បណ្តាញសង្គម

បុរសម្នាក់ បាញ់សម្លាប់ខ្លួន នៅខាងត្បូង សាកល វិទ្យាល័យ កសិកម្មចំការដូង

ភ្នំពេញ៖ បុរសវ័យប្រមាណ ១៨ឆ្នាំម្នាក់ បានបាញ់សម្លាប់ខ្លួនឯង នាវេលាម៉ោងប្រមាណ ៤ និង៥០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤នេះ នៅខាងត្បូង សកលវិទ្យាល័យកសិកម្ម ចម្ងាយប្រមាណ ១០០ម៉ែត្រ ស្ថិតនៅភូមិ ខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។

សមត្ថកិច្ចពាក់ព័ន្ធ កំពុងពិនិត្យសាកសព នៅកន្លែងកើតហេតុ ។ សមត្ថកិច្ចមិនទាន់ បញ្ជាក់ពីអត្តសញ្ញាណរបស់ ជនរងគ្រោះ និងមូលហេតុ ដែលគេបាញ់សម្លាប់ ខ្លួនឯងនៅឡើយនោះទេ ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ឪពុករបស់ជនរងគ្រោះ បម្រើការជាមន្រ្តីនគរបាល នៅនាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ ។ សមត្ថកិច្ចបន្តថា ការបាញ់សម្លាប់ខ្លួន ដោយសារតែ ខឹងសម្បារ និងឪពុកស្តីបន្ទោស កុំឲ្យដើរលេងច្រើន ៕

ដកស្រង់ពី៖ដើមអម្ពិល