Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពលករខ្មែរជាង ១លាននាក់ បានក្លាយ ជាកម្លាំងស្នូល សម្រាប់សេដ្ឋកិច្ចថៃ

  • បោះពុម្ព

ភ្នំពេញ៖ ប្រជាពលករខ្មែរ ដែលកំពុងបម្រើការងារនៅ ក្នុងប្រទេសថៃ ប្រមាណជា ១លាននាក់ បានក្លាយជា កម្លាំងពលកម្ម ដ៏សំខាន់បម្រើតាមរោងចក្រ សហគ្រាស ភោជនីយដ្ឋាន កសិកម្ម ជាពិសេសពួកគេ បានក្លាយជា កម្លាំងដ៏ពិសេស មួយជំរុញកំណើន សេដ្ឋកិច្ចរបស់ថៃ ។

ក្រុមថៅកែជនជាតិថៃ បានលើកឡើងថា ប្រសិនបើគ្មាន កម្លាំងពលកម្មខ្មែរទេ ពួកគេនឹងជួបបញ្ហាខ្វះកម្លាំងពលកម្ម និង នាំឲ្យរាំងស្ទះអាជីវកម្មផងដែរ។ លោក SOMMAS SUPAPHOL សមាជិកក្រុមប្រឹក្សាកសិករជាតិថៃ និង ជាថៅកែចំការដំឡូង និង រោងចក្រ ហ្គាសនៅក្នុងខេត្តឈុនបូរី បានរៀបរាប់ថា ក្នុងពេលចុះទៅយក ព័ត៌មានក្នុងប្រទេសថៃ កាលពីថ្ងៃអាទិត្យ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា ប្រទេសថៃ មានពលករមីយ៉ាន់ ម៉ាច្រើនជាងគេមាន ចំនួនប្រមាណ ៤លាននាក់ ពលករខ្មែរជាង ១លាននាក់ ពលករឡាវ ៣០ម៉ឺននាក់ និង វៀតណាមជាង ២០ម៉ឺន នាក់។

លោក SOMMAS បានបន្តឲ្យដឹងថា ពលករមីយ៉ាន់ម៉ា បម្រើការងារនៅតាមផ្សារ និង រោងចក្រ, ពលករខ្មែរ បម្រើការងារសាងសង់ រោងចក្រ កសិកម្ម នេសាទ និង ភោជនីយដ្ឋាន, ពលករឡាវ បម្រើការងារនៅតាមភោជ នីយដ្ឋាន និងខារ៉ាអូខេ រីឯពលករវៀតណាម បម្រើការងារនៅតាមផ្សារ។ លោក SOMMAS បានគួសបញ្ជាក់ថា វិស័យកសិកម្ម ភាគច្រើនមានតែ ជនជាតិខ្មែរតែប៉ុណ្ណោះ ។

លោក SOMMAS បានឲ្យដឹងថា ពលករខ្មែរនៅក្រុងបាងកក មានប្រហែល៣០ម៉ឺននាក់, ខេត្តរ៉ាក់យ៉ងប្រហែល ២៥ម៉ឺននាក់, ខេត្តឈុនបូរី ២២ម៉ឺននាក់, ខេត្តចាន់បូរីប្រមាណ ៣ម៉ឺននាក់, ខេត្តត្រាតប្រមាណ ២ម៉ឺននាក់, ខេត្ត សមុទ្រប្រាកាន ប្រហែល ២០ម៉ឺននាក់, ខេត្តបទុមថានី ប្រហែល ២០ម៉ឺននាក់, ខេត្តអាយុទ្យា ១០ម៉ឺននាក់, ខេត្ត សុងក្លា ២ម៉ឺននាក់ និងខេត្តបាត់ថានីប្រមាណ ២ម៉ឺននាក់។ ថៅកែចំការដំឡូងជនជាតិថៃម្នាក់ទៀត រស់នៅឃុំសំណាក់ថន ស្រុកបានឆាង ខេត្តរ៉ាក់យ៉ង លោកអនុផាតឧត្តម ស៊ុមឆាយ បានបញ្ជាក់ថា ពលករខ្មែរ ធ្វើការងារល្អ និងមានភាពអត់ធ្មត់ បានបម្រើប្រយោជន៍សម្រាប់រូបលោក និងថៅកែថៃដទៃទៀត។

លោក ស៊ុម ឆាយ ក៏បានទទួស្គាល់ថា ប្រសិនបើគ្មានពលករខ្មែរទេ នឹងមិនមានពលកម្ម សម្រាប់ដាំដំឡូងនោះ ក៏ដូចជាចំការផ្សេងៗទៀតបានឡើយ ព្រោះជនជាតិថៃ មិនមានអ្នកធ្វើវិស័យនេះឡើយ ពួកគេច្រើនធ្វើនៅតាមរោង ចក្រ ឬប្រទេសដទៃ ដែលមានតម្លៃពលកម្មខ្ពស់។ លោក ស៊ុម ឆាយ ក៏បានជួបបញ្ហាខ្វះកម្លាំងពលកម្មផងដែរ នៅពេលដែលរដ្ឋាភិបាលថៃ របស់លោក ប្រាយុទ្ធ ច័ន្ទអូឆា ចាប់បញ្ជូនពលករខ្មែរ ខុសច្បាប់មកកម្ពុជាកាលពី ពាក់កណ្តាលឆ្នាំ២០១៤កន្លងទៅ ។

លោក ស៊ុម ឆាយ ក៏បានឲ្យដឹងផងដែរថា ចំការដំឡូងរបស់លោក តាំងពីពេលដាំ រហូតដល់ដកប្រមូលចូលក្នុង រោងចក្រ គឺពលករខ្មែរជាអ្នកធ្វើទាំងអស់ រូបលោក ក៏ដូចជាថៅកែចំការដំឡូងដទៃទៀត មិនដែលចុះទៅមើលនៅ ចំការដំឡូងនោះឡើយ។ លោក SOMMAS ក៏បានបញ្ជាក់ដែរថា ពលករខ្មែរ សុទ្ធតែមានជំនាញខាងដាំដំឡូង ហើយថៅកែចិនមួយចំនួន បានចរចាចង់ជួលពលករខ្មែរ ទៅធ្វើចំការជូនពួកគេផងដែរ ។

មិនថាតែចំការដំឡូងនោះទេ សូម្បីនៅតាមការដ្ឋានសំណង់ផ្សេងទៀត ក្រៅតែពីមេការមួយ ទៅពីរនាក់ ក្រៅពីនោះពលករ គឺសុទ្ធសឹងជាពលរដ្ឋខ្មែរ ។ បើតាមការសាកសួរព័ត៌មាន ជាមួយពលករខ្មែរ ដែលធ្វើការនៅក្នុងប្រទេសថៃ បានរកឃើញថា ពលករខ្មែរធ្វើចំណាក ស្រុកទៅប្រទេសថៃ មានដូចជា៖ ខេត្តកំពត តាកែវ ព្រៃវែង ស្វាយរៀង ត្បួងឃ្មុំ កំពង់ចាម កំពង់ធំ សៀម រាប បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង កណ្តាល ភ្នំពេញ (តិចតួចបំផុត) កំពង់ស្ពឺ និង កោះកុង។

ពលករខ្មែរ ដែលទៅស្វែងរកការងារ តាមរយៈមេខ្យល់ត្រូវបានមេខ្យល់បញ្ចុះបញ្ចូល ឲ្យទៅធ្វើការជាមួយការអះ អាងថា ទទួលបានប្រាក់ឈ្នួលមួយថ្ងៃ ២៥០ ទៅ ៣០០បាត (៣២,៧៣បាត ស្មើ ៤.០០០រៀល) ហើយមិនត្រូវ បានចាប់ចង ដោយតម្រួតថៃនោះទេ ។ មេខ្យល់ទាំងនេះ មានបណ្តាញជា ប្រព័ន្ធទាំងខាងខ្មែរ និង ថៃ ដោយពលរដ្ឋខ្មែរម្នាក់ៗ ចំណាយប្រាក់ចន្លោះ ២.៥០០បាត ទៅ ៣.០០០បាត។

ការចំណាយទាំងនោះ សម្រាប់ការធ្វើដំណើរពីភ្នំពេញ រហូតទៅដល់គោល ដៅកន្លែងធ្វើការងារ និងបង់ថ្លៃឆ្លងដែន ឲ្យប៉ូលីសខ្មែរ ប៉ូលិសថៃ ជាការស្រេច។ នៅពេលពលករចង់វិលត្រឡប់ មកមកស្រុកកំណើតវិញ ត្រូវចំណាយ ១.៥០០បាត ឬ ២.០០០បាត ដោយការធ្វើដំណើរពីទល់ដែន ដល់ផ្ទះជា បន្ទុករបស់ពួកគាត់។ តាមការរៀបរាប់របស់ពលករខ្មែរ បានឲ្យដឹងថា ជាមធ្យមពលករខ្មែរ ធ្វើការក្នុងប្រទេសថៃ ទទួលបានប្រាក់កម្រៃ ជាមធ្យម ២៧០បាត ទៅ៣០០បាតក្នុងមួយថ្ងៃ។ ក្រោយពីចំណាយសម្រាប់ការស្នាក់អាស្រ័យ និងហូមចុកក្នុង ម្នាក់ៗ នៅសល់ចន្លោះពី ៤.០០០បាត ទៅ៥.០០០បាតក្នុងមួយខែ។ ពួកគាត់បានផ្ញើប្រាក់មក ជួយចិញ្ចឹមគ្រួ សារនៅស្រុកកំណើតពីចន្លោះ ២.៥០០បាត ទៅ៣.០០០បាត ប្រសិនបើមានកូនរៀន អាចដល់ ៥.០០០បាត។ ការផ្ញើប្រាក់នៅប្រទេសថៃ ស្រួល ដោយនៅកៀកកន្លែងរស់នៅរបស់ពួកគេតែម្តង។

ក្នុងចំណោមពលករខ្មែរទាំងនោះ មួយចំនួនមកទាំងគ្រួសារ ប្តី ប្រពន្ធ និងកូន តែមានចំនួនមិនច្រើនទេ។ ប្រ សិនបើមានកូនតូចៗ ភាគច្រើនមិនយកកូនទៅជាមួយទេ ដោយទុកឲ្យនៅរៀនសូត្រ នៅស្រុកកំណើត ហើយផ្ញើ លុយមកចិញ្ចឹមរៀនសូត្រ ចន្លោះ ៥.០០០បាត ទៅ៦.០០០បាត ៕

 

 

ដកស្រងពី៖ដើមអម្ពិល