ដឹក នាំសង្ឃ និងមន្ទីរធម្មកា និងសាសនា ដើម្បីចាប់ផ្សឹក ហើយមានវិធានការណ៍ តាមផ្លូវច្បាប់ជាធរមាន ។

ក្រោយការសួរនាំ ត្រូវបានលោកស្នងការ អះអាងថា ព្រះសង្ឃបង្កហេតុ ធ្លាប់កើតជំងឺ សសៃប្រាសាទផងដែរ ។ យ៉ាងណាក៏ដោយ ជននេះត្រូវ បាននគរបាល រៀបចំសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការ តាមផ្លូវច្បាប់ មិនលើកលែងឲ្យនោះទេ ៕

ដកស្រង់ពី៖ដើមអម្ពិល