Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល និង អ.ហ ខេត្តបន្ទាយមានជ័យ ចាប់ជនដៃដល់ ក្នុងអំពើឃាតកម្ម នៅ ក្រុងប៉ោយប៉ែត

  • បោះពុម្ព

បន្ទាយមានជ័យ ៖ កម្លាំងនគរបាល ការិយាល័យ កណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្ត បន្ទាយមានជ័យ កម្លាំងនគរបាល ក្រុងប៉ោយប៉ែត បានរួមដៃគ្នាជាមួយ កម្លាំង អាវុធហត្ថ (អ.ហ) ខេត្ត

បានធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ ការចាប់ខ្លួន និងបង្ហាញមុខ ជនដៃដល់ កាប់សម្លាប់មនុស្ស យ៉ាងព្រៃផ្សៃស្លាប់ នៅក្នុងថ្លុក ឈាម នៅវេលាម៉ោង ៩យប់ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ នៅត្រង់ចំណុច មណ្ឌល ទី៤ ភូមិប្រជាធម្មលិច សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សម្រាប់ប្រតិបត្តិការ ខាងលើនេះ កម្លាំង សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យចំនួន៦នាក់ ក្នុងនោះកម្លាំង នគរបាលចាប់ បាន២នាក់ និងកម្លាំង អ.ហ តាមប្រមាញ់បាន ៦នាក់ ហើយជនសង្ស័យទាំងនេះ ត្រូវបានរៀបចំ កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការខេត្ត ចាត់ការតាមច្បាប់ ។

លោក ឱ បូរិន្ទ មេបញ្ជាការ អ.ហ ខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹង នៅល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ ថា ក្រោយបានទៅព័ត៌មាន មានករណី អំពើឃាតកម្ម ក្រោមការបញ្ជាផ្ទាល់ និងចុះត្រួតពិនិត្យ នៅកន្លែង កើតហេតុ ដោយលោកតំណាង អយ្យការ លោក ផាន់ ភិរម្យ និងក្រោម ការដឹកនាំកម្លាំង ដោយ លោក ជា ដា មេបញ្ជាការ អ.ហក្រុង។

ក្រោយពីការ តាមដាន ស្រាវជ្រាវ យ៉ាងម៉ឺងម៉ាត់ និងប្រមាញ់ ចាប់ជនសង្ស័យ ជាបន្តបន្ទាប់ ជាមួយកម្លាំង នគរបាល រហូត បានសំរេចទាំង ៦នាក់ នៅវេលាម៉ោង ១រសៀល កាលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុច ភូមិកើតហេតុ។ លោក បានបន្តថា ជនសង្ស័យទាំង ៦នាក់នេះ ទី១, អ៊ិន សារិន ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិក្បាល ស្ពាន សង្កាត់ប៉ោយប៉ែត ទី២,ឈ្មោះ ជ្រុន វិទ្ធី ហៅតាក់ ភេទប្រុស អាយុ២០ឆ្នាំ រស់ភូមិកើតហេតុ ទី៣, ឈ្មោះផាន់ ធា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅកើតហេតុ ទី៤,ឈ្មោះ លី ភក្តី ហៅប៊ុន ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅមណ្ឌលទី១ ភូមិកើតហេតុ ទី៥, ឈ្មោះលី ទីមពៅ ហៅង៉ោល ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកើតហេតុ និងទី៦, ឈ្មោះ យ៉េន ភារុណ ភេទប្រុស អាយុ២២ឆ្នាំ រស់ភូមិកើតហេតុ ។

ចំណែកឯជនរងគ្រោះ ឆាយ ធារ៉ា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅ ភូមិកើតហេតុ ខាងលើនេះ ។ អធិការ នគរបាល ក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល ក៏បានថ្លែងឲ្យដឹងផងដែរ ចំពោះករណីនេះ កម្លាំងនគរបាលរបស់លោក ដោយមានការបញ្ជា ពីសំណាក់ ស្នងការនគរបាលខេត្ត បានធ្វើការ ស្រាវជ្រាវ ហើយឈានទៅ ដល់ការចាប់ខ្លួន ជនសង្ស័យ ចំនួន២នាក់ផងដែរ រួច ប្រគល់ជូន កម្លាំងអាវុធហត្ថ ចាត់ការបន្តទៀត ។

លោក អ៊ុំ សុផល បានបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ ផន ផាន អាយុ៤៦ឆ្នាំ និងជនសង្ស័យទី ២ ឈ្មោះ អ៊ី សឿន អាយុ៤៧ ។ ក្រោយពី សមត្ថកិច្ចឃាត់ខ្លួន ជន សង្ស័យខាងលើនេះ បានសារភាព ចំពោះមុខច្បាប់ថា មុនកើតហេតុគឺ មកពីការផឹកស៊ីស្រាថ្នាំ នៅពេលល្ងាច រហូតឈានដល់ ការឈ្លោះប្រកែកគ្នា និងបានលុះដល់ ពេលយប់ បន្តិច ពួកគេទាំង ៦នាក់ បានធ្វើសកម្មភាព កាប់សម្លាប់ ជនរងគ្រោះខាងលើនេះ និងបានយកកាំបិតខ្វាវ ពូថៅ ដំបង បានព្រួតគ្នាវាយសម្លាប់តែម្តង និងបានស្រែកថា ជនរងគ្រោះ ជាចោរផងដែរ រួចពួកគេបាន កាប់ចំជនរងគ្រោះដួល ហើយបន្ថែម កាប់សម្លាប់តែម្តងទៅ ។

ក្រោយពីកើត ហេតុសមត្ថកិច្ច បានប្រមូល បាន វត្ថុតាងពូថៅ ១ កាំបិតខ្វាវ ១ ដំបង ១ កំប៉ុងស្រាបៀរ ១និងស្បែកជើង ។ បច្ចុប្បន្ននេះ សមត្ថកិច្ច បានសាងសំណំរឿង ជនសង្ស័យ ទាំងអស់ខាងលើនេះ និងវត្ថុតាងបញ្ជូន ទៅកាន់តុលាការ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការ តាមនិតិវិធីច្បាប់ ៕

ដកស្រង់ពី៖ដើមអម្ពិល