បណ្តាញសង្គម

អគ្គិភ័យឆេះ ឃ្លាំងស្តុកទំនិញ នៅភូមិបាលិលេយ្យ២

បន្ទាយមានជ័យ ៖ អគ្គិភ័យកំពុង ឆាបឆេះឃ្លាំងស្តុកទំនិញ នៅភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១១ ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤នេះ ។

យ៉ាងណាក៏ដោយ គេមិនទាន់ពីមូលហេតុ ដែលបណ្តាលឲ្យ មានអគ្គិភ័យនេះនៅឡើយទេ ហើយនៅពេលនេះ អា ជ្ញាធរមូលដ្ឋាន រួមជាមួយកម្លាំង រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងកំពុងជួយអន្តរាគមន៍នៅកន្លែងកើតហេតុ ។ សមត្ថកិច្ចមិនទាន់ដឹងពីទំហំនៃការខូចខាតឬបាត់បង់ជីវិតមនុស្ស នៅឡើយទេ ។

ស្នងការ នគរបាល បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានបញ្ជាក់ថា រហូតដល់ម៉ោង ១១និង ៤៥ នាទី ព្រឹកថ្ងៃដដែលនេះ អគ្គិភ័យ បានរលត់ទាំងស្រុងហើយ ដោយប្រើរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាន របស់អធិការដ្ឋានក្រុងប៉ោយប៉ែត និងរថយន្តកាស៊ីណូ ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ក្រោយ ទទួលបានព័ត៌មានភ្លាម លោកបានបញ្ជាឲ្យបញ្ជូនរថយន្ត ពន្លត់អគ្គិភ័យ នៅស្នងការ អធិការដ្ឋាននគរបាល ក្រុងប៉ៅយប៉ែត កាស៊ីណូ និងមានការចូលរួម ពីកម្លាំង នគរបាល តាមវរះ ប្រជាពលរដ្ឋមូលដ្ឋាន នាំគ្នាជួយ អន្តរាគមន៍ យ៉ាងសស្រាក់សស្រាំ រហូតគ្រប់គ្រងស្ថានការណ៍បាន ទាំងស្រុង។ លោកស្នងការ ក៏បានបញ្ជាក់ថា ទំហំនៃការខូចខាត នៅមិនទាន់ដឹងនៅឡើយទេ ដោយពេលនេះ លោកកំពុង សមត្ថកិច្ចស្រង់ស្ថិតិទំហំនៃការខូចខាត និងរកមូលហេតុ ដែលបណ្តាលឲ្យមានអគ្គិភ័យនេះ ៕

ដកស្រងពី៖ដើមអម្ពិល