Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្រវឹង បើករថយន្ត បុករនាំងដែក ពុះចែកទ្រូងផ្លូវ អស់៦ផ្ទាំង

  • បោះពុម្ព

ភ្នំពេញ៖ រនាំងពុះចែកទ្រូងផ្លូវ ចំនួន៦ផ្ទាំង ត្រូវបានបាក់រៀបដល់ដី ដោយសាររថយន្តកូរ៉ូឡា មួយគ្រឿង អ្នកបើកបរស្រវឹងស្រា បើកជ្រុល ទៅបុកយ៉ាងពេញទំហឹង បណ្តាលឲ្យខូចខាត រថយន្តយ៉ាងដំណំ

និងអ្នកបើកបរ រងរបួសធ្ងន់ធ្ងរផងដែរ ភ្លាមៗនោះ គេឃើញក្រុមគ្រួសារ អ្នកបើកបរ បានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ជាបន្ទាន់ ដើម្បីជួយសង្គ្រោះ អាយុជីវិត ហេតុការនេះកើតឡើង កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ២៧ខែធ្នូ ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងភូមិ ប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យ។

អ្នកឃើញហេតុការ បាននិយាយថា មុនពេលកើតហេតុ គេឃើញរថយន្ត បង្កបើកបរក្នុង ទិសដៅពីកើត ទៅលិច ដែលអ្នកបើកបរ មានសភាពស្រវឹងស្រា លុះមកដល់កន្លែង កើតហេតុរថយន្តនេះ បានបុករនាំង ដែកចំពាក់ កណ្តាលពីមុខរថយន្ត បណ្តាលឲ្យខូចខាត អស់ចំនួន៦ផ្ទាំង រួញគៀបជាប់ ពីមុខរថយន្តទៅមុខ លែងរួច ចំណែក រថយន្តក៏រងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំផងដែរ ហើយអ្នកបើកបរក៏រងរបួស ធ្ងន់ត្រូវបានក្រុមគ្រួសារ និងមិត្តភក្តិ ប្រញាប់ប្រញាញ់ ដឹកទៅមន្ទីរពេទ្យភ្លាមៗ សូម្បីអ្នកព័ត៌មានសួរ រកឈ្មោះក៏គេមិនប្រាប់ឲ្យដឹងដែរ ។

ប្រភពបានបន្តថា រថយន្តបង្កម៉ាក តូយូតាកូរ៉ូឡាពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2H-9124 អ្នកបើកបរ មិនត្រូវ បានគេស្គាល់ ឈ្មោះនោះទេ ។ បច្ចុប្បន្នរថយន្តនេះ ត្រូវបាននគរបាល យកទៅរក្សាទុក ការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំ ធ្វើការដោះស្រាយ ជាមួយសាលារាជធានី ៕

ដកស្រង់ពី៖ដើមអម្ពិល