Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ.ហ បញ្ជូន យោធាផ្កាយ២ ទៅតុលាការ ពីបទជំពាក់ ប្រាក់២០ម៉ឺនដុល្លារ

  • បោះពុម្ព

ភ្នំពេញ ៖ មន្រ្តី អ.ហ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ បានបញ្ជូន មន្រ្តី យោធាផ្កាយ២ម្នាក់ ទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យ តំណាងអយ្យការធ្វើការ សាកសួរបន្ត ពាក់ព័ន្ធបណ្តឹង ឆបោកនូវទឹកប្រាក់ ចំនួន២០ម៉ឺនដុល្លារ ។

មន្រ្តី អ.ហ រាជធានី ភ្នំពេញ បានឲ្យដឹងថា មន្រ្តីយោធាផ្កាយ២ ត្រូវបានកំលាំង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួនកាលពី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ តាមដីការបញ្ជា ឱ្យចូលខ្លួនរបស់តុលាការ ពាក់ព័ន្ធទិញដី ទៅលើ ដើមបណ្តឹងចំនួន ១ហិកតា នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ឱ្យលុយគេមិន គ្រប់នៅខ្វះ ២០ម៉ឺនដុល្លារទៀត ។

មន្រ្តី អ.ហ រាជធានីភ្នំពេញ បានបន្តទៀតថា មន្រ្តីយោធារូបនេះ បានយកដីគេទៅលក់ ហើយចង់គេចវេស ពីបំណុល ។ មន្រ្តីយោធារូបនេះ មានឈ្មោះ សួន គឹមសុង អាយុ៥៤ឆ្នាំ ។

មន្រ្តីសាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយបញ្ចប់ការសួរនាំ តំណាងអយ្យការ អមសាលា ដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតិ ឲ្យនៅក្រៅឃុំ ក្រោយពីមន្រ្តីយោធារូបនេះ បានដាក់ប្លង់ផ្ទះ របស់ខ្លួន តម្លៃ ១លានដុល្លារ តម្កល់នៅតុលាការ ៕

ដកស្រងពី៖ដើមអម្ពិល