Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជិះម៉ូតូ បុកក្របីស្លាប់ និងរបួស២នាក់ រីឯក្របីងាប់ នៅស្រុកបាធាយ

  • បោះពុម្ព

កំពង់ចាមៈ បុរសពីរនាក់ បានជួបគ្រោះ ថ្នាក់ចរាចរ រហូតបាត់បង់ជីវិតម្នាក់ នៅនឹងកន្លែងកើតហេតុ រីឯម្នាក់ទៀត រងរបួសធ្ងន់បន្ទាប់ពី ពួកគេបានបើកម៉ូតូ ទៅបុកសត្វក្របី នៅតាមដងផ្លូវ។គ្រោះថ្នាក់ចរាចរ ដែលធ្វើឲ្យសត្វក្របី មួយក្បាលបាន ងាប់ដែរនោះ កើតឡើងកាលពីវេលាម៉ោង៨ យប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ស្ថិតនៅភូមិសូកើត ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

មន្ត្រីនគរបាលស្រុកបាធាយ បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ពេលកំពុងបើកម៉ូតូ ឌុបគ្នា ទំនងជាលឿនពេក បានទៅបុកសត្វក្របីមួយក្បាល បណ្តាលឲ្យដួលបោកក្បាល ទៅនឹងថ្នល់ ស្លាប់ភ្លាមៗម្នាក់ នៅចំណុចកើតហេតុ រីឯអ្នករួមដំណើររងរបួសធ្ងន់ ហើយក្របីរបស់អ្នកស្រុកដែល ត្រូវម៉ូតបុកពេញមួយទំហឹង នោះក៏បានងាប់ផងដែរ។

ក្រោយកើតហេតុភ្លាមៗ នគរបាលមូលដ្ឋាន បានចុះទៅកាន់ទីនោះ ដើម្បីជួយអន្តរាគម ដោយទាក់ទង ទៅក្រុមគ្រួសារសពមកទទួលយក រីឯជនរងគ្រោះដែលរងរបួស បានជួយដឹកបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យ។ យោងតាមស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបង្ហាញថា រយៈពេល ២ខែ ដើមឆ្នាំ២០១៥នេះ អ្នកស្លាប់ដោយ សារគ្រោះថ្នាក់ចរាចរ នៅទូទាំងខេត្តបានកើតឡើង ២១នាក់ រីឯអ្នករងរបួសជាច្រើននាក់ផ្សេងទៀត។

លោកឧត្តមសេនីយ៍ស្នងការ បានដាក់ផែនការឲ្យ នគរបាលជំនាញចរាចរ និងនគរបាលតាមបណ្តា សុ្រកក្រុង បង្កើនយុទ្ធនាការរឹត បណ្តឹងច្បាប់ចរាចរផ្លូវគោក និងបង្កើតការផ្សព្វផ្សាយ អំពីករណីនេះដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីចូលរួមទាំងអស់គ្នា កាត់បន្ថយឃាតករ នៅលើដងវិថីមួយនេះ៕

ដកស្រង់ពី៖ដើមអម្ពិល